(ភ្នំពេញ)៖ ទស្សនិកជនមួយចំនួនពិតជាបានជ្រាបពី តំលៃខ្លួនតារាចម្រៀងល្បីៗមួយចំនួន ដូចជា លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា សុគន្ធ និសា អ្នកនាង ពេជ្រ សោភា រួចរាល់ហើយដោយឡែកទស្សនិកជន មិនទាន់បានជ្រាបពីតំលៃ តារាចម្រៀងដែលមិនល្បីល្បាញខ្លាំង តែក៏ស្ថិតក្នុងតារាងតំលៃស្ទើរមិនគួរឲ្យជឿដែរ ។

តោះមើលតំលៃពួកគេបន្តិចមើល ៖

១ តារាចម្រៀងលោក ដួង វិរៈសិទ្ធ តារាចម្រៀងរបស់ផលិតកម្មភ្លេងរីខត និងជាម្ចាស់ពាន I Am a singer Cambodia ដំបូងគេ លោកមានតំលៃខ្លួនទៅតាមទំហំនៃកម្មវិធីនីមួយៗ មិនទៀងទាត់ តែសម្រាប់តំលៃក្នុងពេលចេញច្រៀងតាមមង្គលការ ឬ ជប់លៀងផ្សេងៗ តំលៃខ្លួនពី ៨០០ទៅ១២០០ដុល្លារតំលៃក្នុងការចេញខនសឺតអាចលើសពីនេះ សម្រាប់ក្រុមហ៊ុនផ្សេងៗ ។

២ តារាចម្រៀង លោក នី រតនា ម្ចាស់ពានCambodian Idol មានដើមកំណើតពីខេត្តកំពង់ធំ ដែលក្រោយពីជាប់ជ័យលាភីភ្លាម តំលៃខ្លួនលោកក៏កើនគុណទ្វេជាបួនជាប្រាំ ដែលសម្រាប់កម្មវិធីមង្គលការក្នុងភ្នំពេញលោកយក ៩០០ដុល្លារ ហើយតំលៃខនសឺតផ្សេង ពី១០០០ដុល្លារឡើងទៅតាមកម្មវិធីតូចធំ ។

៣ កញ្ញា សួស វិសា តារាចម្រៀងដែលកំពុងតែជ្រកកោនក្នុងផលិតកម្មហង្សមាស កញ្ញា សួស វិសា ថ្វីត្បិតែទើបតែជ្រកកោនក្នុងផលិតហង្សមាស តែនាងទទួលបានការលើកស្ទួយយ៉ាង ច្រើនពីសំណាក់ផលិតកម្មមួយនេះ ដែលធ្វើឲ្យនាងហាក់មានលំនឹងក្នុងវិស័យសិល្បៈមួយនេះ ម្យ៉ាងនាងក៏មានសមត្ថភាពមិនធម្មតាដែរ ព្រោះនាងបុរាណក៏បាន សម័យក៏មិនចាវ រាំក៏មិនអន់ ពោលនាងមិនខុសអ្វីពីសុគន្ធកញ្ញានោះទេ ។ សួស វិសា មានតំលៃខ្លួនសម្រាប់កម្មវិធីមង្គលនានា មានចន្លោះពី ៨០០ទៅ១០០០ដុល្លា រទៅតាមកម្មវិធីផ្សេងៗ បើការប្រគំតន្ត្រីក្រុមហ៊ុនផ្សេងៗអាចមានតំលៃចាប់ពី ១០០០ដុល្លាឡើងទៅ ។

៤ កញ្ញា វីឌីណែត តារាចម្រៀងឈាមជ័រអ្នកសិល្បៈម្នាក់នេះក៏មិនធម្មតាដែរ ថ្វីត្បិតតែចូលសិល្បៈបានរយៈពេលខ្លីតែតំលៃខ្លួនមិនណយដែរ ពោលនាងមានតំលៃស្មើរតារាស្រករគ្នាក្នុងផលិតកម្ម ពោលប្រហែលនឹងសួស វិសា គឺចន្លោះពី៨០០ដុល្លារឡើងទៅ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ