មិនចេះតែសរសើរទេ! សម្ដីរៀមច្បង ម៉េង កែវពេជ្ជតា សរសើរ វណ្ណដា ពេញៗមាត់ពីអត្តចរិតល្អ

//s9.kh1.co/5d/5d3e3aaa804cf9c2e4ea3fcc10222eadf433e296.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

អ្នកណានិយាយអ្វីមិនល្អពី វណ្ណដា ក៏តាមហ្នឹងទៅ សំខាន់សិល្បការិនីរៀមច្បង អ្នកនាង ម់េង កែវពេជ្ជតា សរសើរតារាប្រុសរូបនេះពេញៗមាត់។

ភ្នំពេញ៖ អាចនិយាយបានថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៣។ ពិតណាស់ ស្របពេលព្រឹត្តិការណ៍ស៊ីហ្គេម កៀកថ្ងៃខិតជិតមកដល់ គេឃើញមានសិល្បករ សិល្បការិនីជាច្រើន បានអញ្ជើញទៅពហុកីឡាដ្ខានមរតកតេជោ ដើម្បីសមត្រៀមខ្លួនសម្ដែងនាពេលខាងមុខនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ អំឡុងពេលការសមឆាក ត្រៀមដើម្បីកម្មវិធីស៊ីហ្គេមលើកទី៣២ ក៏មានវត្តមានរបស់កំពូលវីរៈសិល្បៈការិនី អ្នកនាង ម៉េង កែវពេជ្ជតា រួមជាមួយកូនស្រី និងលោក វណ្ណដាផងដែរ។ ក្នុងនោះដែរ ក្រោយសិល្បការិនីរៀមច្បង ជួបនឹងសិល្បករប្អូនជំនាន់ក្រោយ អ្នកទាំងពីរបានថតរូបជាមួយគ្នាផងដែរ។ 

លើសពីនេះទៅទៀត រឿងដ៏នឹកស្មានមិនដល់នោះ អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយពោលពាក្យសរសើរ ទៅកាន់តារាចម្រៀងរ៉េបលោក វណ្ណដា ពីអត្តចរិតល្អយ៉ាងដូច្នេះថា៖ 

វណ្ណដា ជាតារាចម្រៀងយុវវ័យ ល្បីខ្លាំងផ្នែករ៉េប ក្រៅពីមានទេពកោសល្យល្អផ្តាច់ហេីយ​ គាត់នៅមានអត្តចរិតថ្លៃថ្នូរ​ ចេះដាក់ខ្លួន​ មិនឆ្មេីង​ មិនរេីសអេីង​ មិនក្រអឺតក្រទម​ ។ ចំនុចសំខាន់មួយទៀតគឺគាត់ចេះនឹកឃេីញលេីកស្ទួយវប្បធម៌ខ្មែរ​ និងសិល្បករបុរាណចាស់ៗ​ ។ ទាំងនេះគ្រប់គ្រាន់អោយខ្ញុំ​ និងអ្នកផ្សេងសរសេីរបានហេីយ៕

សម្ដីអ្នកនាង ម៉េង កែវ ពេជ្ជតា

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ម៉េង កែវ ពេជ្ជតា
អ្នកនាង ម៉េង កែវ ពេជ្ជតា
អ្នកនាង ម៉េង កែវ ពេជ្ជតា
អ្នកនាង ម៉េង កែវ ពេជ្ជតា
អ្នកនាង ម៉េង កែវ ពេជ្ជតា
អ្នកនាង ម៉េង កែវ ពេជ្ជតា
អ្នកនាង ម៉េង កែវ ពេជ្ជតា និងលោក វណ្ណដា
អ្នកនាង ម៉េង កែវ ពេជ្ជតា និងលោក វណ្ណដា
អ្នកនាង ម៉េង កែវ ពេជ្ជតា និងលោក វណ្ណដា
អ្នកនាង ម៉េង កែវ ពេជ្ជតា និងលោក វណ្ណដា
អ្នកនាង ម៉េង កែវ ពេជ្ជតា និងលោក វណ្ណដា
អ្នកនាង ម៉េង កែវ ពេជ្ជតា និងលោក វណ្ណដា
រូបភាព
រូបភាព
ម៉េង កែវ​​ពេជ្ជតាវណ្ណដា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T