(ភ្នំពេញ)៖ តារាសម្ដែងមានប្រជាប្រិយភាព និងមានទម្រង់មុខមាត់ជាកូនខ្មែរពិតៗ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា មានសារភាពត្រង់ៗថា នាងជាកូនខ្មែរមួយរូប ដែលមិនចេះវេចនំអន្សម ដែលជានំមួយប្រភេទ បង្ហាញពីអត្តសញ្ញាណជាតិរបស់ខ្លួននោះទេ ប៉ុន្តែនាងក៏កំពុងព្យាយាមធ្វើតាមចាស់ៗ និងរៀនវេចនំអន្សម ឬនៅគមខ្មែរឲ្យចេះស្ទាត់ ដើម្បីកុំឲ្យគេនិយាយថា កូនខ្មែរមិនចេះធ្វើអ្វីដែលជារបស់ខ្មែរ។

ម៉ាក សែនសូនីតា បញ្ជាក់ប្រាប់ Khmertalking ថា សូមបងប្អូន ជាពិសេសយុវវ័យកុំមើលងាយនូវជំនាញអ្វីមួយ ជាក់ស្ដែងដូចជាការវេចនំអន្សមនេះ ជាដើម ដំបូងនាងគិតថា គ្រាន់តែប៉ុណ្ណឹងគឺជាការងាយស្រួលបំផុត ប៉ុន្តែពេលមកអនុវត្តន៍ខ្លួនឯង គឺធ្វើមិនបានទេ។ តើនំអន្សមខ្មែរ អ្នកទាំងអស់គ្នា ជាពិសេសយុវវ័យខ្មែរជំនាន់ក្រោយ ចេះវេចឬទេ?

តូតា និយាយថា «ច៎ា..បង! ពីដំបូងខ្ញុំគិតថា ស្រួល តែពេលធ្វើបានពិបាក ដូចជាស្លឹកចេកត្រូវដាក់ប៉ុន្មានជាន់ ដាក់អង្ករប៉ុន្មាន ទើបដាក់ស្នូល ជាពិសេសគឺចំណង ត្រូវចង់ឬរុំយ៉ាងម៉េច កុំឲ្យរបូត..។ និយាយទៅមិនស្រួលទេបង..ខ្ញុំអត់ចេះវេចដែរហ្នឹង បានចាស់ៗគាត់ជួយប្រាប់ហើយ នៅតែធ្វើមិនចង់កើតផង..(សើច)…!»។

ទោះបីជាយ៉ាងណា តារាសម្ដែង ម៉ាក សែនសូនីតា បង្ហាញពីបំណងរបស់ខ្លួនថា ចង់ឲ្យកូនខ្មែរទាំងអស់ ជាពិសេសយុវវ័យបច្ចុប្បន្ន គួររៀនស្វែងយល់ពីអ្វីដែលជារបស់ខ្មែរ ជាអត្តសញ្ញាណរបស់ជាតិ ដូចជានំអន្សម នំគម នំបត់ ឬនំផ្សេងៗទៀតជាច្រើន ហើយចង់ឲ្យចេះធ្វើគ្រប់ៗគ្នា ព្រោះវាបានឆ្លុះបញ្ចាំងពីវប្បធម៌ជាតិយើង ហើយមិនថាតែរូបនាងទេ គឺនៅមានមនុស្សច្រើននាក់ទៀត ដែលមិនចេះវេចនំអន្សមដូចគ្នា ហើយនាងនឹងរៀនសូត្រពីរបៀបវេចនំនេះ ក្នុងនាមជាកូនខ្មែរមួយរូប៕

ប្រភព៖ Khmertalking

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

គ្រូពេទ្យចិន ទទួលបានជោគជ័យក្នុងការតភ្ជាប់ត្រចៀកថ្មី ក្រោយពីចិញ្ចឹមនៅលើកំភួនដៃ អស់ជាច្រើនខែ

ចិន៖ កាលពីចុងឆ្នាំ២០១៦ ខ្មែរឡូត បានចុះផ្សាយអត្ថបទមួយរួចមកហើយ ទាក់ទងនឹងការបណ្ដុះ ត្រចៀកមួយចំហៀង លើកំភួនដៃបុរសម្នាក់ សម្រាប់ជំនួសត្រចៀក ដែលបានបាត់បង់ យ៉ាងណាមិញសម្រាប់ការបណ្ដុះ​ និងការវះកាត់តភ្ជាប់ទៅក្បាលអ្នកជំងឺ គឺទទួលបានជោគជ័យ នេះបើតាមការចុះផ្សាយសារព័ត៌មានចិន។

សម្រាប់ការវះកាត់ដ៏ស្មុគស្មាញនេះ បានធ្វើឡើងកាលពីថ្ងៃពុធកន្លងទៅនេះ នៅក្នុងសកលវិទ្យាល័យ First Affiliated Hospital of Xi'an Jiaotong និងការវះកាត់នេះ បានចំណាយពេល ៧ម៉ោង ក្រោយពីបណ្ដុះត្រចៀកនេះនៅក្នុងកំភួនដៃបុរសនេះអស់ជាច្រើនខែមក។

គួរឲ្យដឹងថា អ្នកជំងឺដែលមានឈ្មោះ Ji នេះបានមកមន្ទីរពេទ្យ កាលពីឆ្នាំមុន បន្ទាប់ពីបាត់បង់ត្រចៀកម្ខាង ព្រោះតែគ្រោះថ្នាក់ចរាចរណ៍។ ដោយសារមានសម្លាក ដែលពុំអាចបណ្ដុះត្រចៀកឡើងវិញជាប់នឹងក្បាលនោះ លោកវេជ្ជបណ្ឌិត Guo បានសម្រេចចិត្ដយកឆ្អឹងខ្ចី ពីឆ្អឹងជំនីរបស់លោក Ji មកបង្កើតត្រចៀកខាងស្តាំថ្មីមួយនេះវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាព្រីន 3D និងយកទៅបណ្ដុះនៅក្នុងកំភួនដៃស្ដាំរបស់លោក Ji តែម្ដង។

នេះបើតាមសម្ដីលោកវេជ្ជបណ្ឌិត Guo បានមានប្រសាសន៍ឲ្យដឹងថា ការវះកាត់ពិតជា លំបាក និងជួបបញ្ហា ដោយសារតែពិបាកក្នុងការស្វែងរកចំនុចឬ កន្លែងដ៏ត្រឹមត្រូវ ក្នុងការដាក់ត្រចៀកដែលបណ្ដុះនេះ ដើម្បីឲ្យមានចរន្ដឈាមរត់ឆ្លងកាត់។ បន្ទាប់ពីការវះកាត់ លោកវេជ្ជបណ្ឌិត Guo បានប្រទះឃើញថា ឈាមពិតជាអាចរត់ចូលនៅក្នុងត្រចៀកបណ្ដុះនេះមែន ដែលមានន័យថា ការវះកាត់របស់គាត់គឺទទួលបានជោគជ័យ។

ចំពោះអ្នកជំងឺ លោក Ji វិញនឹងសម្រាកក្នុងមន្ទីរពេទ្យនេះប្រហែលជា ២សប្ដាហ៍សម្រាប់ការតាមដានបន្ថែមទៀត មុននឹងអនុញ្ញាតត្រលប់ទៅផ្ទះវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា