ហ្វេនៗរំភើប! បាត់មុខសិល្បៈមួយរយៈ STEP ដឹកដៃតារាស្រី SK បានបង្ហាញខ្លួនក្នុងផលិតកម្មដ៏ធំមួយក្នុងស្រុក GenMusix

//s9.kh1.co/1f/1fc6ee9596557c7ada28e9409ad9cbfb6243cab6.png
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២៣ ១០ព្រឹក · ៧ ខែមុន

ទាំងស្អាតទាំងមានសមត្ថភាព! តារាចម្រៀងប្រុស-ស្រី ២រូប STEP និង SK បានបង្ហាញខ្លួនក្នុងផលិតកម្មថ្មីសន្លាងដ៏ធំនៅកម្ពុជា

ភ្នំពេញ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងរំភើបចិត្តមួយសម្រាប់វិស័យតន្ត្រីនៅប្រទេសកម្ពុជា ក្រោយតារាចម្រៀងពេញដោយទេពកោសល្យ និងសមត្ថភាពដ៏ពូកែ ២ រូប គឺ Step និង SK បានបង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងកុងត្រា ប្រចាំផលិតកម្មថ្មី GenMusix ដែលទើបសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្នុងនាមជាផលិតកម្មដ៏ធំមួយក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព
រូបភាព
រូបភាព

នេះគឺជាការបោះជំហានដ៏ធំមួយទៀត សម្រាប់តារាចម្រៀងវ័យក្មេងទាំង ២រូប ជាដៃគូដ៏ស័ក្ដិសមបំផុត ដោយកន្លងមកពួកគេទាំង២ ក៏បានបង្ហាញនូវសមិទ្ធផល និងស្នាដៃដ៏អស្ចារ្យជាច្រើនមកហើយដែរក្នុងវិស័យតន្ត្រី។ ការឈានចូលក្នុងទ្រនំថ្មីនេះ នឹងធ្វើឱ្យអាជីពរបស់ពួកគេកាន់តែរីកចម្រើន ក្រោមការយកចិត្តទុកដាក់ពីថ្នាក់គ្រប់គ្រងរបស់ផលិតកម្ម ក៏ដូចជាការជ្រោមជ្រែងពីអ្នកជំនាញក្នុងវិស័យតន្ត្រី ដើម្បីដឹកនាំតារាចម្រៀងទាំងពីររូប កាន់តែមានឈ្មោះបោះសំឡេង ជាពិសេសបានចូលរួមបង្កើតនូវសមិទ្ធផលថ្មីៗ តន្ត្រីបែបថ្មី ក្នុងបរិបទសម័យឌីជីថលដ៏អស្ចារ្យ។

រូបភាព
រូបភាព
រូបភាព
រូបភាព

ការបង្ហាញខ្លួនរបស់ Step និង SK ក្នុងក្រុមហ៊ុនតន្រ្តី ដ៏ថ្មីសន្លាងមួយនេះ បាននាំមកនូវផ្ទាំងទស្សនីយភាព ដ៏ប្លែកភ្នែក ប្លែកត្រចៀក ជាមួយនឹងការបោះទុន ការវិនិយោគដ៏ធំ ពីសំណាក់គណៈគ្រប់គ្រង នៃផលិតកម្មដ៏ធំមួយនេះ។ មហាជនជឿជាក់ថា សមត្ថភាព ទេពកោសល្យ រួមទាំងការចាយទុនពីក្រុមហ៊ុនតន្ត្រីដ៏ថ្មីសន្លាងមួយនេះ នឹងនាំឱ្យវិស័យតន្ត្រីនៅកម្ពុជាអាចឈានឆ្ពោះទៅកាន់លំដាប់អន្តរជាតិ ជាវេទិកាស្ដាប់តន្ត្រីលំដាប់ពិភពលោក។

ក្នុងនាមជាសមាជិកដំបូងគេនៅក្នុងផលិតកម្មថ្មីសន្លាងមួយនេះ Step និង SK បានត្រៀមសមិទ្ធផលជាច្រើន ដើម្បីយកមកបង្ហាញប្រជាជនកម្ពុជា និងពិភពលោក ពីរសជាតិតន្ត្រីបែបថ្មីដ៏រស់រវើកលំដាប់ស្ដង់ដាអន្តរជាតិ ស្របតាមបរិបទសម័យឌីជីថលដ៏ជឿនលឿន។ ប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងថ្ងៃសម្ពោធជាផ្លូវការ នៃផលិតកម្ម GenMusix តារាចម្រៀងទាំងពីររូប បានបង្ហាញនូវអារម្មណ៍រំភើបរីករាយក្រៃលែង ដែលបានក្លាយជាសមាជកិកដំបូងគេក្នុងទ្រនំថ្មីដ៏កក់ក្ដៅមួយនេះ ព្រមទាំងសន្យាថា នឹងនាំមកនូវផ្ទាំងទស្សនីយភាពប្លែកភ្នែក ប្លែកអារម្មណ៍ មកកាន់ទស្សនិកជនដែលមិនធ្លាប់ពីមុនមកក្នុងវិស័យតន្ត្រីនៃប្រទេសកម្ពុជា៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
STEP
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T