យប់មិញ G-Devith ច្រៀងបទកូរ៉េ ជាមួយ Seungri ធ្វើឲ្យហ្វេនៗរំភើប (មានវីដេអូ)

//s9.kh1.co/f1/f1e7692be7d4e3c55af7fa40277c89aacd6d248a.png
តារា & កម្សាន្ដ

 ២២-មករា-២០២៤ ១០ព្រឹក · ៣ ខែមុន

គេបានឃើញវត្តមានរបស់តារាចម្រៀងរ៉េប G-Devith បានទៅទទួលស្វាមគមន៍ Seungry យ៉ាងកក់ក្ដៅជាខ្លាំង។

កម្សាន្ត៖ កាលពីយប់មិញនេះ វត្តមានរបស់អតីតតារាចម្រៀង​កូរ៉េ​ Seungri បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។ មិនតែប៉ុណ្ណោះ រូបលោកបានធ្វើពិធីខួបកំណើតរបស់ខ្លួន យ៉ាងសប្បាយរីករាយ នៅ​ឯ Prince Brewing ក្នុងទីក្រុងភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Seungri 
Seungri 

ជាមួយគ្នានេះ គេបានឃើញវត្តមានរបស់តារាចម្រៀងរ៉េប G-Devith បានទៅទទួលស្វាមគមន៍ Seungri យ៉ាងកក់ក្ដៅជាខ្លាំង។ លើសពីនោះ លោក​ G-Devith ក៏បានឡើងច្រៀងចម្រៀងកូរ៉េរបស់ក្រុម Big Bang ជាមួយ Seungri ដែលជាអតីតសមាជិកនេះផងដែរ។

Seungri 
Seungri 

គួរបញ្ជាក់ផងដែរថា លោក ងួន ចាន់ដេវីត គឺជាអ្នកគាំទ្រមួយរូបរបស់ក្រុម Big Bang ដែលរូបលោកក៏នៅតែស្រឡាញ់គាំទ្រ Seungri ដ៏ដែល។ ពិសេស Seungri បាននិយាយថា លោកនឹងនាំ G-Dragon មកលេងស្រុកខ្មែរទៀតផង៕

ប្រភព៖ ​Seyhaheng

 G-Devith 
 G-Devith 
 G-Devith និង Seungri
 G-Devith និង Seungri
 G-Devith និង Seungri
 G-Devith និង Seungri
វីដេអូ
ងួន ចាន់ដេវីត
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T