ភ្នំពេញ៖ អ្នកនាង សុខ សោម៉ាវត្តី ជាតារាស្រីដែលក្តោបបានតំណែងតួឯកគ្រប់ខ្សែភាពយន្តខ្នាតខ្លី និងខ្នាតវែង នាពេលបច្ចុប្បន្ន ហើយសន្ទុះនៃភាពល្បាញល្បីរបស់នាង ក៏កាន់តែកើនឡើងខ្លាំងជាលំដាប់។

ព្រមជាមួយនឹងភាពល្បាញល្បីរួមទាំងប្រជាប្រិយភាពយ៉ាងខ្លាំងក្លា អ្នកនាង សុខ សោម៉ាវត្តី ក៏មានមិត្តភក្តិល្អប៉ុន្មាននាក់ ដែលអាចហៅបានថាជាមិត្តសម្លាញ់ មិត្តប្តូរផ្តាច់រួមសុខរួមទុក្ខជាមួយគ្នា ទោះស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។

ទន្ទឹមនឹងនេះនៅក្នុងទិវាថ្ងៃបុណ្យសិទ្ធិនារី៨មីនា កាលពីម្សិលមិញ អ្នកនាង សោម៉ាវត្តី ក៏បានបង្ហាញនៅលើហ្វេសប៊ុកនូវរូបថតអនុស្សាវរីយ៍មួយសន្លឹកជាមួយមិត្តសម្លាញ់របស់នាងភ្ជាប់ព្រមនឹងឃ្លាថា៖

«កុំឲ្យតែមានម្នាក់ឈ្លោះគ្នាជាមួយអ្នកណា ចាំមើល៦នាក់ទៀតគាត់ឈ្លោះតាមហើយបើឈ្លោះចាញ់ហែកមាត់ចោលឲ្យមើល មិត្តល្អអ៊ីចឹងហើយ មិនមែនរាប់អានគ្នាតែពេលសប្បាយទេ តែពេលកើតទុក្ខក៏មើលថែគ្នាដែរ ដោះស្រាយបញ្ហាជាមួយគ្នា សើចយំជាមួយគ្នា មិនចេះច្រណែន មិនចេះនិយាយពីក្រោយខ្នង មានអីល្អចែកគ្នា (លើកលែង1រឿង) និយាយរួមពួកយើងដឹងសុខទុក្ខគ្នាជាងអ្នកណាទាំងអស់ Happy women's rights day love u ma princesses»។

ចំណងមិត្តភាពដ៏ល្អនេះ ពួកគេបានរក្សាអស់ជាច្រើនឆ្នាំមកហើយ តាំងពីសម័យនៅរៀនសាលាស៊ីសុវត្ថិមកម្ល៉េះ។ អ្វីដែលសំខាន់ទៀតនោះគឺគេឃើញស្រីស្អាតទាំងនោះ បានសាក់រូបយុថ្កានៅក.ជើងខាងឆ្វេងផងដែរ ដែលបង្ហាញពីទំនាក់ទំនងដ៏ស្និទ្ធស្នាលបំផុត អស់រយៈពេល១៥ឆ្នាំកន្លងមក។ នេះបានហៅថា មិត្តល្អ ជាមួយគ្នាមែន៕

សុខ សោម៉ាវត្តី

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកព័ត៌មានចាស់ សុខ សោម៉ាវត្តី ប្រតិកម្មក្រោយទម្លាយតម្លៃខ្លួនយ៉ាងច្រើន ពេលថតរឿងដុំខ្នាតធំម្តងៗ។

តារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព និងពោរពេញទៅដោយសមត្ថភាព អ្នកនាង សុខ សោម៉ាវត្តី ថ្មីៗនេះ ត្រូវបានផលិតករ មួយរូបមិនបញ្ចេញឈ្មោះ ទម្លាយពីតម្លៃខ្លួន ថតរឿងដុំខ្នាតធំ របស់អ្នកនាង។ ដោយក្នុងនោះផងដែរ ផលិតកររូបនោះ បានលើកឡើងថា សុខ សោម៉ាវត្តី ត្រូវបានផលិតករមួយចំនួន ធ្វើការពិចារណា ដោយអ្នកខ្លះគិតថា នាងថ្លៃណាស់ ចំណែកឯផលិតករថ្មី ទើបតែកវែកកឆ្នាំងឯណោះវិញ គឺមិនហ៊ានយកនាង មកសម្ដែងតែម្តង។

ចំពោះការទម្លាយតម្លៃខ្លួនដោយលើកឡើងថានាងមានតម្លៃថ្លៃនេះផងដែរ អ្នកនាង សុខ សោម៉ាវត្តីក៏បង្ហើរសារមួយនៅលើហ្វេសប៊ុកភ្លែតដោយនាង បាននិយាយពីអារម្មណ៍ក្នុងចិត្តថា ៖

«ឲ្យតម្លៃអ្នកសិល្បៈខ្មែរខ្លះផង .... គ្នាហត់គ្នាក្ដៅគ្នារងគ្រោះគ្រប់បែបយ៉ាង ដើម្បីតែ ម៉្យាងគឺបានអ្វីដែលល្អចែកទស្សនិកជនទស្សនា កុំឲ្យតម្លៃអ្នកដ៏ទៃច្រើនពេក .... ប៉ុណ្ណឹងថាថ្លៃ? ចុះគេ ?»។

សារមួយនេះ បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គម យល់ស្របជាមួយ នឹងនាង ដោយពួកគេយល់និងស្គាល់ច្បាស់ពីសមត្ថភាពរបស់ សុខ សោម៉ាវត្តី ដោយនាង គឺជាតារាសម្តែងស្រីដ៏មានទេពកោសល្យមួយរូប អាចសម្តែងមានគ្រប់ទម្រង់បែបបទ ជាពិសេសគឺតួក្រមិចក្រមើមតែម្តង ដែលធ្វើឲ្យអ្នកទស្សនា មើលហើយមានអារម្មណ៍ថារីករាយទៅតាម។ បើនិយាយពីតម្លៃខ្លួនពី ៥ពាន់ ទៅ៦ពាន់ដុល្លារអាមេរិក ក្នុងការថតរឿងដុំខ្នាតធំមួយរឿងនេះ គឺពិតជាសាកសមណាស់ទៅនឹងសមត្ថភាពរបស់នាង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី