ភ្នំពេញ៖ អ្នកនាង ឈិន ច័ន្ទសុធារី អតីតពិធីការិនី និងជាតារាសម្តែងស្រីដ៏ស្រស់ស្អាតមួយរូប ក្រោយជួបរឿងរកាំរកូសនៅក្នុងជីវិតគ្រួសាររបស់ខ្លួនកាលពីមួយរយៈកន្លងពេលកន្លងទៅ ស្រាប់តែថ្មីៗនេះ មកជួបរឿងអាក្រក់មួយទៀត ដោយបានបាត់ទូរស័ព្ទដៃអស់២គ្រឿង បណ្តាលឱ្យដាច់ការទាក់ទង នៅក្នុងមុខជំនួញរកស៊ី ព្រមទាំងទំនាក់ទំនងជាមួយអ្នកគាំទ្រ ជាច្រើននាក់ ក៏ដូចជាមិត្តភក្តិផ្សេងៗទៀត នៅក្នុងសង្គមអនឡាញ។

ដោយអ្នកនាងឈិន ច័ន្ទសុធារី បានផុសឱ្យដឹងនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា៖

«Hello all my dear សួស្តីបងប្អូន និងមិត្តភក្តិក្នុង Facebook ទាំងអស់គ្នា នាងខ្ញុំសូមអភ័យទោសដែលបាត់មុខមួយរយៈខ្លី ជិតមួយខែនេះមិនបានឆ្លើយតប Massage ជាមួយនិងបងប្អូន រឺក៏លេង និង Post ជាពិសេស Call មកមិនចូលនាងខ្ញុំ។

សុំអធ្យាស្រ័យដល់ខ្ញុំផង ដោយសារតែខ្ញុំមានបញ្ហាបាត់បង់ទូរស័ព្ទដល់ទៅពីរគ្រឿង។ ទូរស័ព្ទអើយខ្ញុំសែនស្តាយអ្នកណាស់ iPhone 7ទើបតែប្រើបានតែមួយខែសោះត្រូវខ្ទេចបំណែកជាពីរបី ឥឡូវចង់ធ្វើយកប្រើវិញក៏មិនបានដែរ អ្នកទៅចោលខ្ញុំហើយ ស្តាយជាងគេលេខទូរស័ព្ទការងារទាំងអស់ និងឯកសារមួយចំនួនបាត់អស់គ្មានសល់។

ឈឺក្បាលណាស់ជីវិត បើនៅតែចឹងចង្រៃងើបមុខមិនរួចទេមើលទៅ Ok នៅតែសើចចេញមានន័យថាមិនសូវអីទេ ពេលនេះលេងបានមកវិញហើយ តែបានតែមួយទេ មួយទៀតប្រើ Nចុច7ទៅបានហើយ អ៊ីចឹងអាចតេមកបានធម្មតាណា សូមកុំអាក់អន់ចិត្តអីណាបងប្អូនដែលមិនបានឆ្លើយតប ខ្ញុំនេះតឹងទ្រូងវេទនាជាងបងប្អូនទៅទៀត ព្រោះមិនបានធ្វើការងារអី ឬលេងព្រោះអត់មានអីប្រើនឹងគេ។

ឥឡូវ ok ហើយបណ្តោះអាសន្នសិន បើចង់បានថ្មីមើលទៅប្រហែលយកលុយអាហារកិច្ចរបស់កូនៗទាំងពីរសិនហើយមើលទៅ តែមិនអាចទេព្រោះកូនៗឥឡូវបៅទឹកដោះ និងញ៉ាំច្រើនជាងម៉ែទៀត និងសម្ភារៈផ្សេងរបស់ពួកគាត់ អស់រាប់ពាន់ក្នុងមួយខែ ហ៊ឹម..ហ្ហើយ..កាត់ចិត្តទៅចាំមានលុយចាំគិតទៀត ឥឡូវ អ៊ិនចុចប្រាំ7សិនទៅ ដានិចអើយ តែជិតដល់ថ្ងៃពិសេសហើយបើមានអ្នកដឹងខ្លួនត្រៀមចាំទទួលកាដូណា អត់ថាអីទេ ok និយាយច្រើនហើយ បងប្អូនយើងសុខសប្បាយអត់? នឹកអ្នកទាំងអស់គ្នា & love»។

គួរឱ្យដឹងដែរថា អ្នកនាង ឈិន ច័ន្ទសុធារី ឧស្សាហ៍បាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាញឹកញាប់ណាស់ ជាពិសេសគឺទូរស័ព្ទដៃនេះតែម្តង»៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី