ខ្ចីលុយគេផលិតរឿង ពេលនេះ ហ៊ុយ យ៉ាឡេង ប្រកាសលក់វីឡា ឡានឡៃឡុង

//s9.kh1.co/8c/8ce90874b85446885cdf1f79fe3137c369c74fc9.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ព្រោះតែលង់ខ្លួននឹងបំណុល ខ្ចីលុយគេផលិតភាពយន្ត លោក ហ៊ុយ យ៉ាឡេង ទើបប្រកាសលក់ផ្ទុះឡៃឡុងក្រោមតម្លៃទីផ្សារ ឥឡូវមកលក់រថយន្តតែមួយគត់បន្ថែមទៀត។

ភ្នំពេញ៖ មានរឿងភ្ញាក់ផ្អើលមួយ នៅលើគណនីជាផ្លូវការរបស់ ផលិតករ ក៏ដូចជា តារាសម្ដែងល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង បានទម្លាយថា​រូបលោក នឹងដាក់លក់ផ្ទះឡៃឡុងក្រោមទីផ្សារ ក្រោមហេតុផល ព្រោះតែលង់ខ្លួន នឹងបំណុល ខ្ចីលុយគេ ដើម្បីផលិតភាគយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនេះដែរ តាមរយៈការបង្ហោះរបស់ ផលិតករដ៏ឆ្នើមរូបនេះ លោកបានសម្រេចចិត្ត ដាក់លក់ផ្ទះវីឡាដែលបានសាងសង់រួច ១០០ ភាគរយ ទាំងបង្ខំចិត្ត ក្នុងតម្លៃក្រោយទីផ្សារ តាមប្រមាណជាជាង ១៥ ម៉ឺនដុល្លារ ដែលស្ថិតនៅក្នុងទីតាំងបុរីម៉នដានី ។

យ៉ាងណាមិញ ការបង្ហោះការលក់ផ្ទះឡៃឡុងនេះ ដោយមិនយូរប៉ុន្មាន រូបលោក ក៏បានប្រកាសលក់រថយន្តមានតែមួយគត់របស់លោកផងដែរ ដោយមូលហេតុឈានមកដល់ចំណុចនេះ ព្រោះតែលោក បានលង់ខ្លួនងើបមិនរួច ខ្ចីបំណុលគេថតខ្សែភាគយន្ត «គ្រោះកូវីដ១៩» ព្រោះតែវាមិនបានជោគជ័យ បែរជាធ្វើឲ្យលោក ខាតបង់ប្រាក់កាក់ ជាពិសេស ខ្ចីជាប់បំណុល ត្រូវសង ហេតុដូច្នេះ បានជាបង្ខំចិត្ត លក់ទាំងផ្ទះ ទាំងរថយន្តបែបនេះថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ហ៊ុយ យ៉ាឡេង
ហ៊ុយ យ៉ាឡេង
ហ៊ុយ យ៉ាឡេង
ហ៊ុយ យ៉ាឡេង
ភាគយន្តរបស់ ហ៊ុយ យ៉ាឡេង
ភាគយន្តរបស់ ហ៊ុយ យ៉ាឡេង
ផ្ទះរបស់ ហ៊ុយ យ៉ាឡេង
ផ្ទះរបស់ ហ៊ុយ យ៉ាឡេង
ផ្ទះរបស់ ហ៊ុយ យ៉ាឡេង
ផ្ទះរបស់ ហ៊ុយ យ៉ាឡេង
ឡានរបស់ ហ៊ុយ យ៉ាឡេង
ឡានរបស់ ហ៊ុយ យ៉ាឡេង
ហ៊ុយ យ៉ាឡេង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T