ភ្នំពេញ៖ រឿង​ «វិកលចរិត»  ដែលទើប​តែ​ទទួល​បាន​ពាន​រង្វាន់​ Screening Award ​ពី​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​២០១៦ និងជារឿងទទួលបានការចាប់អារម្មណ៍ ទស្សនាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ នាពេលនេះកំពុងតែបន្ដដំណើរទៅកាន់ខេត្ដបន្ទាយមានជ័យហើយ។

នេះបើតាមទំព័រហ្វេសប៊ុកផលិតកម្មមាតុចក្រ បានឲ្យដឹងយ៉ាងច្បាស់ថា រឿង «វិកលចរិត» នឹងធ្វើការចាក់បញ្ចាំងចាប់ពីថ្ងៃសុក្រទី ២៤ស្អែកនេះរហូតដល់ថ្ងៃអង្គារទី ២៨ កុម្ភៈ នៅរោងKL3D ផ្លូវចូលទឹកស្អាត។ នេះតាមសម្ដីលោក​ ហ៊ុយ​ យ៉ាឡេង​ ជាអ្នក​ដឹក​នាំរឿង «វិកលចរិត»  បានបង្ហាញឲ្យដឹងថា លោកបានបញ្ចប់ថ្នាក់វិទ្យាល័យ នៅវិទ្យាល័យសម្តេចឪ ក្នុងខេត្ដបន្ទាយមានជ័យនេះផ្ទាល់តែម្ដង ហើយលោកសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ជាពិសេសដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យសម្តេចឪ មកចូលរួមទស្សនា ខ្សែភាពយន្ដខ្មែរនេះទាំងអស់គ្នា ដែលនេះជាខ្សែភាពយន្ដមួយមានទាំងអ្នកក្នុងស្រុក និងក្រៅស្រុកបានទទួលស្គាល់ ថាពិតជាល្អ។

សូមចូលរួមទស្សនាទាំងអស់គ្នា ដើម្បីជួយលើកស្ទួយវិស័យខ្សែភាពយន្ដខ្មែរ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ុយ យ៉ាឡេង