សៀមរាប៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី និងអ្នកដឹកនាំរឿង លោកស្រី អេជេលលីណា ជូលី បានបង្ហាញវត្តមាននៅលើទឹកដីអង្គរ  កាលពីថ្មីៗនេះ ដើម្បីមកបើកសម្ពោធ ចាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលលោកស្រី ជាអ្នកដឹកនាំផលិតដោយផ្ទាល់។

អ្វីដែលកាន់តែពិសេសជាងនេះ គឺកាលពីម្សិលមិញ លោកស្រី អេជេលលីណា ជូលី បានបង្ហោះនូវរូបថតប៉ុន្មានសន្លឹក ដែលលោកស្រី បានគ្រងនូវឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយើង ជាមួយនឹងកូនៗ និងក្មេងៗតូចជាច្រើននាក់ទៀត។

រូបថតទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ពេលឃើញលោកស្រី គ្រងនូវឈុតបែបនេះ ដែលពិតជាស្រស់ស្អាត ប្លែកភ្នែកមែនទែន ហើយមិនតែប៉ុណ្ណោះ ក៏មានអ្នកចុច Like និង Shareយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

តោះមើលរូបថត ពេលតារាសម្តែងស្រី និងអ្នកដឹកនាំរឿង លោកស្រី អេជេលលីណា ជូលី គ្រងនូវឈុតប្រពៃណីខ្មែរ ថាស្រស់ស្អាតយ៉ាងណា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកស្រី អេជេលលីណា ជូលី បាននិយាយថា «រឿងខ្ញុំថត គឺដើម្បីប្រជាជនខ្មែរ ហើយរឿងនេះ ចាយទុនច្រើនជាងគេ»។

តារាភាពយន្តហូលីវូដ ដែលមានកេរ្តិ៍ឈ្មោះល្បាញល្បី នឹងធ្លាប់បានយកកូនខ្មែរ ទៅចិញ្ចឹម ទុកដូចជាកូនបង្តើត អ្នកស្រី អេជេលលីណា ជូលី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញមកបើកសម្ពោធ ចាក់បញ្ចាំងខ្សែភាពយន្ត រឿង "មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ" នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។

ខ្សែភាពយន្ត ដែលប្រើប្រាស់អស់ទុនជាច្រើន ពីតារាភាពយន្តហូលីវូដ អ្នកស្រី អេជេលលីណា ជូលី ដោយបានដឹកនាំថត ដោយផ្ទាល់ នៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ និងបានសម្រេច បញ្ចប់ការថត និងបានសម្ពោធ ចាក់បញ្ចាំងជាលើកដំបូង លើទឹកដីអង្គរ ខេត្តសៀមរាប ជាមួយវត្តមាន របស់អ្នកស្រីផ្ទាល់ ខ្សែភាពយន្តនេះដែរ ផលិតឡើងដើម្បីឧទ្ទិស ដល់អ្នកដែលបានស្លាប់ ក្នុងរបបខ្មែរក្រហម និងអស់អ្នកដែលរួចផុតពីការស្លាប់ ។

ខ្សែភាពយន្តនេះ ផ្តោតទៅលើ សេចក្តីស្រឡាញ់ និងការលះបង់ របស់ក្រុមគ្រួសារកម្ពុជា និងឆ្លុះបញ្ចាំង ពីសោភ័ណ្ឌភាព ស្មារតីរឹងមាំ និងការតស៊ូ របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសវប្បធម៌ខ្មែរ ។ ក្នុងនោះដែល អ្នកស្រី អេជេលលីណា ជូលី បានប្រាប់ទៅកាន់ អ្នកសារព័ត៌មាន ដែលបានចុះ ទៅយកព័ត៌មាន ដល់ទឹកដីអង្គរផ្ទាល់ ដោយបានលើកឡើងថា "រឿងនេះ ចាយទុនច្រើនជាងគេ ហើយខ្ញុំថត គឺដើម្បីប្រជាជនខ្មែរ" ។

សូមរំលឹកថា ខ្សែភាពយន្តនេះ នឹងមានចាក់បញ្ចាំង នៅក្នុងខេត្តសៀមរាប ទីក្រុងភ្នំពេញ និងខេត្តបាត់បំបង មុនពេលចេញផ្សាយ ខ្សែភាពយន្តនេះ ទៅទូទាំងពិភពលោក នៅចុងឆ្នាំ២០១៧នេះ តាមគេហទំព័ររបស់ក្រុមហ៊ុន Netflix Inc៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]