ភ្នំពេញ៖ បច្ចុប្បនេះ យើងសង្កេតឃើញថា ទាំងកេរ្តិ៍ឈ្មោះ និងការងារសិល្បៈ របស់តារាចម្រៀងប្រុស លោក ងួន ចាន់ដេវីត កាន់តែកាក់កប និងល្បីខ្លាំងឡើងៗជាលំដាប់ ដោយមានទាំងចេញមុខតាមកម្មវិធីប្រគំតន្រ្តីទាំង២៤ខេត្តក្រុង និងតាមរយៈ បទចម្រៀងថ្មីៗរបស់លោក ជាដើម។

ដោយឡែក កាលពីប៉ុន្មានខែមុននេះ លោក ដេវីត បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយលោកបានចំណាយលុយដល់ទៅខ្ទង់រាប់មឺុនដុល្លារ ក្នុងការទិញរថយន្តទំនើបថ្មីមួយគ្រឿង និងនាឡិកាដាំពេជ្រ ម៉ាក Rolex ជាដើម។

ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះ លោកដេវីត ក៏បានធ្វើឲ្យអ្នកគាំទ្រ នៅលើបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយលោកបានទិញរថយន្តដ៏ថ្មីស្រឡាងនិងមានតម្លៃរាប់មឺុនដុល្លារ ថែមមួយគ្រឿងទៀត គឺរថយន្តម៉ាក Audi ពណ៌ខ្មៅ យ៉ាងទាក់ភ្នែក៕ 

តោះចង់ដឹងថា ឡូយយ៉ាងណាទស្សនារូបខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក កាលពីលើកមុនផងដែរថា  ម្តាយរបស់តារាច្រៀងរ៉េប លោក ងូន ចាន់ដេវីត បានរួចផុតពីគ្រោះអាក្រក់បាន ដោយកាលពីថ្ងៃទី២៦កុម្ភៈកន្លងទៅនេះ មានរថយន្តមួយគ្រឿង បានថយក្រោយ ហើយជាន់ហ្គារ មកបុក ចូលហាងអាហាររបស់គាត់។

បើយោងតាម រូបថត និងការអះអាង ពីគណនីហ្វេសប៊ុកមួយ ឈ្មោះ Pheakkdey Poch បានសរសេររៀបរាប់ប្រាប់អ្នកលេងហ្វេសប៊ុកថា ម្តាយរបស់លោក ងួន ចាន់ដេវីត ពិតជាសំណាងខ្លាំងណាស់ ដែលមានអ្នកមកញ៉ាំអាហារ បានទាញគាត់ចេញយ៉ាងលឿន ខណៈពេល រថយន្តមួយគ្រឿងនោះ បានថយក្រោយមួយទំហឹង មករកគាត់តែម្តង។

ក្នុងនោះដែរ រូបលោក ក៏បានបន្ថែមថា លោកស្រី ច័ន្ទ សុខជា មិនបានជួបគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ តែរូបគាត់ នៅភ័យ និងញ័រនៅឡើយ ហើយចំណែកឯ សម្ភារៈលក់ដូរ ក៏ត្រូវខ្ទេចខូចខាតខ្លាំងផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត