ភ្នំពេញ៖ ក្រោយពីទទួលបានភាពជោគជ័យខ្ពស់ លើបទចម្រៀង«រាំញីកែងជើង» បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ លោក ងួន ចាន់ដេវីត ឬជី ដេវីត ឡើងកូដខ្លាំងមិនធម្មតា ដែលនាពេលបច្ចុប្បន្ន រូបលោកស្ទើរតែគ្មានពេលសម្រាក ព្រោះរវល់នឹងការងារសិល្បៈ មិនថានៅភ្នំពេញ រឺក៏តាមបណ្តាខេត្ត។
ស្របនឹងទីផ្សារសិល្បៈរបស់តារាប្រុសរូបសង្ហា កំពុងរីកដូចផ្សិតនេះផងដែរ រូបលោក ក៏មិនភ្លេចក្នុងការទិញនូវសម្ភារនិយមទំនើបៗ ដើម្បីឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះរបស់ខ្លួននោះដែរ។
ថ្មីៗនេះ លោក ដេវីត បានថតបង្ហោះ នូវនាឡិកាម៉ាក Rolex មួយគ្រឿង ដែលវាមិនមែនជានាឡិកាធម្មតាប៉ុណ្ណោះទេ គឺរូបលោក បានទៅបន្ថែមពេជ្រជាច្រើនគ្រាប់នៅពីលើទៀតផង។ បើតាមការសង្កេត គឺការចំណាយទៅលើការដាំត្បូងពេជ្រ លើនាឡិកា របស់លោក ដេវីត ក៏អស់មិនតិចដែរ មិនក្រោមខ្ទង់ម៉ឺនដុល្លារនោះទេ ព្រោះមើលទៅ ត្បូងពេជ្រច្រើនពេញនាឡិកាតែម្តង។
ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម ក៏មានការភ្ញាក់ផ្អើល ពេលឃើញ លោក ដេវីត ហ៊ានចំណាយដាំពេជ្រ ទៅលើនាឡិកា ប្រហែលជារូបលោក ទទួលបានចំណូលខ្ពស់ពីវិស័យសិល្បៈហើយ ទើបហ៊ានចាយវាយដល់ខ្ទង់ម៉ឺនដុល្លារយ៉ាងដូច្នេះ៕
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោក ដេវីត បានចេញនូវ វីដេអូចម្រៀងថ្មីប្លែក មួយបទ«NO SMOKE»។
ឆ្លងកាត់រយៈពេល៣ឆ្នាំនៅលើវិថីសិល្បៈ តារាចម្រៀងវ័យក្មេង ដែលគ្រប់គ្នាធ្លាប់បានស្គាល់ ថា គឺជាម្ចាស់ «បទរាំញីកែងជើង» ដ៏ល្បីល្បាញ និងជាម្ចាស់បទ ចម្រៀង រ៉េបញាក់កន្រ្តាក់អារម្មណ៍នានាជាច្រើនបទផងនោះ លោក ងួន ចាន់ដេវីត ឬ ជី ដេវីត (G-davith) បច្ចុប្បន្នឃើញថាលោកកាន់តែ មានភាពល្បីល្បាញឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
លើសពីនេះទៀត សន្ទុះនៃការគាំទ្ររបស់យុវវ័យទៅលើម្ចាស់បទចម្រៀង Original Song រូបនេះ ក៏មានច្រើនលើសលប់គួរឱ្យកត់សម្គាល់។ បទញាក់កន្រ្តាក់អារម្មណ៍ ដែលមានចំណងជើងថា «NO SMOKE» របស់ លោក ងួន ចាន់ដេវីត បានចេញ MV TEASER ជាផ្លូវការហើយ ព្រមជាមួយនឹងក្បាច់រាំបែបថ្មីមួយទៀតយ៉ាងភ្ញាក់ផ្អើល មកជាមួយផងដែរ យកមកផ្ញើអ្នកគាំទ្ររាំលេងកម្សាន្តពេលអផ្សុក ឬពេលពិបាកចិត្តជាដើម។
ស្របគ្នានេះដែរ ការចេញ MV TEASER ថ្មីរបស់បទនេះក៏ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីមិត្តយុវវ័យអ្នកគាំទ្រ ដែលភាគច្រើនពួកគេចូលចិត្តទៅលើការបង្កើតក្បាច់រាំថ្មី។ លើសពីនេះ ជី ដេវីត តែងតែបបួលអ្នកគាំទ្ររាំ ជាមួយបទញាក់ជាច្រើនរបស់ខ្លួនដូចជាបទ Let it go, Perfect Gentleman, Queen, Hand Up, Turn Up ជាដើម។
តើក្បាច់រាំថ្មីនៅក្នុងបទ«NO SMOKE» អាចទទួលបានការពេញចិត្តខ្លាំងដល់កម្រិតណា? និងអាចទទួលបានភាពល្បីល្បាញដូចបទ«រាំញីកែងជើង» ដែរឬទេ?
តោះទៅទស្សនា MV TEASER របស់បទ «NO SMOKE» ទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]