វៀតណាម៖ សារព័ត៌មាន មីរ័រ បានចុះផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ថា ទារកអាយុ២ខែម្នាក់ ត្រូវបានម្តាយរបស់គេ ដាក់ក្នុងប្រអប់ក្រដាស់មួយ ហើយយកទៅបោះចោលនៅតាមចិញ្ចើមផ្លូវ ដោយសារនាងខឹងនឹងប្តីខ្លាំងពេក។

ប្រភពព័ត៌មានបានឲ្យដឹងថា ទារកតូចរូបនេះ ត្រូវបានគេឮសម្លេងស្រែកយំយ៉ាងខ្លាំង បន្ទាប់ពីស្រ្តីជាម្តាយយកមកបោះចោល នៅក្បែរការិយាល័យរដ្ឋាភិបាល ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ក្រោយមានហេតុការណ៍នេះបានកើតឡើង ក្រុមសន្តិសុខ ក៏បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ហើយពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដឹងថាស្រ្តីជាម្តាយ ចុះពីរថយន្តតាក់ស៊ី យកកូនមកដាក់ចោល ហើយឡើងជិះតាក់ស៊ីវិញ ចេញទៅបាត់ឈឹង។

ប្រភពព័ត៌មានបានឲ្យដឹងថា ឪពុករបស់ទារកនេះមានការភ្ញាក់ផ្អើលជាខ្លាំង ហើយគាត់មិនដឹងថា កូនប្រុសបាត់ទៅណានោះទេ និងបានជ្រួលច្របល់ដើរស្វែងរកកូនទៀតផង។  ប៉ុន្មានម៉ោងក្រោយមកគាត់ក៏បានមកដល់ការិយាល័យរដ្ឋាភិបាលខាងលើ បន្ទាប់ពីមានក្រុមប៉ូលិសប្រាប់ដំណឹងកូនប្រុសដល់គាត់។ 

បុរសជាឪពុករូបនោះ បានឲ្យដឹងថា មុនពេលបាត់កូនប្រុស   គាត់ និងភរិយា បានឈ្លោះប្រកែកគ្នាមួយប្រាវ ហើយក្រោយមក ស្រាប់តែបាត់ពីផ្ទះទាំង២នាក់ម្តាយកូន តែម្តង។

ស្រ្តីដែលយកទារកមកបោះចោលខាងលើ មិនត្រូវបានគេបង្ហាញពីអត្តសញ្ញាណឡើយ ហើយនាងត្រូវបានអាជ្ញាធរកោះហៅទៅសួរនាំ ទើបនាងសារភាពថា នាងពិតជាបានយកកូនប្រុស ទៅបោះបង់ចោលមែន គឺក្នុងគោលបំណងដើម្បីដាក់ទោសប្តីរបស់នាង ក្រោយមានការឈ្លោះប្រកែកគ្នា។

អ្នកនាំពាក្យមកពីសង្កាត់ Nhi Binh បានថ្លែងថា ទារកខាងលើនោះ ត្រូវបានគេប្រទះឃើញនៅម៉ោងប្រមាណ ២និង១៥នាទីរសៀល។  ក្រោយពីមានការប្រកាសថា រើសបានទារកម្នាក់ មិនយូរប៉ុន្មានក៏មាន ស្រ្តីវ័យចំណាស់ ដែលអះអាងថាជាលោកយាយ និងបុរសម្នាក់អះអាងថាជាឪពុក បានមកដល់ដើម្បីទទួលយកកូនទៅវិញ។

ភ្លាមៗក្រុមការងារនៅក្នុងសង្កាត់ខាងលើ ក៏បានធ្វើការបញ្ជាក់អត្តសញ្ញាណរបស់ទារកនោះ ជាមួយក្រុមគ្រួសារ ហើយបន្តិចក្រោយមកស្រ្តីជាម្តាយក៏បានមកដល់ដែរ ដើម្បីបញ្ជាក់ថានាងពិតជាម្តាយទារកនោះមែន។

ស្រ្តីជាម្តាយបាននិយាយថា “នាងមានបញ្ហាជាច្រើននៅក្នុងចិត្ត ហើយនាងបានឱបទារកនោះយ៉ាងណែន មុនពេលដែលទុកគេចោល ហើយចេញទៅ”។ តែទោះជាយ៉ាងណា ក្រុមការងារនៅក្នុងសង្កាត់ខាងលើ បានប្រាប់នាងវិញថា “បើទោះជាមានហេតុផងយ៉ាងណាក៏ដោយ ក៏នាងមិនត្រូវយកកូនមកបោះចោលអីចឹងដែរ ព្រោះនាងអាចនឹងស្តាយក្រោយអស់មួយជីវិត”៕ 

ប្រភព៖ Mirror

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ទិដ្ឋភាពខាងក្នុងយន្តហោះផ្ទាល់ខ្លួនតម្លៃ ៥០០លានដុល្លារ របស់ស្ដេចអារ៉ាប់

ប្រទេសអារ៉ាប់រួមត្រូវបានមនុស្សទូទាំងពិភពលោក ទទួលស្គាល់ថាជាប្រទេសដែលពោរពេញទៅដោយមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភរស់នៅ ដោយសារគេតែងឃើញ រូបភាពជាច្រើនលើបណ្ដាញសង្គមនានា ពីជីវិតរស់នៅប្រចាំថ្ងៃបែបស៊ីវិល័យ សំបូរទៅដោយរថយន្តទំនើប និងសម្ភារៈម៉ាកល្បីៗនានាជាច្រើនទៀត ធ្វើឲ្យអ្នកទស្សនាឃើញហើយមិនកោតសរសើរមិនបាន។

ដោយសារតែប្រទេសនេះជាឃ្លាំងប្រេងដ៏សំខាន់របស់ពិភពលោក ដូចនេះវាមិនមែនជារឿងចម្លែកនោះទេដែលប្រជាជននៅទីនោះជាអ្នកមាន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺមហាសេដ្ឋីរបស់ប្រទេសនេះគឺចូលចិត្តចំណាយលុយទៅលើសម្ភារៈប្រើប្រាស់តែម្ដង ដែលសម្ភារៈទាំងនោះ សុទ្ធតែមានតម្លៃកប់ពពក និងជួនកាលមានផលិតតែមួយៗប៉ុណ្ណោះទៀតផង។

ជាក់ស្ដែង សេ្ដចរបស់ប្រទេសមហាសេដ្ឋីនេះបានប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនមួយដែលមានតម្លៃដល់ទៅ ៥០០លានដុល្លារសហរដ្ឋអាមេរិកឯណោះ ដែលយន្តហោះនេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់តែទ្រង់មួយអង្គឯងប៉ុណ្ណោះ។

ផ្នែកខាងក្នុងនៃយន្តហោះនេះ ត្រូវបានខ័ណ្ឌចែកជាបន្ទប់ៗ ដែលរួមមានបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ រោងភាពយន្ត កន្លែងទទួលទានស្រា និងបន្ទប់គេងជាច្រើនទៀត ដែលបន្ទប់គេងនីមួយៗសុទ្ធតែមានបន្ទប់ទឹកនៅខាងក្នុងយ៉ាងធំទូលាយ។ បើនិយាយពីឧបករណ៍ដែលបំពាក់នៅក្នុងបន្ទប់ទាំងនោះវិញ សុទ្ធតែជាឧបករណ៍ប្រណីតៗតែម្ដង។

យ៉ាងណាមិញ យន្តហោះនេះជាប្រភេទយន្តហោះ Airbus A380 ដែលយន្តហោះប្រភេទនេះ ជាទូទៅអាចដឹកអ្នកដំណើរបានដល់ទៅ ៨០០នាក់ ប៉ុន្តែយន្តហោះនេះត្រូវបានកែសម្រួលផ្នែកខាងក្នុងឲ្យទៅជាបន្ទប់សម្រាប់សម្រាក និងលំហែកម្សាន្តសម្រាប់ខ្សែរាជវង្សរបស់ព្រះអង្គ។ យន្តហោះនេះផលិតឡើងជាពិសេសតម្រូវតែមនុស្សប្រមាណ ៥០នាក់ប៉ុណ្ណោះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]