ភ្នំពេញ៖ មុននេះបន្តិចតារាចម្រៀងស្រីកំពុងពេញនិយម ពេជ្រ សោភា និងលោក ឆឹម សក្កដា បាននាំគ្នាយកអំណោយមួយចំនួន ដែលមានដូចជារបស់របរប្រើប្រាស់ជាដើម ទៅចែកជូនដល់ចាស់ជរា និងក្មេងៗនៅតាមទីសាធារណៈជាច្រើននាក់ ក្នុងរាជធានីភ្នំពេញ។

នៅក្នុងបេសកកម្មលើកនេះ អ្នកនាង ពេជ្រ និងលោក ឆឹម សក្កដា បានជិះកង់បីយ៉ាងសាមញ្ញបំផុត ដើម្បីទៅចែកអំណោយ ដែលពួកគេបានរៀបចំឡើងរួចជាស្រេច។

ដោយនៅក្នុងហ្វេសប៊ុករបស់ តារាចម្រៀងសម្បូរប្រជាប្រិយភាព ពេជ្រ សោភា បានប្រាប់ដូច្នេះថា៖ «រីករាយថ្ងៃនៃក្តីស្រលាញ់ សំរាប់មនុស្សគ្រប់គ្នា»។ សកម្មភាពនេះបានធ្វើឱ្យនាងបានទទួលកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើនថា ជាតារាដែលមានទឹកចិត្តល្អប្រសើរណាស់នៅក្នុងសង្គម។

ឆ្លៀតក្នុងឱកាសនេះ នាងក៏មិនភ្លេចយកផ្កាទៅ Suprise ជូនម្តាយរបស់ខ្លួនដែរ ក្នុងន័យបង្ហាញពីសេចក្តីស្រលាញ់ យ៉ាងធំធេងចេញពីក្រអៅបេះដូង មុននឹងធ្វើដំណើរចាកចេញទៅចែកអំណោយដល់ចាស់ជរា និងក្មេងៗនៅតាមទីសាធារណៈ៕

ទស្សនាវីដេអូ និងកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានមួយទៀត ពេជ្រ សោភា សុខចិត្តយកពេលផ្អែមល្ហែម នៅក្នុងទិវានៃសេចក្តីស្រលាញ់ មកចែកជូនជាអំណោយ ដល់កុមារកំព្រា និងចាស់ជរាវិញ។

នៅក្នុងទិវានៃសេចក្តីស្រលាញ់ ឆ្នាំនេះ តារាចម្រៀងស្រី កំពុងតែទទួលបានសន្ទុះ នៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន អ្នកនាង ពេជ្រ សោភា បានរៀបចំកាដូពិសេស ដើម្បីចែកជូនដល់ ចាស់ជរា និងកុមារកំព្រា។

ភាគច្រើន នៅក្នុងថ្ងៃនេះ តាមការពិតទៅ អ្នកដែលមានគូស្នេហ៍ តែងបង្ហាញក្តី ស្រលាញ់ដាក់គ្នាទៅវិញទៅមក ដោយទៅដើរលេង និងទទួលទានអាហារជាមួយគ្នា យ៉ាងរ៉ូមែនទិក។ ប៉ុន្តែសម្រាប់ អ្នកនាង ពេជ្រ សោភាវិញ គឺដឹកដៃ លោក ឆឹម សក្កដា ទៅធ្វើរឿងសប្បុរសធម៌ ដែលរូបនាង នឹងធ្វើការចែកអំណោយ ជូនកុមារកំព្រា និងចាស់ជរា។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានប្រកូសប្រកាស ឲ្យអ្នកគាំទ្ររបស់នាង អាចចូលរួមជាមួយនាងបានផងដែរ ដើម្បីបានបុណ្យទាំងអស់គ្នា នៅក្នុងទិវានៃសេចក្តីស្រលាញ់ ចំថ្ងៃទី១៤ ខែកុម្ភៈ។

យ៉ាងណាមិញ ខណៈពេលនេះ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា មិនទាន់បង្ហើបនោះទេ ថានាងនឹងចែកអំណោយនៅទីណា និងពេលណានោះ ដូច្នេះមានតែតាមដានទាំងអស់គ្នា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា