ភ្នំពេញ៖ បច្ចុប្បន្នបទចម្រៀងបរទេសចំណងជើងថា «Shape of You» របស់លោក Ed Sheeran កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងស្ទើរទូទាំងពិភពលោក ដោយមានអ្នកចូលទស្សនានៅលើគេហទំព័រយូធូប រហូតទៅដល់ជាង៣០០លានដងឯណោះ ដែលទើបនឹងបង្ហោះត្រឹមតែជាងមួយខែតែប៉ុណ្ណោះ។

លើសពីនេះ បទចម្រៀងក៏ល្បីល្បាញមួយបទនេះ ត្រូវបានអ្នកគាំទ្ររាប់លាននាក់ទូទាំងប្រទេស បាននាំគ្នាច្រៀង Cover ក៏ដូចជា រាំ និងRemix ជាចង្វាក់ EDM ជាដើម ដែលធ្វើឲ្យបទចម្រៀងមួយបទនេះរឹតតែល្បីរន្ទឺឡើងថែមទៀត។

ដោយឡែក ក្នុងនោះផងដែរ គេសង្កេតឃើញថា លោក ជា សុជាតិ ដែលជាសមាជិកក្រុមចម្រៀង «ក្មេងខ្មែរ» ម្ចាស់បទ «បុណ្យភូមិ» ក៏បានច្រៀងCover បទចម្រៀង «Shape of You» ផងដែរ។ ដោយវីដេអូដែលលោកច្រៀងCover យ៉ាងពិរោះនេះ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក មិនទាន់បានប៉ុន្មានម៉ោង គេសង្កេតឃើញ មានសន្ទុះអ្នកចូលទស្សនាលើសពីជាង២០មឺុនដងឯណោះ៕

ដូចនេះចង់ដឹងថា ពិរោះនិងឡូយយ៉ាងណា ទស្សនាទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីលើកមុនផងដែរថា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាកក្រើក និងរីករាយសាទរចំពោះសិល្បករខ្មែរយើងមួយរូបគឺ ម្ចាស់បទ «បុណ្យភូមិ» ជា សុជាតិ ដែលជាសមាជិកក្នុងក្រុមក្មេងខ្មែរ ត្រូវបានជាប់ជាបេក្ខភាព១២រូបចុងក្រោយ ក្នុងកម្មវិធីប្រលងចម្រៀងមួយគឺ «I Can Sing in Japanese» ដែលជាកម្មវិធីដ៏ល្បីរបស់ប្រទេសជប៉ុន។

គួរឲ្យដឹងថា កម្មវិធីដែល សុជាតិ ក្រុមក្មេងខ្មែរ បានចូលរួមប្រលងប្រជែងនេះ គឺជាកម្មវិធីប្រលងចម្រៀងមួយដែលតម្រូវឲ្យជនជាតិបរទេស ដែលមិនមែនជនជាតិជប៉ុន ចូលរួមប្រកួតប្រជែងគ្នា ដោយតម្រូវឲ្យបេក្ខជនម្នាក់ៗច្រៀងចម្រៀងជាភាសាជប៉ុន។

ចំពោះអ្នកដែលមានសមត្ថភាពឈ្នះក្នុងវគ្គ១២រូបចុងក្រោយនេះ នឹងមានឱកាសឡើងជុំបន្ត ដែលនឹងត្រូវប្រព្រឹត្តឡើងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ផ្ទាល់តែម្តង។

គួរបញ្ជាក់ថា បេក្ខភាពដែលធ្វើការប្រកួតប្រជែងទាំង១២រូបនេះ សុទ្ធតែមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដូចជា កម្ពុជា ហុងកុង ម៉ាឡេស៊ី ១រូប ហ្វីលីពីន ថៃ សឹង្ហបុរី ២រូប និងឥណ្ឌូនេស៊ី ចំនួន៣រូប៕

ដូច្នេះ កុំភ្លេចគាំទ្រ និងលើកទឹកចិត្តដល់ សុជាតិ ដែលតំណាងឲ្យប្រទេសកម្ពុជាទាំងអស់គ្នា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ក្មេងខ្មែរ