ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុស ដែលមានមុខមាត់ស្រដៀងនឹងតារាប្រុសកូរ៉េដ៏ល្បីរ៉េន គឺលោក STEP ដែលជ្រកកោណក្នុងផលិតកម្មរស្មីហង្សមាស បានចេញចម្រៀងមួយបទ ដែលក្បាច់រាំនៃបទនេះវិញ ពិតជាប្លែក និងទាក់ទាញជាខ្លាំង។

បទ «សុំប៉ះ» ដែលជាបទបែបកន្ត្រាក់អារម្មណ៍ បែបយុវវ័យ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនៅពេលដែលបទនេះ ត្រូវបានឡើងបកស្រាយ និងរាំដោយផ្ទាល់ពី STEP ជាមួយនឹងក្រុមរាំដែលមានគ្នីគ្នាប្រមាណជា ២០នាក់ នៅលើឆាកប្រគំតន្ដ្រីមួយ។ អ្វីដ៏គួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នារាំតាមបទចម្រៀងនេះដូចគ្នា ដែលហាក់ដូចជាទទួលការចាប់អារម្មណ៍ និងពេញចិត្ដដ៏លើសលប់។

ចង់ដឹងថាពិសេសយ៉ាងណា សូមទស្សនាការសម្ដែង ដែលមានក្រុមរាំប្រមាណ ២០នាក់លើឆាករបស់លោក STEP នៅខាងក្រោមទាំងអស់គ្នា៖ 

ខាងក្រោមជាវីដេអូ ដែលទទួលបានការទស្សនាយ៉ាងច្រើនលើសលប់ ក្នុងពេលរយៈពេលខ្លី៖

ខាងក្រោមជាវីដេអូ ដែលបងប្អូនក្នុងបណ្ដាញសង្គមនាំគ្នារាំតាម៖

រូបភាព តារាចម្រៀងប្រុស STEP

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP