ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ក្រោយបើកចំហជាសាធារណៈ រឿងទំនាក់ទំនងស្នេហាជាមួយគ្នា តារាចម្រៀងស្រីកំពុងពេញនិយម អ្នកនាង ពេជ្រ សោភា និងតារាសម្តែងវ័យក្មេង លោក ឆឹម សក្កដា ត្រូវបានទស្សនិកជន និងអ្នកគាំទ្រ កត់សម្គាល់ឃើញថា គឺជាគូស្នេហ៍មួយគូ ដែលពោរពេញទៅដោយភាពផ្អែមល្ហែម ចាក់ទឹកមិនលេច។

ទន្ទឹមជាមួយនឹងពាក្យជូនពរជាហូរហែ ពីមិត្តអ្នកគាំទ្រនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងនៅក្នុងអ៊ីនស្តារក្រាមផងនោះ ពីមួយថ្ងៃទៅមួយថ្ងៃ ក្តីស្នេហារបស់តារាទាំងពីរដួងនេះកាន់តែរីកដុះដាលធំធាត់ឡើងៗជាលំដាប់ ស្របពេលដែលចាស់ទុំក្នុងគ្រួសារទាំងសងខាង ក៏បានយល់ស្របរួចជាស្រេចផងដែរ ទៅលើទំនាក់ទំនងស្នេហាពួកគេទាំងពីរនាក់។

ចំណែកឯ កាលពីម្សិលមិញនេះ ដែលត្រូវជាថ្ងៃកំណើតរបស់លោក ឆឹម សក្កដា ក៏មានពិធីជប់លៀងញ៉ាំអាហារពេលល្ងាច និងច្រៀងលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ ហើយរូបភាពមួយសន្លឹកយ៉ាង Sweet ក៏បានលេចឡើង មុនពេលបែកគ្នាទៅផ្ទះរៀងៗខ្លួន។

ដោយនៅក្នុងហ្វេសប៊ុករបស់អ្នកនាងពេជ្រ សោភា បានផុស Caption ថា៖  «Last picture for tonight happy birthday to you my love»។

ឯលោក ឆឹម សក្កដា ឯណោះវិញ ក៏មិនភ្លេចឆ្លើយឆ្លងដូចគ្នាដែរថា៖ «Thanks for today!!! Good night my love! »។

មួយប៉ុស្តិ៍នេះរបស់ពួកគេ ធ្វើឱ្យអ្នកគាំទ្រជូនពរស្រលាញ់គ្នាឱ្យបានយូរៗ និងមានសុភមង្គលរហូតដល់ចាស់៕

ពេជ្រ សោភា
ឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា