ភ្នំពេញ៖ កាលពីថ្មីៗនេះ អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលឃើញ តារាចម្រៀងប្រុស លោក ងួន ចាន់ដេវីត និងតារាស្រី ទេព បូព្រឹក្ស បានចាប់ដៃគ្នា ឡើងច្រៀងនៅលើឆាក។

ការសម្តែងរបស់តារាទាំង២ដួងនេះ ជាមួយនឹងបទចម្រៀង២បទ គឺបទ «ផ្លូវជីវិត» និង «រាំពាក់ម៉ាស់» បានធ្វើឲ្យកក្រើកនៅលើឆាកយ៉ាងខ្លាំង ដោយពួកគេបានបង្ហាញនូវក្បាច់រាំយ៉ាងឡូយបំផុត និងស៊ីចង្វាក់គ្នា បើទោះបី ពួកគេ ទើបឡើងសម្តែងជាមួយគ្នាជាលើកដំបូងក៏ដោយ។

ជាពិសេស ក្រោយពីបានឃើញសកម្មភាពរស់រវើក របស់អ្នកទាំងពីរ ក៏មានអ្នកគាំទ្រភាគច្រើន បានសំណូមពរឲ្យពួកគេ ឡើងច្រៀង ជាមួយគ្នាបន្តបន្ទាប់ទៀត ព្រោះថាពួកគេ មានសម្រស់ ស្អាតសង្ហា និងវ័យប្រហាក់ប្រហែលគ្នា ដែលពិតជាសាកសមសម្តែងរួមគ្នាមែនទែន៕

តោះចង់ដឹងថា លោក ងួន ចាន់ដេវីត និងតារាស្រី ទេព បូព្រឹក្ស ឡើងច្រៀងជាមួយគ្នាដំបូង តើពិតជាកក្រើកប៉ុណ្ណា ទស្សនាវីដេអូខាងក្រោម៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបថតមួយសន្លឹក ដែលបានថត ជាមួយនឹង កំពូលតារាចម្រៀងប្រុសប្រចាំប្រទេសកម្ពុជា និងជាតារាចម្រៀងរៀមច្បងប្រចាំផលិតកម្ម រស្មីហង្សមាស នោះគឺលោក ព្រាប សុវត្ថិ ជាមួយនឹងសារដ៏មានអត្ថន័យ បង្ហាញពីអារម្មណ៍របស់ខ្លួន ដែលមានចំពោះលោក។

ដោយកញ្ញា ទេព បូព្រឹក្ស បានបង្ហើរសារបង្ហាញពីការតាំងចិត្ត នឹងក្តីប្រាថ្នារបស់ខ្លួនតាំងតែពីតូច ដែលក្តីស្រមៃ ចង់រួមការងារ ជាមួយនឹងIdol របស់ខ្លួននោះ គឺលោក ព្រាប សុវត្ថិ ហើយមកដល់ពេលនេះ នាងក៏អាចធ្វើឲ្យក្តីប្រាថ្នារបស់នាងឲ្យបានសម្រេច ដល់អ្វីដែលបានប៉ងផងដែរ។

ដោយក្នុងសារនោះមានអត្ថន័យថា៖

«កាលនៅពីក្មេងធ្លាប់គិតថា ថ្ងៃណាបានថតជាមួយគាត់ទៅ គិតក្នុងចិត្តថា ប្រហែលមិនអាចទេ តែទីបំផុតបានជួបគាត់ ហើយអាចធ្វើការនៅក្រុមហ៊ុនជាមួយគាត់ទៀត ហាហាទីបំផុត សុបិន្តក្លាយជាការពិតមែន !! បងប្រុសជាកំពូលតារាចម្រៀងម្នាក់ ដែលគួរឲ្យគោរព និងស្រលាញ់មែនទែន Preap Sovath សុភាពបុរស បងស្នាយ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស