ភ្នំពេញ៖ តារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព និងពោរពេញទៅដោយសមត្ថភាព អ្នកនាង សុខ សោម៉ាវត្តី ថ្មីៗនេះ ត្រូវបានផលិតករ មួយរូបមិនបញ្ចេញឈ្មោះ ទម្លាយពីតម្លៃខ្លួន ថតរឿងដុំខ្នាតធំ របស់អ្នកនាង។ ដោយក្នុងនោះផងដែរ ផលិតកររូបនោះ បានលើកឡើងថា សុខ សោម៉ាវត្តី ត្រូវបានផលិតករមួយចំនួន ធ្វើការពិចារណា ដោយអ្នកខ្លះគិតថា នាងថ្លៃណាស់ ចំណែកឯផលិតករថ្មី ទើបតែកវែកកឆ្នាំងឯណោះវិញ គឺមិនហ៊ានយកនាង មកសម្ដែងតែម្តង។

ចំពោះការទម្លាយតម្លៃខ្លួនដោយលើកឡើងថានាងមានតម្លៃថ្លៃនេះផងដែរ អ្នកនាង សុខ សោម៉ាវត្តីក៏បង្ហើរសារមួយនៅលើហ្វេសប៊ុកភ្លែតដោយនាង បាននិយាយពីអារម្មណ៍ក្នុងចិត្តថា ៖ 

«ឲ្យតម្លៃអ្នកសិល្បៈខ្មែរខ្លះផង .... គ្នាហត់គ្នាក្ដៅគ្នារងគ្រោះគ្រប់បែបយ៉ាង ដើម្បីតែ ម៉្យាងគឺបានអ្វីដែលល្អចែកទស្សនិកជនទស្សនា កុំឲ្យតម្លៃអ្នកដ៏ទៃច្រើនពេក .... ប៉ុណ្ណឹងថាថ្លៃ? ចុះគេ ?»។

សារមួយនេះ បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គម យល់ស្របជាមួយ នឹងនាង ដោយពួកគេយល់និងស្គាល់ច្បាស់ពីសមត្ថភាពរបស់ សុខ សោម៉ាវត្តី ដោយនាង គឺជាតារាសម្តែងស្រីដ៏មានទេពកោសល្យមួយរូប អាចសម្តែងមានគ្រប់ទម្រង់បែបបទ ជាពិសេសគឺតួក្រមិចក្រមើមតែម្តង ដែលធ្វើឲ្យអ្នកទស្សនា មើលហើយមានអារម្មណ៍ថារីករាយទៅតាម។ បើនិយាយពីតម្លៃខ្លួនពី ៥ពាន់ ទៅ៦ពាន់ដុល្លារអាមេរិក ក្នុងការថតរឿងដុំខ្នាតធំមួយរឿងនេះ គឺពិតជាសាកសមណាស់ទៅនឹងសមត្ថភាពរបស់នាង៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី