សៀមរាប៖ តារាភាពយន្តហូលីវូដ ដែលមានកេរ្តិ៍ឈ្មោះល្បាញល្បី នឹងធ្លាប់បានយកកូនខ្មែរ ទៅចិញ្ចឹម ទុកដូចជាកូនបង្តើត អ្នកស្រី អេជេលលីណា ជូលី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញមកបើកសម្ពោធ ចាក់បញ្ចាំងខ្សែភាពយន្ត រឿង "មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ" នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។ 

ខ្សែភាពយន្ត ដែលប្រើប្រាស់អស់ទុនជាច្រើន ពីតារាភាពយន្តហូលីវូដ អ្នកស្រី អេជេលលីណា ជូលី ដោយបានដឹកនាំថត ដោយផ្ទាល់ នៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ និងបានសម្រេច បញ្ចប់ការថត និងបានសម្ពោធ ចាក់បញ្ចាំងជាលើកដំបូង លើទឹកដីអង្គរ ខេត្តសៀមរាប ជាមួយវ​ត្តមាន របស់អ្នកស្រីផ្ទាល់ ខ្សែភាពយន្តនេះដែរ ផលិតឡើងដើម្បីឧទ្ទិស ដល់អ្នកដែលបានស្លាប់ ក្នុងរបបខ្មែរក្រហម និងអស់អ្នកដែលរួចផុតពីការស្លាប់ ។ 

ខ្សែភាពយន្តនេះ ផ្តោតទៅលើ សេចក្តីស្រឡាញ់ និងការលះបង់ របស់ក្រុមគ្រួសារកម្ពុជា និងឆ្លុះបញ្ចាំង ពីសោភ័ណ្ឌភាព ស្មារតីរឹងមាំ និងការតស៊ូ របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសវប្បធម៌ខ្មែរ ។ ក្នុងនោះដែល អ្នកស្រី អេជេលលីណា ជូលី បានប្រាប់ទៅកាន់ អ្នកសារព័ត៌មាន ដែលបានចុះ ទៅយកព័ត៌មាន ដល់ទឹកដីអង្គរផ្ទាល់ ដោយបានលើកឡើងថា "រឿងនេះ ចាយទុនច្រើនជាងគេ ហើយខ្ញុំថត គឺដើម្បីប្រជាជនខ្មែរ" ។ 

សូមរំលឹកថា ខ្សែភាពយន្តនេះ នឹងមានចាក់បញ្ចាំង នៅក្នុងខេត្តសៀមរាប ទីក្រុងភ្នំពេញ និងខេត្តបាត់បំបង មុនពេលចេញផ្សាយ ខ្សែភាពយន្តនេះ ទៅទូទាំងពិភពលោក នៅចុងឆ្នាំ២០១៧នេះ តាមគេហទំព័ររបស់ក្រុមហ៊ុន Netflix Inc៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

និស្សិតស្រីវ័យក្មេង ប្តូរអាជីពជាតារាម៉ូដែល មកធ្វើជាអ្នកលក់ប្រហិតចៀន ដើម្បីរកលុយផ្គត់ផ្គង់ការសិក្សារបស់ខ្លួន!

ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ នារីដ៏ស្រស់ស្អាតម្នាក់ ដែលរស់នៅក្នុងខេត្ត Phitsanulok ប្រទេសថៃ បានធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែសម្រស់របស់នាង។

កញ្ញាស្រស់ស្អាតរូបនេះ មានឈ្មោះថា Kan Tida ហៅ May អាយុ ២៥ឆ្នាំ បច្ចុប្បន្នជានិស្សិតរៀននៅមហាវិទ្យាល័យ Phibulsongkram។ ពេលទំនេរក្រោយពីការសិក្សា នាងក៏ជាតារាម៉ូដែលម្នាក់ដែរ ប៉ុន្តែដោយការងារនេះមិនសូវមានគេហៅថត នាងក៏បានសម្រេចចិត្ត បើកប្រកបរបរជាអ្នកលក់ប្រហិតចៀនមួយមុខទៀត នៅក្នុងតូបតូចមួយលើចិញ្ចើមផ្លូវ។

រាល់ថ្ងៃនាងលក់ដាច់ណាស់ ជាពិសេសកម្លោះៗ តែងតែមកចោមរោមទិញប្រហិតនាងរាល់ថ្ងៃ មិនដែលដែលខានទេ។ តូបរបស់នាងមានលក់ប្រហិតជាច្រើនមុខ ដោយក្នុង ១ឈុតតម្លៃ៣០បាត មាន១៥ដុំ និងប្រហិត ១ចង្កាក់តម្លៃ៧បាត បើ៣ចង្កាក់តម្លៃត្រឹមតែ ២០បាតប៉ុណ្ណោះ។

នាងបន្ថែមថាអាជីពជាអ្នកលក់ដូរប្រហិតចៀន ថ្វីត្បិតតែត្រូវនៅមុខខ្ទះខ្លាញ់ពិតមែន ប៉ុន្តែវាក៏ជាការងាររកស៊ីសុចរិត បានប្រាក់កំរៃចិញ្ចឹមជីវិតដូចគ្នា ហើយនាងក៏មិនខ្មាសអ្នកណាដែរ ទោះប្រកបរបរអ្វីក៏ដោយ។

ចំណែកការងារថតបង្ហាញម៉ូត ជាការងារស្លៀកពាក់ស្អាតបាតមែន តែនឿយហត់ណាស់ និងត្រូវធ្វើក្រោមការបញ្ជារបស់អ្នកនេះអ្នកនោះ ពេលខ្លះសឹងតែរកពេលសម្រាកមិនបានផង។ នាង May ក៏បានប្រាប់ឱ្យដឹងទៀតថា នាងមានបំណងនឹងចាប់ផ្តើមកសាងមុខរបរ ជាអ្នកលក់ប្រហិតចៀននេះពីតូបតូច ឱ្យក្លាយទៅហាងធំ ដើម្បីរកប្រាក់ឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន ព្រមទាំងចិញ្ចឹមមើលថែឪពុកម្តាយផងដែរ ព្រោះវាជារបរសុចរិត និងជាការងារដែលនាងស្រលាញ់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]