ភ្នំពេញ៖ កាលពីម្សិលមិញនេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបថតមួយសន្លឹក ដែលបានថត ជាមួយនឹង កំពូលតារាចម្រៀងប្រុសប្រចាំប្រទេសកម្ពុជា និងជាតារាចម្រៀងរៀមច្បងប្រចាំផលិតកម្ម រស្មីហង្សមាស នោះគឺលោក ព្រាប សុវត្ថិ ជាមួយនឹងសារដ៏មានអត្ថន័យ បង្ហាញពីអារម្មណ៍របស់ខ្លួន ដែលមានចំពោះលោក។

ដោយកញ្ញា ទេព បូព្រឹក្ស បានបង្ហើរសារបង្ហាញពីការតាំងចិត្ត នឹងក្តីប្រាថ្នារបស់ខ្លួនតាំងតែពីតូច ដែលក្តីស្រមៃ ចង់រួមការងារ ជាមួយនឹងIdol របស់ខ្លួននោះ គឺលោក ព្រាប សុវត្ថិ ហើយមកដល់ពេលនេះ នាងក៏អាចធ្វើឲ្យក្តីប្រាថ្នារបស់នាងឲ្យបានសម្រេច ដល់អ្វីដែលបានប៉ងផងដែរ។

ដោយក្នុងសារនោះមានអត្ថន័យថា៖

«កាលនៅពីក្មេងធ្លាប់គិតថា ថ្ងៃណាបានថតជាមួយគាត់ទៅ គិតក្នុងចិត្តថា ប្រហែលមិនអាចទេ តែទីបំផុតបានជួបគាត់ ហើយអាចធ្វើការនៅក្រុមហ៊ុនជាមួយគាត់ទៀត ហាហាទីបំផុត សុបិន្តក្លាយជាការពិតមែន !! បងប្រុសជាកំពូលតារាចម្រៀងម្នាក់ ដែលគួរឲ្យគោរព និងស្រលាញ់មែនទែន Preap Sovath សុភាពបុរស បងស្នាយ»៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ខ្មែរឡូតសូមបង្វែរអារម្មណ៍ប្រិយមិត្ត ងាកមកចាប់អារម្មណ៍នូវរូបថតមួយចំនួន របស់កញ្ញា ទេព បូព្រឹក្ស កាលនៅក្មេងៗវិញម្តង។

កញ្ញា បានបង្ហាញរូបភាពប៉ុន្មានសន្លឹកកាលពីនៅក្មេងរបស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង ដែលបានធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។

ដូចនេះចង់ដឹងថាគួរឱ្យស្រលាញ់ខ្លាំងប៉ុណ្ណា ទស្សនារូបភាពខាងក្រោមនេះ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស