មោទកភាព ហ៊ុយ យ៉ាឡេង ទទួលបានពានរង្វាន់លើឆាកអន្តរជាតិ Special Jury Award 2023

//s9.kh1.co/56/56eeb401283a46d7d1d7f8d478eac94f09d5dc76.jpg
តារា & កម្សាន្ដ

 ០៨-សីហា-២០២៣ ១ល្ងាច · ៩ ខែមុន

ហ្វេនៗពិតជាសម្ដែងការអបអរសាទរទៅកាន់លោក ហ៊ុយ យ៉ាងឡេង គ្រប់ៗគ្នា ខណៈទទួលបានពានរង្វាន់យ៉ាងដូច្នេះ៕

កម្សាន្ត៖ ថ្មីនេះៗ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករ និងអ្នកដឹងនាំរឿង «ដើម្បីកូន» ទទួលបានពានរង្វាន់ Special Jury Award 2023 នាមហោស្រពភាពយន្តអន្តរជាតិអាស៊ាន (2023 ASEAN International Film Festival Award) នៅប្រទេសម៉ាឡេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ហ៊ុយ យ៉ាឡេង
លោក ហ៊ុយ យ៉ាឡេង

ពិតណាស់ នេះគឺជាការខិតខំប្រឹងប្រែងក្នុងវិស័យភាពយន្ត ហើយវាមិនមែនជាភាពងាយស្រួលប៉ុន្មាននោះទេ ទម្រាំតែរូបលោក អាចទទួលបានពានរង្វាន់ Special Jury Award 2023 មួយនេះជូនជាតិបាន។  មិនតែប៉ុណ្ណោះ លោកក៏បានជាប់ឈ្មោះជាបេក្ខភាព ឈានទៅដណ្ដើមពានរង្វាន់តារាសម្ដែងឆ្នើម Best Actor នៅក្នុងមហោស្រពអន្តរជាតិផងដែរ។

លោក ហ៊ុយ យ៉ាឡេង
លោក ហ៊ុយ យ៉ាឡេង

លើសពីនេះទៅទៀត បន្ទាប់ពីមហាជន រួមជាមួយនិងហ្វេន ធ្លាប់ទស្សនាភាពយន្ត ដែលជាស្នាដៃផលិតរបស់លោក ហ៊ុយ យ៉ាឡេង ពិតជាសម្ដែងការអបអរសាទរទៅកាន់រូបលោកគ្រប់ៗគ្នា ខណៈទទួលបានពានរង្វាន់យ៉ាងដូច្នេះ៕ 

សូមទស្សនារូបភាពដូចខាងក្រោម៖

លោក ហ៊ុយ យ៉ាឡេង
លោក ហ៊ុយ យ៉ាឡេង
រូបភាព
រូបភាព
លោក ហ៊ុយ យ៉ាឡេង
លោក ហ៊ុយ យ៉ាឡេង
ហ៊ុយ យ៉ាឡេង
Kan Pheackdey
P.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T