អ៊ីតាលី៖ បើកឆាកចូលឆ្នាំ២០១៧ភ្លែត តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ បានដឹកដៃស្វាមី ទៅដើរកំសាន្តខាងតំបន់អឺរ៉ុប ចំនួន៥ប្រទេសតែម្តង ដែលមានប្រទេស ស្វីស អង់គ្លេស អ៊ីតាលី បារាំង និងប្រទេស អាល្លឺម៉ង់។

អ្នកនាង គង់ ចាន់ស្រីមុំ បានចំណាយពេលប៉ុន្មានថ្ងៃមកនេះ ដើរកំសាន្ត បាន២ ប្រទេសហើយ ដែលប្រទេសដំបូង គឺប្រទេសស្វីស ហើយពេលនេះ នាងកំពុងតែនៅ ប្រទេសអ៊ីតាលីផងដែរ។

ដំណើរកំសាន្តរបស់នាងនាលើកនេះ គឺនាងបានលេងខ្លួន ពិតជាទាក់ទាញ និងស្រស់ស្អាត មិនចាញ់ជនជាតិគេប៉ុន្មានទេ ជាមួយស្ទាយឈុតសម្លៀកបំពាក់ឡូយៗ អមនឹងអាវធំក្រៅរបស់នាង។

ជាពិសេស អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានប្រាប់រឿងមួយ ទៅកាន់អ្នកគាំទ្រផងដែរថា នៅពេលនាងបានដើរកំសាន្ត នៅប្រទេសអ៊ីតាលី ត្រូវបានជនជាតិគេ ចាប់អារម្មណ៍ ព្រោះឭនាង និយាយភាសាខុសគេ ហើយពួកគេក៏បានសរសើរទៀតផងថា ជនជាតិខ្មែរស្រស់ស្អាតណាស់។

ក្នុងនោះ នាង ក៏បានសរសេរសារ អមជាមួយនឹងរូបថតស្អាតៗថា "ថាអត់ចូលចិត្តម៉ាត់មើល ល្បីពេញម៉ា Venice គេឃើញអូននិយាយភាសាប្លែកពីគេ ហើយគេសួរ អូនថាមកពីប្រទេសណា អូនប្រាប់ថា I'm from Cambodia គេក៏លាន់មាត់ថា ហូ........... Cambodian so beautiful អូនអៀនណាស់ ហើយក៏និយាយថា grazie thank you !!! សុំអួតតិចហើយណា"

តោះមើលរូបថតស្អាតៗ របស់អ្នកនាង គង់ ចាន់ស្រីមុំ នៅប្រទេសអ៊ីតាលីវិញម្តង ថាយ៉ាងណាដែរ៖  

អ្នកនាង គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ