ភ្នំពេញ៖ នៅក្នុងឱកាសទិវាបុណ្យសិទ្ធិនារី៨មីនា កាលពីម្សិលមិញនេះ តារាចម្រៀងកំពុងតែល្បីខ្លាំង អ្នកនាង ពេជ្រ សោភា បានអង្រួនឆាកតន្រ្តីដ៏ធំសម្បើមនៅមជ្ឈមណ្ឌលកោះពេជ្រ ជាមួយនឹងបទថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា «ឆ្កែរត់បុកប៉ោត»។

បទនេះជាស្នាដៃនិពន្ធបទភ្លេងថ្មីដោយលោក សួន ពិសិដ្ឋ។ អ្វីដែលពិសេសនោះគឺមានលាយតន្រ្តីសម័យ និងឧបករណ៍ភ្លេងខ្មែរប្រគំចម្រុះគ្នាយ៉ាងគគ្រឹកគគ្រេង។

លើសពីនេះទៅទៀត គឺប្លែកត្រង់ថា អ្នកនាង ពេជ្រ សោភា លើកនេះបានលើកបទ ចម្រៀងមកច្រៀងនៅលើឆាក ដោយមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាតជារបៀបនារីខ្មែរពិតៗ មករាំអមកម្សាន្តជាមួយនឹងក្រុមឆៃយ៉ាំលេងភ្លេងយ៉ាងពិរោះ ខុសប្លែកពីលើកមុនៗ ដែលមានការតុបតែងខ្លួនបែបយុវវ័យសម័យថ្មី។

ឆ្នាំថ្មី២០១៧នេះ ពេជ្រ សោភា សម្រុកចេញបទថ្មីៗជាច្រើនបទជាប់ៗគ្នា មិនឈប់ដូចជា បទ«ទូងឈីង»បទ «ភីឡុងភីឡេ» បទ «រាំដាច់ចង្កេះ» និងបទ «ឆ្កែរត់បុកប៉ោត» នេះជាដើម ដែលសុទ្ធតែជាបទញាក់ និងទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់៕

តោះចង់ដឹងថាបទថ្មីនេះប្លែកអារម្មណ៍ខ្លាំងប៉ុណ្ណា ទស្សនាវីដេអូខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀតវិញនោះ គឺងួន ចាន់ដេវីត នៅតែនិពន្ធបទភ្លេងឱ្យ ពេជ្រ សោភា ច្រៀង ក្នុងឱកាសបុណ្យចូលឆ្នាំដដែល

រឿងរ៉ាវអាស្រូវដែលល្បីថា តារាចម្រៀង ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត មានបញ្ហាជាមួយគ្នា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្រោយពីផ្ទុះរឿងនេះ ក៏បានធ្វើឱ្យមនុស្សជាច្រើនបានដៀលកប់ៗមាត់ថា លោក ងួន ចាន់ដេវីត ថាជាពស់ ជាក្រពើ ភ្លេចគុណ ពេជ្រ សោភា ដែលខំជួយជ្រោមជ្រែងរហូតដល់មានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺរហូតមកដល់សព្វថ្ងៃនេះ។

ប៉ុន្តែតាមការបកស្រាយរបស់អ្នកនាងពេជ្រ សោភា ក៏បានបង្ហាញថា អ្នកនាង និងដេវីត មិនបានមានទំនាស់អ្វីជាមួយគ្នាដូចពាក្យចចាមអារ៉ាម ដែលបានលេចឮកន្លងមកនោះទេ។

ពោលគឺអ្នកនាងពេជ្រ សោភា អះអាងថា គ្មានរឿងអ្វីដែលនាងត្រូវឈ្លោះជាមួយនឹងលោកដេវីតឡើយ គ្រាន់តែមួយរយៈក្រោយនេះ ម្នាក់ៗមានភាពល្បីល្បាញរៀងៗខ្លួន និងណាមួយជាប់ផលិតបទថ្មីផង ទើបរវល់មិនបានចាប់ដៃគូច្រៀងរួមគ្នាប៉ុណ្ណោះ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ជាក់ស្តែង បទចម្រៀងថ្មីរបស់អ្នកនាងពេជ្រ សោភា ដែលត្រៀមនឹងចេញលក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក៏ត្រូវបានលោក ងួន ចាន់ដេវីត គឺជាអ្នកនិពន្ធបទភ្លេងឱ្យច្រៀងផងដែរ និងមានការសម្រួលតន្រ្តី​ដោយលោក មាស សុគន្ធ។

បទនោះមានចំណងជើងថា «ទូងឈីង» ជាបទស្នាដៃនិពន្ធទំនុកច្រៀងដោយ អ្នកនាង ពេជ្រ សោភា ដោយខ្លួនឯងផ្ទាល់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា