ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាកក្រើក និងរីករាយសាទរចំពោះសិល្បករខ្មែរយើងមួយរូបគឺ ម្ចាស់បទ «បុណ្យភូមិ» ជា សុជាតិ ដែលជាសមាជិកក្នុងក្រុមក្មេងខ្មែរ ត្រូវបានជាប់ជាបេក្ខភាព១២រូបចុងក្រោយ ក្នុងកម្មវិធីប្រលងចម្រៀងមួយគឺ «I Can Sing in Japanese» ដែលជាកម្មវិធីដ៏ល្បីរបស់ប្រទេសជប៉ុន។

គួរឲ្យដឹងថា កម្មវិធីដែល សុជាតិ ក្រុមក្មេងខ្មែរ បានចូលរួមប្រលងប្រជែងនេះ គឺជាកម្មវិធីប្រលងចម្រៀងមួយដែលតម្រូវឲ្យជនជាតិបរទេស ដែលមិនមែនជនជាតិជប៉ុន ចូលរួមប្រកួតប្រជែងគ្នា ដោយតម្រូវឲ្យបេក្ខជនម្នាក់ៗច្រៀងចម្រៀងជាភាសាជប៉ុន។

ចំពោះអ្នកដែលមានសមត្ថភាពឈ្នះក្នុងវគ្គ១២រូបចុងក្រោយនេះ នឹងមានឱកាសឡើងជុំបន្ត ដែលនឹងត្រូវប្រព្រឹត្តឡើងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ផ្ទាល់តែម្តង។

គួរបញ្ជាក់ថា បេក្ខភាពដែលធ្វើការប្រកួតប្រជែងទាំង១២រូបនេះ សុទ្ធតែមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដូចជា កម្ពុជា ហុងកុង ម៉ាឡេស៊ី ១រូប ហ្វីលីពីន ថៃ សឹង្ហបុរី ២រូប និងឥណ្ឌូនេស៊ី ចំនួន៣រូប៕

ដូច្នេះ កុំភ្លេចគាំទ្រ និងលើកទឹកចិត្តដល់ សុជាតិ ដែលតំណាងឲ្យប្រទេសកម្ពុជាទាំងអស់គ្នា! 

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ល្បីទៀតហើយ បទថ្មីរបស់ Peypey Dy និង សក្កដា ពិតជាកំប្លែង ប្រមូលផ្តុំសុទ្ធតារាហ្វេសប៊ុកទាំងអស់

ភ្នំពេញ៖ ឲ្យតែជិតដល់ថ្ងៃ Valentine តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ PeyPey Dy និង តារាចម្រៀង និងអ្នកនិពន្ធ ទ្រី សក្កដា តែងចាប់ដៃគ្នា ព្យាយាមរកនឹកអ្វីប្លែក សម្រាប់បម្រើអារម្មណ៍ទស្សនិកជន។

តាមការពិតទៅ តារាទាំងពីរដួងនេះ បានសម្រេចចិត្តនូវសមិទ្ធផលចេញចម្រៀងក្នុងថ្ងៃ Valentine ជាមួយគ្នា បាន៣ឆ្នាំមកហើយ ជាពិសេស បទដែលពួកគេ បានតាក់តែង និពន្ធនោះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យផងដែរ។

ក្នុងឆ្នាំនេះផងដែរ PeyPey Dy និង សក្កដា កាន់តែធ្វើឲ្យបទចម្រៀងពួកគេ ទាក់ទាញជាងមុនទៅទៀត ព្រោះលើកនេះ មានតារាហ្វេសប៊ុកជាច្រើនដួង បានចូលរួមថតសម្តែង ដែលធ្វើឲ្យបទទាំងមូល ពោរពេញទៅដោយភាពកំប្លុកកំប្លែងយ៉ាងខ្លាំង។

ចំពោះបទថ្មីនេះ មានចំណងជើងថា «ស្រលាញ់ខ្លួនឯង» ដែលមិនទាន់ដល់រយៈពេល១ថ្ងៃផង មានអ្នកចុចចូលទស្សនា រាប់ម៉ឺនដង ហើយក៏មានអ្នកចុច Share ជិត១ម៉ឺនដង៕ ចុចមើលវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា សុជាតិ