បាត់ដំបង៖ កាលពីព្រឹកមិញនេះ លោក ហ៊ុយ យ៉ាឡេង បានបង្ហាញសារគួរឲ្យអាណិតមួយដល់អ្នកបាត់ដំបង សូមឲ្យជួយគាំទ្រភាពយន្តរឿងវិកលចរិត របស់ខ្លួន។

អានសារ និងកាយវិការលើកដៃសំពះ រួមនឹងទឹកមុខគួរឲ្យអាណិត នៅពីក្រោយរូបភាពបែបនេះ ដឹងហើយចង់ទប់ទឹកភ្នែកមិនបាន ដែលក្រោយពីខ្មែរឡូតសាកសួរគាត់រួចមក ពិតជាខ្លោចចិត្ត ដោយលោក ហ៊ុយ យ៉ាឡេង បានប្រាប់ឲ្យដឹងថា លោកពិតជាដេកមិនលក់ដរាបណា មិនទាន់ដឹងច្បាស់ថា មានអ្នកទស្សនាឬអត់ ព្រោះលោកធ្លាប់ខាតបង់អស់ ៣ ០០០ដុល្លារ កាលពីរឿងមុនម្តងមកហើយ។ យ៉ាងណាមិញ ដោយសារតែឆន្ទ:ជឿជាក់ថា រឿងវិកលចរិត មិនដូចរឿងមុន សូម្បីបរទេសក៏ផ្តល់ពានទទួលស្គាល់ ទើបលោកសម្រេចចិត្តមកសាកបាត់ដំបងម្តងទៀត ទាំងអារម្មណ៍ព្រួយបារម្ភ។

តាមរូបភាព ដែលលោកបង្ហោះមុននេះ ប្រជាជនពិតជាអាណិត​ និងនាំគ្នាជួយ Share បន្តរាប់រយទៅហើយ សង្ឃឹមថាបងប្អូនអ្នកបាត់ដំបង ពិតជាអាណិត និងជួយគាំទ្ររឿងវិកលចរិត ដែលនឹងដាក់បញ្ចាំងនៅរោងបាត់ដំបង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៤កុម្ភ: បញ្ចាំងតែ ៤ថ្ងៃប៉ុណ្ណោះ ខ្មែរជួយខ្មែរព្រោះភាពយន្តនេះទទួលស្គាល់ជាអន្តរជាតិហើយ។

ដើម្បីជ្រាបច្បាស់ពីព័ត៌មាននេះសូមចូលទៅកាន់ទំព័រហ្វេសប៊ុក មាតុចក្រ 

សូមទស្សនា Trailer ផ្លូវការ រឿង« វិកលចរិត» នៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ុយ យ៉ាឡេង