ទង្វើមួយនេះបញ្ជាក់ ម៉េង កែវ ពេជ្ជតា ស្រលាញ់យកចិត្តទុកដាក់កូនស្រីខ្លាំង

//s9.kh1.co/ec/eca5e19549f30f994622249b6b06f3a4d268732c.png
តារា & កម្សាន្ដ

 ២១-មីនា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ម្ដាយណាមិនស្រលាញ់កូន មើលតែទង្វើតូចៗរបស់អ្នកនាង ម៉េង កែវពេជ្ជតា ពិតជាយកចិត្តទុកដាក់លើកូនស្រីខ្លាំង។

ភ្នំពេញ៖ អាចនិយាយបានថាអ្នកនាង ម៉េង កែវពេជ្ជតា ជាកំពូលតារាច្រៀងស្រីជើងចាស់ ដែលទអួលបានការចូលចិត្តច្រើនពីំណាក់មហាជនគ្រប់ទិសទី។ ជាពិសេស តារាច្រៀងរូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំងតាំងពីផ្ដើមឈានជើងចូលសិល្បៈមកទលើនឹងបច្ចុប្បន្ននេះ។ ពិតណាស់ គ្រប់បទចម្រផងរបស់នាង តែងតែទទួលបានការសរសើរពីមហាជន និងហ្វេនៗថាពីរោះជាជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនរបស់អ្នកនាង ម៉េង កែវពេជ្ជតា គេដឹងថាតារារូបនេះមានកូនប្រុសស្រី២នាក់ ដែលមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់។ ជាមួយគ្នានេះដែរ គេដឹងទៀតថាកូនស្រីតារារូបនេះ ក៏មានសមត្ថភាព និងចូលចិត្តការងារសិល្បៈដូចម្ដាយទៀតផង។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ គេតែងតែឃើញកូនស្រីតារារូបនេះ ចូលរួមកម្មវិធីបង្ហាញសមត្ថភាពលេងភ្លេងបានយ៉ាងល្អ ហើយពីរោះតែម្ដង។

ជាមួយគ្នានេះដែរ ថ្មីៗនេះអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពជាមួយកូនស្រី ដោយគេសង្កេតឃើញទង្វើរបស់នាងធ្វើចំពោះកូនស្រីយ៉ាងគួរឲ្យសរសើរ។ ដោយសកម្មភាពទាំងនោះ មើលទៅនាងពិតជាយកចិត្តទុកដាក់ និងបារម្ភពីកូនស្រីខ្លាំងតែម្ដង។ម្យ៉ាងវិញទៀត ទង្វើបែបនេះអាចបញ្ជាក់ឲ្យឃើញថាកំពូលតារាចម្រៀងរូបនេះ ពិតជាស្រលាញ់កូនស្រីខ្លាំង។ ក្នុងនោះដែរ ក្រោយអ្នកគាំទ្របានឃើញរូបភាពថ្មីទាំងនោះរួច ពួកគេបានសរសើរពីទឹកចិត្តនាងគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ម៉េង កែវពេជ្ជតា 
អ្នកនាង ម៉េង កែវពេជ្ជតា 
អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី
អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី
អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី 
អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី 
អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី 
អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី 
អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី 
អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី 
អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី 
អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី 
អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី 
អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី 
ម៉េង កែវ​​ពេជ្ជតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T