ភ្នំពេញ៖ វាជារឿងមួយដែលសំណាងបំផុត ដែលម្តាយរបស់តារាច្រៀងរ៉េប លោក ងូន ចាន់ដេវីត បានរួចផុតពីគ្រោះអាក្រក់បាន ដោយកាលពីម្សិលមិញនេះ មានរថយន្តមួយគ្រឿង បានថយក្រោយ ហើយជាន់ហ្គារ មកបុក ចូលហាងអាហាររបស់គាត់។

បើយោងតាម រូបថត និងការអះអាង ពីគណនីហ្វេសប៊ុកមួយ ឈ្មោះ Pheakkdey Poch បានសរសេររៀបរាប់ប្រាប់អ្នកលេងហ្វេសប៊ុកថា ម្តាយរបស់លោក ងួន ចាន់ដេវីត ពិតជាសំណាងខ្លាំងណាស់ ដែលមានអ្នកមកញ៉ាំអាហារ បានទាញគាត់ចេញយ៉ាងលឿន ខណៈពេល រថយន្តមួយគ្រឿងនោះ បានថយក្រោយមួយទំហឹង មករកគាត់តែម្តង។

ក្នុងនោះដែរ រូបលោក ក៏បានបន្ថែមថា លោកស្រី ច័ន្ទ សុខជា មិនបានជួបគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ តែរូបគាត់ នៅភ័យ និងញ័រនៅឡើយ ហើយចំណែកឯ សម្ភារៈលក់ដូរ ក៏ត្រូវខ្ទេចខូចខាតខ្លាំងផងដែរ៕ 

តូបលក់របស់ ម្តាយលោក ងួន ចាន់ដេវីត

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកម្តាយលោក ងួន ចាន់ដេវីត បានបង្ហាញអារម្មណ៍ពិត ពេលឃើញកូនប្រើរបស់ថ្លៃៗ។

កេរ្តិ៍ឈ្មោះកាន់តែល្បី កាន់តែធ្វើឲ្យ តារាចម្រៀងប្រុសរូបសង្ហា ដេវីត ទទួលបានការងារសិល្បៈច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់ រហូតធ្វើឲ្យរូបលោក អាចទិញរថយន្តមួយគ្រឿង គ្រាន់តែចូលសិល្បៈមិនបានប៉ុន្មានផង។

នេះជាមោទនភាពមួយ របស់លោក ដេវីត ដែលអាចមានសមត្ថភាព ក្នុងការទិញរថយន្តទំនើបមួយគ្រឿង និងរបស់ប្រើប្រាស់ទំនើបៗ ដែលជាកម្លាំងញើសឈាមរបស់រូបលោកផ្ទាល់។ ចុះចង់ដឹងទេថា ពេលឃើញលោក ដេវីត ចំណាយទៅលើរបស់ថ្លៃៗយ៉ាងនេះ តើអ្នកម្តាយលោក គិតយ៉ាងណាទៅវិញ?

ចំពោះអ្នកស្រី ច័ន្ទ សុខជា ដែលជាម្តាយវ័យក្មេង របស់តារាប្រុសរូបនេះ ក៏បានបង្ហាញអារម្មណ៍ពិតតាមរយៈហ្វេសប៊ុក  លើអត្ថបទមួយរបស់ខ្មែរឡូត ដែលបានចុះផ្សាយ ទាក់ទងនឹងនាឡិកាដាំពេជ្រ របស់កូនប្រុសអ្នកស្រី។

ក្នុងនោះអ្នកស្រី បានសរសេរថា "អត់បានទេ ល្បីគ្រប់រឿងហើយកូនប្រុសម្តាយ ប៉ុន្តែok ធ្វើការហត់នឿយ ជីវិតហត់នឿយ ច្រើនមកហើយ មានគ្រប់រសជាតិ អ្វីដែលសប្បាយចិត្តធ្វើចុះកូនសម្លាញ់ យ៉ាងណាកូនរបស់ម៉ែ ក៏ធ្វើដោយពាក្យថា(សុច្ចរិត) ok គាំទ្រប្រុសស្អាតដ៏ខ្ពស់ស្រឡះនេះផងណាបងៗប្អូនៗ មិត្តសម្លាញ់ទាំងអស់"។

ទឹកចិត្តរបស់អ្នកម្តាយ ឲ្យតែកូនសប្បាយចិត្ត ទោះជាកូនចំណាយថវិកាទៅលើរបស់របរថ្លៃៗ ក៏អ្នកម្តាយមិនដែលហាមឃាត់ រឺថាស្តីឲ្យនោះដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត