បារាំង៖ ចាប់តាំងពី តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានក្លាយជាគូស្វាមីភរិយាស្របច្បាប់នឹងគ្នារួចមក គេសង្កេតឃើញថា រូបនាង ហាក់ដូចជា មានក្តីសុខ យ៉ាងពេញលេញ ដែលមាន លោក គឹម សីហា ជាស្វាមី តម្រូវតាមចិត្តនាងជានិច្ច។

ក្នុងឆ្នាំថ្មី២០១៧នេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានទទួលអារម្មណ៍ប្លែក និងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានស្វាមីនាំនាង ទៅដើរលេងកំសាន្ត នៅតំបន់អឺរ៉ុប ចំនួន៥ ប្រទេសជាប់គ្នា  ដែលមាន ប្រទេសស្វីស អង់គ្លេស អ៊ីតាលី បារាំង និងប្រទេសអាល្លឺម៉ង់។

អ្វីដែលសំខាន់ មិនត្រឹមតែ លោក គឹម សីហា បាននាំនាងដើរកំសាន្តច្រើនប្រទេសជាប់គ្នា ដោយមិនត្អូញពីការនឿយហត់ប៉ុណ្ណោះទេ ថែមទាំងនាំនាង ចូលទិញទំនិញ និងកាបូប សុទ្ធតែប្រ៊េនៗថែមទៀតផង ដែលម៉ាកកាបូបទាំងនេះ គេដឹងថា មានតម្លៃថ្លៃមិនធម្មតានោះទេ។

នេះបានចំ ជាសំណាងពិតៗ បានស្វាមីថ្នាក់ថ្នម ស្រលាញ់ ថែមទាំងតម្រូវតាមចិត្តគ្រប់យ៉ាងទៀត មិនដឹងជាតិមុន អ្នកនាង គង់ ចាន់ស្រីមុំ ធ្វើបុណ្យអ្វីនោះទេ បានជាតិនេះ នាងជួបតែរឿងល្អៗ និងបានស្វាមី គាប់ចិត្តបែបនេះ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ពេលអ្នកនាង គង់ ចាន់ស្រីមុំ ដើរលេងនៅអ៊ីតាលី ត្រូវជនជាតិគេ សរសើរ។

បើកឆាកចូលឆ្នាំ២០១៧ភ្លែត តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ បានដឹកដៃស្វាមី ទៅដើរកំសាន្តខាងតំបន់អឺរ៉ុប ចំនួន៥ប្រទេសតែម្តង ដែលមានប្រទេស ស្វីស អង់គ្លេស អ៊ីតាលី បារាំង និងប្រទេស អាល្លឺម៉ង់។

ដំណើរកំសាន្តរបស់នាងនាលើកនេះ គឺនាងបានលេងខ្លួន ពិតជាទាក់ទាញ និងស្រស់ស្អាត មិនចាញ់ជនជាតិគេប៉ុន្មានទេ ជាមួយស្ទាយឈុតសម្លៀកបំពាក់ឡូយៗ អមនឹងអាវធំក្រៅរបស់នាង។

ជាពិសេស អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានប្រាប់រឿងមួយ ទៅកាន់អ្នកគាំទ្រផងដែរថា នៅពេលនាងបានដើរកំសាន្ត នៅប្រទេសអ៊ីតាលី ត្រូវបានជនជាតិគេ ចាប់អារម្មណ៍ ព្រោះឭនាង និយាយភាសាខុសគេ ហើយពួកគេក៏បានសរសើរទៀតផងថា ជនជាតិខ្មែរស្រស់ស្អាតណាស់។

ក្នុងនោះ នាង ក៏បានសរសេរសារ អមជាមួយនឹងរូបថតស្អាតៗថា "ថាអត់ចូលចិត្តម៉ាត់មើល ល្បីពេញម៉ា Venice គេឃើញអូននិយាយភាសាប្លែកពីគេ ហើយគេសួរ អូនថាមកពីប្រទេសណា អូនប្រាប់ថា I'm from Cambodia គេក៏លាន់មាត់ថា ហូ........... Cambodian so beautiful អូនអៀនណាស់ ហើយក៏និយាយថា grazie thank you !!! សុំអួតតិចហើយណា"៕

តោះមើលរូបថតស្អាតៗ របស់អ្នកនាង គង់ ចាន់ស្រីមុំ នៅប្រទេសអ៊ីតាលីវិញម្តង ថាយ៉ាងណាដែរ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា