ចិន៖ កាលពីចុងឆ្នាំ២០១៦ ខ្មែរឡូត បានចុះផ្សាយអត្ថបទមួយរួចមកហើយ ទាក់ទងនឹងការបណ្ដុះ ត្រចៀកមួយចំហៀង លើកំភួនដៃបុរសម្នាក់ សម្រាប់ជំនួសត្រចៀក ដែលបានបាត់បង់ យ៉ាងណាមិញសម្រាប់ការបណ្ដុះ​ និងការវះកាត់តភ្ជាប់ទៅក្បាលអ្នកជំងឺ គឺទទួលបានជោគជ័យ នេះបើតាមការចុះផ្សាយសារព័ត៌មានចិន។

សម្រាប់ការវះកាត់ដ៏ស្មុគស្មាញនេះ បានធ្វើឡើងកាលពីថ្ងៃពុធកន្លងទៅនេះ នៅក្នុងសកលវិទ្យាល័យ First Affiliated Hospital of Xi'an Jiaotong និងការវះកាត់នេះ បានចំណាយពេល ៧ម៉ោង ក្រោយពីបណ្ដុះត្រចៀកនេះនៅក្នុងកំភួនដៃបុរសនេះអស់ជាច្រើនខែមក។

គួរឲ្យដឹងថា អ្នកជំងឺដែលមានឈ្មោះ Ji នេះបានមកមន្ទីរពេទ្យ កាលពីឆ្នាំមុន បន្ទាប់ពីបាត់បង់ត្រចៀកម្ខាង ព្រោះតែគ្រោះថ្នាក់ចរាចរណ៍។ ដោយសារមានសម្លាក ដែលពុំអាចបណ្ដុះត្រចៀកឡើងវិញជាប់នឹងក្បាលនោះ លោកវេជ្ជបណ្ឌិត Guo បានសម្រេចចិត្ដយកឆ្អឹងខ្ចី ពីឆ្អឹងជំនីរបស់លោក Ji មកបង្កើតត្រចៀកខាងស្តាំថ្មីមួយនេះវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាព្រីន 3D និងយកទៅបណ្ដុះនៅក្នុងកំភួនដៃស្ដាំរបស់លោក Ji តែម្ដង។

នេះបើតាមសម្ដីលោកវេជ្ជបណ្ឌិត Guo បានមានប្រសាសន៍ឲ្យដឹងថា ការវះកាត់ពិតជា លំបាក និងជួបបញ្ហា ដោយសារតែពិបាកក្នុងការស្វែងរកចំនុចឬ កន្លែងដ៏ត្រឹមត្រូវ ក្នុងការដាក់ត្រចៀកដែលបណ្ដុះនេះ ដើម្បីឲ្យមានចរន្ដឈាមរត់ឆ្លងកាត់។ បន្ទាប់ពីការវះកាត់ លោកវេជ្ជបណ្ឌិត Guo បានប្រទះឃើញថា ឈាមពិតជាអាចរត់ចូលនៅក្នុងត្រចៀកបណ្ដុះនេះមែន ដែលមានន័យថា ការវះកាត់របស់គាត់គឺទទួលបានជោគជ័យ។

ចំពោះអ្នកជំងឺ លោក Ji វិញនឹងសម្រាកក្នុងមន្ទីរពេទ្យនេះប្រហែលជា ២សប្ដាហ៍សម្រាប់ការតាមដានបន្ថែមទៀត មុននឹងអនុញ្ញាតត្រលប់ទៅផ្ទះវិញ៕

ប្រភព៖ ឌេលីម៉ែល

ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត៖

Nick ហាត់សមបទ “រាំអញ្ចេក” ជាមួយកូនលោក ព្រាប សុវត្ថិ ដើម្បីត្រៀមប៉ះជាមួយលោក ព្រាប សុវត្ថិ ផ្ទាល់ នៅរសៀលនេះ

ភ្នំពេញ ថ្ងៃទី១ មេសា ២០១៧៖ កាលពីព្រឹកមិញនេះ វត្តមានតារាសម្តែងថៃ លោក Kunatip Pinpradab ដែលអ្នកគាំទ្រខ្មែរនិយមហៅថា Nick បានមកដល់ទឹកដីទីក្រុងភ្នំពេញជាមួយទឹកមុខដ៏ញញឹមប្រិមប្រិយ អមជាមួយសម្លេងស្រែកហ៊ោរកញ្ជ្រៀវពីសំណាក់អ្នកគាំទ្រ ទ្រហឹងពេញក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញតែម្តង។

យ៉ាងណាមិញ នៅរសៀលនេះដែរ លោកNick នឹងធ្វើការបង្ហាញខ្លួនជាសាធារណៈនៅឯផ្សារទំនើបអ៊ីអនម៉ល ដើម្បីចូលរួមកម្មវិធី Nick Meet & Greet ដែលនាំមកជួនដោយភេសជ្ជៈ If។ ក្នុងកម្មវិធីនោះដែរ Nick នឹងចូលរូមកម្សាន្តក្នុងកម្មវិធីសប្បាយៗជាច្រើនដូចជា វគ្គ សំនួរចម្លើយ ការចាប់រង្វាន់ ការលេងល្បែងកម្សាន្ត និងការផ្តល់ជូនកាដូពិសេសពីNick ថែមទៀតផង។

លើសពីនេះ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺ លោកNick នឹងចាប់ដៃគូគ្នាជាមួយកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាគឺលោក ព្រាប សុវត្ថិ ដើម្បីច្រៀង និងរាំបទដែលកំពុងពេញនិយមបំផុតនោះគឺបទ “រាំអញ្ចេក” ប៉ុន្តែមុនពេលដែលចាប់ផ្តើមកម្មវិធីនៅល្ងាចនេះ លោក Nick ក៏បានហាត់សមរាំបទនេះ ជាមួយកូនរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដើម្បីឲ្យក្បាច់រាំកាន់តែពិសេសនៅរសៀលនេះ។

មិនទាន់អស់នៅឡើយទេ អ្វីដែលសំខាន់ជាងនេះទៀតនោះ ក្រុមការងារភេសជ្ជៈIf នឹងធ្វើការSurprise លោក Nick ប៉ុន្តែសុំលាក់សិនណា ថា Surprise រឿងអ្វីនោះ។

ដូច្នេះ បើមិត្តៗអ្នកគាំទ្រចង់ដឹងច្បាស់ កុំភ្លេចជួបគ្នាជាមួយព្រឹត្តិការណ៍ដ៏ពិសេសដែលនាំមកជូនដោយ ភេសជ្ឋៈIf នៅផ្សារទំនើបអ៊ីអនម៉លចាប់ពីម៉ោង២រសៀលតទៅ។ មកឲ្យលឿនបន្តិចមកណា! ប្រយ័ត្នអត់បានមើលមុខNickច្បាស់ណា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]