ខេត្តកំពង់ស្ពឺ ៖ ក្មេង​ប្រុស​ម្នាក់​ ត្រូវ​អុស​ធ្លាក់​ចំ​ក្បាល​ ហូរ​ឈាម​ស្រោច​ខ្លួន​កាលពី​ថ្ងៃ​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ តែ​ជីដូន​ជីតា​គ្មាន​ប្រាក់​ ដើម្បី​យក​ចៅ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឡើយ ។

ប្រភព​ពី​អ្នក​ភូមិ​ជ័យ​មាន​ល័​ក្ខ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឪពុក​ម្តាយ​របស់​គេ​លែងលះ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​មិន​ដែល​មក​មើល​កូន​នោះ​ទេ ដោយ​បាន​ទុក​ក្មេង​ប្រុស​រូប​នេះ​បាន​រស់នៅ​ជាមួយ​ជីតា​ដែល​មាន​ជីវភាព​ខ្វះខាត រក​ព្រឹក​ខ្វះ​ល្ងាច ចិញ្ចឹម​បីបាច់​ចៅ​ទាំង​លំបាក​វេទនា ដោយ​ប្រកបរ​បរជា​អ្នក​កាប់​អុស​លក់​ ដើម្បី​បាន​ប្រាក់​កម្រៃ​ចិញ្ចឹម​ចៅ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជីតា​បាន​ទុក​ចៅ​នៅផ្ទះ ហើយ​ទៅ​កាប់​អុស​រហូត​ដល់​ល្ងាច​ទើប​ត្រឡប់​មក​វិញ ដោយ​អស់កម្លាំង​គាត់​មិន​បាន​ទម្លាក់​អុស​ពី​រទេះ​នោះ​ទេ លុះ​ព្រឹក​ឡើង​ក្មេង​ប្រុស​រង​គ្រោះ​បាន​រត់​លេង​នៅ​ជិត​រទេះ ចៃដន្យរ​ត់ទៅ​ប៉ះ​រទេះ ស្រាប់តែ​អុស​ធ្លាក់​មក​ចំ​ក្បាល​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ជោក​ខ្លួន​រង​របួសធ្ងន់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជីតា​បាន​យក​ទៅ​ពេទ្យ​ឃុំ​ដែរ តែ​គ្រូពេទ្យ​នៅ​តំបន់​នោះ​ប្រាប់​ថា ក្មេង​ប្រុស​រង​គ្រោះ​បាក់ឆ្អឹង ចិញ្ចើម ឬ​ផុង​លលាដ៍ក្បាល​ក៏​មិនដឹង ពេទ្យ​នៅ​តំបន់​នោះ​មិន​ហ៊ាន​ព្យាបាល​ទេ ដោយ​ប្រាប់​ថា ត្រូវ​បញ្ជូន​ទៅ​ពេទ្យ​ខេត្ត ដើម្បី​ធ្វើការ​សង្គ្រោះ ។ ដោយ​មានការ​អាណិតអាសូរ​ខ្លាំង អ្នក​ជិតខាង​បាន​រៃ​លុយ​គ្នា​ដើម្បី​ឲ្យ​ជីតា​យក​ចៅ​ទៅ​កាន់​ពេទ្យ​ខេត្ត ។ រហូត​មក​ដល់​ព្រឹក ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ អាកា​រៈ​ក្មេង​ប្រុស​រង​គ្រោះ​ យ៉ាងម៉េច​ក៏​អ្នក​ភូមិ​ មិន​ទាន់​ដឹង​នៅឡើយ​ដែរ ។

អ្នក​ភូមិ​បាន​សំដែង​ នូវ​ទឹកចិត្ត​អាណិត​ក្មេង​ម្នាក់​នេះ​ ជា​ពន់ពេក​ណាស់ ដោយ​អ្នកខ្លះ​លើក​ឡើង​ថា ឪពុក​ម្ដាយ​បាន​លែងលះ​គ្នា​ ជា​យូរ​មក​ហើយ រាល់ថ្ងៃ​រស់នៅ​ជាមួយ​យាយ​តា​ដែល​ពួក​គាត់​ កំពុង​មាន​ជីវភាព​ខ្វះខាត បែរជា​ជួប​គ្រោះ​អកុសល​បែប​នេះ​ទៀត ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

អីយ៉ា! លោកស្រី អេជេលលីណា ជូលី ពេលគ្រងឈុតប្រពៃណីខ្មែរបែបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់!

សៀមរាប៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី និងអ្នកដឹកនាំរឿង លោកស្រី អេជេលលីណា ជូលី បានបង្ហាញវត្តមាននៅលើទឹកដីអង្គរ កាលពីថ្មីៗនេះ ដើម្បីមកបើកសម្ពោធ ចាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលលោកស្រី ជាអ្នកដឹកនាំផលិតដោយផ្ទាល់។

អ្វីដែលកាន់តែពិសេសជាងនេះ គឺកាលពីម្សិលមិញ លោកស្រី អេជេលលីណា ជូលី បានបង្ហោះនូវរូបថតប៉ុន្មានសន្លឹក ដែលលោកស្រី បានគ្រងនូវឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយើង ជាមួយនឹងកូនៗ និងក្មេងៗតូចជាច្រើននាក់ទៀត។

រូបថតទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ពេលឃើញលោកស្រី គ្រងនូវឈុតបែបនេះ ដែលពិតជាស្រស់ស្អាត ប្លែកភ្នែកមែនទែន ហើយមិនតែប៉ុណ្ណោះ ក៏មានអ្នកចុច Like និង Shareយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]