ថ្ងៃកំណើតកូនស្រី យ៉ែម សំអូន ជូនកាដូទឹកប្រាក់ ១ម៉ឺនល្លារ

//s9.kh1.co/46/461b00578629edb1a089e23c4bcd61850495f25c.jpg
តារា & កម្សាន្ដ

 ១១-មេសា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ហេតុតែស្រលាញ់កូនស្រី ហើយមិនបាននៅក្បែរ លោក យ៉ែម សំអូន ជូនពរកូនស្រីថ្ងៃកំណើត និងជូនលុយរហូតដល់១ម៉ឺនដុល្លារ។

ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថា ជីវិតគូរបស់តារាចម្រៀង និងតារាចម្ដែងលោក យ៉ែម សំអូន បានបែកបាក់អស់ជាច្រើនឆ្នាំ។ ក្រោយចែកផ្លូវគ្នាជាអតីតភរិយា តារារូបនេះហាក់មិនសូវមានពេលវេលា បានជួបកូនស្រីបណ្ដូលចិត្តដូចមុនឡើយ ខណៈកូនស្រីលោករស់នៅប្រទេសអូស្ត្រាលី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ជារឿយៗគេតែងឃើញប៉ាៗសម័យថ្មីរូបនេះ រម្លឹកដល់កូនស្រីពីការនឹកនាដល់កូនជានិច្ច។ មិនតែប៉ុណ្ណោះ ថ្មីៗនេះលោក យ៉ែម សំអូន ក៏ទើបតែបានជួបកូនស្រីខ្លួនម្ដងទៀត បន្ទាប់ពីខកខានជួបអស់ជាច្រើនឆ្នាំ។ 

តួយ៉ាង ទោះរស់នៅឆ្ងាយពីកូនស្រី ប៉ុន្តែមុននេះលោក យ៉ែម សំអូន បានបង្ហោះសារអបអរថ្ងៃកំណើតកូនស្រីខ្លួន ព្រមទាំងបានផ្ដល់លុយជំនួសជាកាដូដល់កូនរហូតដល់ ១ម៉ឺនល្លារ។ ម្យ៉ាងវិញទៀត សារដែលលោកបានសរសេរនោះ មានន័យយ៉ាងដូច្នេះថា៖ 

១១/០៤/២០២៣ រីករាយថ្ងៃកំណើតកូនស្រីបណ្ដូលចិត្តមាសឪពុក ថ្ងៃនេះជាថ្ងៃពិសេសរបស់កូនស្រីតែមួយសំណប់ចឹត្តខ្ញុំ យ៉ែម វិរូនីខា _សំអូន វិថាណា គម្រប់ខួប២២ឆ្នាំ ហើយមានអារម្មណ៍ខ្លួនឯងរៀងចាស់បន្តិចទៀតដែរ។ តែអ្វីដែលរឹតតែអស្ចារ្យជាងនេះនោះគឺ មោទកភាពរបស់ខ្ញុំក្នុងនាម ជាឪពុកមួយរូប ពិតជារំភើបស្ទើរតែនឹងពាក្យពេជ្រអ្វីយករៀបរាប់ពុំបានឡើយ ឆ្លងកាត់ពេលវេលាយ៉ាងយូរ កូនគឺមនុស្ស ដែលអាចនិយាយបានថា មហា អស្ចារ្យ ក៏ព្រោះតែកូនផ្ដល់ឲ្យឪពុកច្រើនលើសលប់ ដែលប៉ាមិនអាចកាត់ថ្លៃបាន ប៉ាចង់ប្រាប់កូនថា កូនស្រីគឺជាដុំពេជ្រ ជាកែវភ្នែកទាំងគូ និងជាជីវិតរបស់ ប៉ា ប៉ាសូមសងកូនប៉ា វិញគ្រប់យ៉ាង ទៅតាមរបៀបបែបមនោសញ្ចេតនា ឪពុកនិងកូន ដែលប៉ាអាចធ្វើទៅបាន ទៅតាមវ័យ និងសមត្ថភាពរបស់ប៉ាៗ បើទោះជាប៉ានៅឆ្ងាយ យ៉ាងណាក៏ដោយ ក៏ប៉ាបានត្រៀមកាដូ លាក់មុខទោះបីតិចក្ដីច្រើនក្ដី តាមលទ្ធភាពមនុស្សចាស់ដូចជាប៉ា ទុកឲ្យរួចហើយ ដើម្បីទុកជូនកូន ហើយថ្ងៃនេះប៉ាមានកាដូ ជូនកូន នូវទឹកប្រាក់ចំនួន ១០០០០ដុល្លា អូស្ត្រាលី ជូនកូនក្នុងកំណើតកូនស្រីប៉ាប៉ាហើយនៅថ្ងៃពិសេស របស់កូនស្រីប៉ា ប៉ាសូមជូនពរកូនជួបតែសេចក្ដីសុខ សម្រេចអ្វីបានដូចបំណង និងមានសុភមង្គលនៅក្នុងជីវិត ប៉ាស្រឡាញ់កូន មហាលើសពីពាក្យថាស្រឡាញ់ ហើយថ្ងៃណាដែលកូនត្រូវការប៉ា ហើយធ្វើឲ្យកូនសប្បាយចិត្ត កូនអាចប្រាប់ប៉ាបានគ្រប់ពេល ព្រោះបើមិនប្រាប់ ប៉ាក៏នៅតែមិនដឹងដែរ ព្រោះថាប៉ាមិនមែនជាទេវតាដែលដឹងគ្រប់រឿងដោយគេមិនប្រាប់ ហើយប៉ាចង់ប្រាប់កូនថាប៉ាក៏មិនមែនជាកូនអ្នកមានមកពីណាដែរ ប៉ាធ្វើកាហត់ណាស់ទម្រាំសន្សំប្រាក់បាន តែប៉ាចង់ឲ្យកូន ហើយប៉ាមិនអាចបង្រៀនកូនឲ្យមានបាបទេចំពោះ ព្រះរស់របស់ខ្លួនឯងនោះឡើយ ប៉ាជូនកូនបានប៉ុណ្ណឹង ព្រោះតែប៉ានេះរាងចាស់បន្តិចដែរ ហើយកូនធ្វើអ្វីទៅតាមដែលកូនសប្បាយចិត្តចុះ ប៉ាតាមកូនជានិច្ច មានអ្វីត្រូវការប៉ាពេលណាកូនប្រាប់ប៉ាបាន ប៉ាៗនឹកកូនណាស់   ម្ចាស់ជីវិតប៉ា love you forever កូនស្រីប៉ាៗ my only one princess សំអូន វិថាណា Veronica Yem

សម្ដីលោក យ៉ែម សំអូន 

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន និងកូនស្រី
  លោក យ៉ែម សំអូន និងកូនស្រី
 សាររបស់ លោក យ៉ែម សំអូន
 សាររបស់ លោក យ៉ែម សំអូន
យ៉ែម សំអូន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T