ភ្នំពេញ៖ នៅវេលាព្រឹកនេះ ភរិយារបស់តារាកំប្លែងដ៏ល្បី លោក ចែម ចាន់ដារ៉ា ហៅពាក់មី បានចូលមន្ទីរពេទ្យ ដើម្បីវះកាត់សម្រាលកូនហើយ។

ទន្ទឹមនឹងជិតបានទទួលបានសមាជិកគ្រួសារម្នាក់ទៀត លោក ពាក់មី ហាក់ដូចជា បារម្ភសុខភាព លើភរិយា ខ្លាំងជាងភាពសប្បាយរីករាយ ព្រោះថាពេលនេះ លោកគ្រូពេទ្យ បានប្រាប់ឲ្យលោក រកអ្នកផ្តល់ឈាមជាបន្ទាន់។

នៅក្នុងនោះដែរ លោក ពាក់មី ក៏បានបង្ហោះសារមួយ នៅក្នុងទំព័រហ្វេសប៊ុកជាផ្លូវការ របស់លោក ដោយសរសេរថា «ជិតដល់ម៉ោងវះកាត់ហើយ បារម្ភណាស់ ពេទ្យឲ្យរកអ្នកផ្តល់ឈាមពីរនាក់»

ចំពោះកូនទី៣ របស់លោក ពាក់មី បានធ្វើឲ្យ អ្នកគាំទ្រ មានការខ្វល់ខ្វាយ ជំនួសលោកមិនតិចផងដែរ ដោយសារតែ រូបគេ មានបញ្ហាសុករុំបំពង់ក មានសភាពថ្លោសខ្លាំងពេក ហើយពេលនេះ ស្រាប់តែ លោកពាក់មី ប្រកាសត្រូវការអ្នកផ្តល់ឈាមឲ្យប្រពន្ធទៀត។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេ នៅតែខំបួងសួង ឲ្យភរិយាលោក ពាក់មី មានសំណាងល្អ ក្នុងពេលសម្រាលកូន នៅពេលខាងមុខនេះ។ 

ដូច្នេះប្រិយមិត្ត នឹងរង់ចាំ មើលទាំងអស់គ្នាថា តើកូនទី៣ របស់លោក ពិតជាគួរឲ្យស្រលាញ់យ៉ាងណា៕ 

ភរិយារបស់ លោក ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី