ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងស្រីជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា មានការខឹងសម្បារជាខ្លាំង ចំពោះការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតប្រាកដមួយ ដែលថាអ្នកនាងកំពុងតែមានទំនាក់ទំនងស្នេហ៍ជាមួយនឹង សិស្សប្អូនក្នុងសិល្បៈម្នាក់ នោះគឺលោក រ័ត្ន មករា ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងផ្លូវចិត្តរបស់អ្នកនាង ព្រមទាំងអ្នកជុំវិញខ្លួនជាខ្លាំង។

ជាក់ស្តែង បើយោងតាមការបង្ហោះសារយ៉ាងវែងអន្លាយ នៅលើទំព័រហ្វេសប៊ុករបស់ តារាចម្រៀងរូបនេះ យើងឃើញថា អ្នកនាង ម៉េង កែវពេជ្ជតា ពិតជាមិនពេញចិត្តឡើយចំពោះពាក្យចចាមអារ៉ាមអស់ទាំងនេះ ដោយក្នុងនោះអ្នកនាងបានលើកឡើងថា៖

«មើលមុខឲ្យច្បាស់ ! មនុស្សខ្ញុំហ៊ានធ្វើ ហ៊ានទទួល ។ តាមភាសាអ្នកលេងនិយាយថា ហ៊ានស៊ី គឺហ៊ានសង សមជាចិត្តកូនម៉ែ ! យ៉ាងណាមិញ រឿងដែលថា រ័ត្ន មករាមានសម្ព័ន្ធភាពស្នេហាជាមួយខ្ញុំនោះ បើជារឿងពិតមែន ខ្ញុំក៏មិនខ្លាចនឹងទទួលដែរ ប៉ុន្តែនេះវាគ្មានទាល់តែសោះ ។ ដូច្នេះសូមម្នាលទាំងឡាយដែលបានយករឿងនេះ ទៅនិយាយអោយក្អែកមួយក្លាយជាដប់នោះ ល្មមសំរាកបានហើយ កុំយកខ្ញុំទៅលេងសើចទៀតបើមិនចង់មានរឿង ។»

បន្ថែមពីនេះ អ្នកនាង ម៉េង កែវពេជ្ជតា ថែមទាំងខឹងសម្បារជាមួយនឹង រ័ត្ន មករាថែមទៀតផង ដែលលោកព្យាយាមមិនបកស្រាយការពិត និងបណ្តាលឲ្យពាក្យចចាមអារ៉ាមទាំងនេះ ក្លាយទៅចំណីមាត់របស់មហាជន ដោយចង់ឲ្យគេគិតថា លោក និងអ្នកនាង ពិតជាមានសម្ព័ន្ធភាពស៊ីជម្រៅ លើសិស្សច្បងនិងសិស្សប្អូនទៀតផង។ ដោយខាងក្រោមនេះជាសម្តីអ្នកនាង ម៉េង កែវ ពេជ្ជតា ៖

« សូមអធ្យាស្រ័យម្ចាស់ខ្លួន (រ័ត្ន មករា) ដែលខ្ញុំយកឈ្មោះលោកមកនិយាយ ប៉ុន្តែនេះក៏ព្រោះតែលោកមិនព្រមបកស្រាយតាមការពិតទេ តែលោកហាក់មានចេនាចាក់បណ្តោយ ឲ្យគេកាន់តែយល់ខុសលើខ្ញុំលើសដើមមិនតែប៉ុណ្ណឹង លោកបែរជាដើរនិយាយមុសាប្រាប់ពីម្នាក់ទៅម្នាក់ធ្វើអោយគេសើចយំខ្ញុំ អោយគេមើលងាយខ្ញុំម្តងហើយម្តងទៀត ដោយលោកមិនខ្វល់ពីកិត្តិយសស្ត្រីម្នាក់ ក្នុងនាមជារៀមច្បងលោក ជាអ្នកធ្លាប់ផ្តល់តម្លៃអោយលោកបន្តិចសោះ ខ្ញុំបានទុកពេលអោយលោកជម្រះភាពអាប់ឱននេះជាយូរណាស់មកហើយ តែលោកនៅតែធ្វើមិនដឹងមិនឮ ផ្ទុយទៅវិញលោកបែរជាកាន់តែថែមគ្រឿងថែមល្បោយ បន្តរហូតមិនឈប់»៕ 

ដោយឡែកខាងក្រោមនេះ គឺជាវីដេអូសូមអភ័យទោស របស់លោក រ័ត្ន មករា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉េង កែវ​​ពេជ្ជតា