ច្រៀងពីរោះហើយ ម៉េង កែវពេជ្ជតា ក៏ពូកែច្នៃម៉ូតសម្លៀកបំពាក់ខ្មែរ

//s9.kh1.co/99/99cd67ebabb5029841945e1f29833079034e2e1d.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ច្រៀងពិរោះហើយ អ្នកនាង ម៉េង កែវពេជ្ជតា នៅមានទេពកោសល្យ ពូកែច្នៃម៉ូតសម្លៀកបំពាក់ខ្មែរណាស់ ស្រស់ស្អាតសមសួនទៀតផង

ប្រទេសបារាំង ៖ ក្រោយជំងឺកូវីដធូរស្រាល ការហោះហើរមានសេរីភាពច្រើនជាងមុននោះ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានហោះទៅលេងកូនប្រុសច្បង ដែលកំពុងរស់នៅនិងសិក្សានៅប្រទេសបារាំង ជាមួយកូនស្រីពៅ ចំណាយពេលវេលាជួបជុំគ្រួសារនៅក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គាប់ជួបអ្វី ការស្នាក់នៅរបស់អ្នកនាងនិងកូនៗនៅទីនោះ ចំពិធីកាន់បិណ្ឌប្រពៃណីខ្មែរ មិនបំភ្លេចឡើយតារាចម្រៀងជើងចាស់រូបនេះ រៀបចំទៅវត្តអារាមធ្វើបុណ្យឧទ្ទិសកុសល មិនខុសឆ្ងាយពីមហាជននៅក្នុងស្រុកដែរ។

ជាមួយគ្នានេះ មហាជនកំពុងផ្ទុះការចាប់អារម្មណ៍នឹងទេពកោសល្យ ច្នៃម៉ូតនិងកាត់ដេរសម្លៀកបំពាក់ប្រពៃណីរបស់ តារាស្រីជើងចាស់រូបនេះជាខ្លាំង ក្រោយរូបនាងបង្ហោះសារភ្ជាប់ជាមួយរូបភាពយ៉ាងដូច្នេះថា ៖

ខំដេរទាំងយបទាំងថ្ងៃគឺដេីម្បីស្លៀកទៅវត្តក្នុងរដូវកាន់បិណ្ឌ​ ដេីម្បីអភិរក្សសម្លៀកបំពាក់ខ្មែរផង​ និងដេីម្បីអោយបរទេស គាត់ស្គាល់សម្លៀកបំពាក់ស្ត្រីទៅវត្តរបស់ខ្មែរ យេីងយ៉ាងម៉េច​ផង នៅពេលដែលមានគេសរសេីរថា​ ឈុតទាំងនេះស្អាតៗណាស់​ ខ្ញុំពិតជាសប្បាយចិត្ត​មែនទែន តែខ្ញុំកាន់តែសប្បាយ​ និងមានកម្លាំងចិត្តទៅទៀតនោះគឺសម្លៀកបំពាក់ទាំងនេះជាស្នាដៃរបស់ខ្លួនឯងផ្ទាល់ (​ បញ្ជាក់​ :​ ខ្ញុំកាត់ដេរអាវខ្លួនឯង​ និងអាវសំពត់កូនផ្អែម​ ចំណែកសំពត់ខ្ញុំខាង​កាត់ដេរ​ សុីវមុីដេរអោយពីភ្នំពេញទេ​ ព្រោះខ្ញុំកាត់ដេរមិនទាន់​ ខិខិ​៕

ម៉េង កែវពេជ្ជតា

គួរបញ្ជាក់ផងដែរថា ឈុតទាំងនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងពីមហាជន ស្រស់ស្អាត សាមញ្ញ ទាក់ទាញ និងប្លែកថែមទៀតផង សូម្បីតែតារាចម្រៀង សុគន្ធ និសា ក៏ពោលពាក្យសរសើរថា «បងស្រីពូកែណាស់បង ស្អាតណាស់បង»៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
តារាចម្រៀង ម៉េង កែវពេជ្ជតា
តារាចម្រៀង ម៉េង កែវពេជ្ជតា
កូនៗតារាចម្រៀង ម៉េង កែវពេជ្ជតា
កូនៗតារាចម្រៀង ម៉េង កែវពេជ្ជតា
ម៉ូតច្នៃដោយ តារាចម្រៀង ម៉េង កែវពេជ្ជតា
ម៉ូតច្នៃដោយ តារាចម្រៀង ម៉េង កែវពេជ្ជតា
ម៉ូតច្នៃដោយ តារាចម្រៀង ម៉េង កែវពេជ្ជតា
ម៉ូតច្នៃដោយ តារាចម្រៀង ម៉េង កែវពេជ្ជតា
រូបភាព
រូបភាព
រូបភាព
រូបភាព
ម៉េង កែវ​​ពេជ្ជតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T