(ភ្នំពេញ)៖ តារាសម្តែងប្រុស និងជាប្រធានក្រុមម៉ូឌែល ធ្លាប់មានរឿងអាស្រូវប្រើហិង្សា លើភរិយា លោក យ៉ែម សំអូន ថ្មីៗនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក លួចសរសើរ ពីអត្តចរិតថា ជាឪពុកល្អ ចេះទទួលខុសត្រូវចំពោះកូន។ ស្របពេលដែលលោកធ្លាប់រងការរិះគន់ ស្ទើរងើបមុខមិនរួចជាច្រើនលើកមកហើយនោះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា «Long Sokiry» បានសរសេរថា «ខ្ញុំឆ្ងល់ខ្លួនឯងខ្លាំងណាស់ ហេតុអ្វីរាល់ពេលដែលខ្ញុំសម្លឹង មើលមុខគាត់កាន់តែយូរទឹកភ្នែកខ្ញុំ ស្រក់មកដោយមិនដឹងខ្លួនអ៉ីចឹង? ខ្ញុំមានអារម្មណ៍អាណិតគាត់ខ្លាំងណាស់ គាត់ជាបុរសម្នាក់ ដែលមានការទទួលត្រូវ គាត់គឺជាលោកប៉ាដ៏ល្អ លោកប៉ាម្នាក់ ដែលមិនបោះបង់កូនចោល ទោះបីជាកូនមិនបាននៅជាមួយគាត់ក៏ដោយ គាត់តែងតែគិតដល់កូនគាត់ ជានិច្ច!»។

ប្រភពដដែលនេះ បាននិយាយទៀតថា «ទឹកចិត្តមនុស្សប្រុសបែបនេះ កម្រមានណាស់ បើគាត់ត្រឹមតែរស់ខ្លួនឯង គាត់រស់បានដោយស្រួល មិនបាច់ខំប្រឹងដូចសព្វថ្ងៃនេះទេ គឺគាត់ខំប្រឹងរាល់ថ្ងៃនេះ ដើម្បីកូនរបស់គាត់តែម្នាក់គត់។ បង សំអូន ប្អូនពិតជាសុំសរសើរ ទឹកចិត្តបងខ្លាំងណាស់ បងមិនមែនគ្រាន់តែជួយ ដល់កូនបងតែម៉្យាងទេ បងថែមទាំងចេះជួយចែករំលែក ដល់អ្នកក្រក្សត់ ថែមទៀតផង អំពើល្អរបស់បង ពិតជាមិនសាបសូន្យឡើយ។ ប្អូនសូមជូនពរបង ឲ្យមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច!»។

ដោយឡែក បើងាកទៅមើល នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ លោក យ៉ែម សំអូន ឯណេះវិញ ក៏បានសរសេរដែរថា «បងអត់ដឹងមានពាក្យនិយាយច្រើន ក្រៅពីអរគុណ អរគុណណាស់ ប៉ុន្តែមិនមែនមានតែបងទេ នៅមានមនុស្សប្រុសជាច្រើនទៀត ដែលមានការទទួលខុសត្រូវ នៅក្នុងបញ្ហាជីវិត ហើយប្អូនកុំបង្អាប់ខ្លួនឯងអី ប្អូនក៏ល្អមិនចាញ់គេប៉ុន្មានដែរ ធ្វើល្អគឺនៅក្នុងចិត្តយើង មិនឋិតនៅលើការគិត ដោយគំនិតលីលា និងការនិយាយនៃប្រអប់មាត់អ្នកណាឡើយ ប្អូនត្រូវតែមានកំលាំងចិត្ត សម្រាប់ខ្លួនឯងថា យើងអាចធ្វើបានបងគាំទ្រ Long Sokiry!»៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ នេះបានថា សំណាងមែន ស្វាមីគង់ ចាន់ស្រីមុំ មិនត្រឹមនាំនាង ដើរលេង៥ប្រទេសជាប់គ្នា ថែមទាំងទិញកាបូបប៊្រេនៗច្រើនម៉ូត ឲ្យទៀត!

ចាប់តាំងពី តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានក្លាយជាគូស្វាមីភរិយាស្របច្បាប់នឹងគ្នារួចមក គេសង្កេតឃើញថា រូបនាង ហាក់ដូចជា មានក្តីសុខ យ៉ាងពេញលេញ ដែលមាន លោក គឹម សីហា ជាស្វាមី តម្រូវតាមចិត្តនាងជានិច្ច។

ក្នុងឆ្នាំថ្មី២០១៧នេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានទទួលអារម្មណ៍ប្លែក និងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានស្វាមីនាំនាង ទៅដើរលេងកំសាន្ត នៅតំបន់អឺរ៉ុប ចំនួន៥ ប្រទេសជាប់គ្នា ដែលមាន ប្រទេសស្វីស អង់គ្លេស អ៊ីតាលី បារាំង និងប្រទេសអាល្លឺម៉ង់។

អ្វីដែលសំខាន់ មិនត្រឹមតែ លោក គឹម សីហា បាននាំនាងដើរកំសាន្តច្រើនប្រទេសជាប់គ្នា ដោយមិនត្អូញពីការនឿយហត់ប៉ុណ្ណោះទេ ថែមទាំងនាំនាង ចូលទិញទំនិញ និងកាបូប សុទ្ធតែប្រ៊េនៗថែមទៀតផង ដែលម៉ាកកាបូបទាំងនេះ គេដឹងថា មានតម្លៃថ្លៃមិនធម្មតានោះទេ។

នេះបានចំ ជាសំណាងពិតៗ បានស្វាមីថ្នាក់ថ្នម ស្រលាញ់ ថែមទាំងតម្រូវតាមចិត្តគ្រប់យ៉ាងទៀត មិនដឹងជាតិមុន អ្នកនាង គង់ ចាន់ស្រីមុំ ធ្វើបុណ្យអ្វីនោះទេ បានជាតិនេះ នាងជួបតែរឿងល្អៗ និងបានស្វាមី គាប់ចិត្តបែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន