ភ្នំពេញ៖ តារាចម្រៀង អ្នកនាង ពេជ្រ សោភា និងតារាសម្តែងថ្មី លោក ឆឹម សក្កដា កាន់តែមានទំនាក់ទនងស្នេហាជាមួយគ្នាស្អិតរមួតទៅៗហើយ ពីមួយថ្ងៃទៅមួយថ្ងៃ ទន្ទឹមនឹងមានការផ្គូរផ្គង និងសំណូមពរជាច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ប្រិយមិត្តអ្នកគាំទ្រពីគ្រប់ទិសទី ឱ្យពួកគេទាំងពីរឆាប់ស្រលាញ់គ្នាដោយបើកចំហ។

ក៏ប៉ុន្តែបច្ចុប្បន្នអ្វីៗហាក់ដូចជា កំពុងតែស្ថិតនៅក្នុងការសិក្សាស្វែងយល់ចិត្តគ្នាទៅវិញទៅមកនៅឡើយ ខណៈដែលភាគីខាងស្រី ធ្លាប់មានស្នាមរបួសបេះដូងរឿងស្នេហាប្រេះស្រាំកន្លងមកហើយនោះ។

ទោះយ៉ាងនេះក្តី តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ក៏មិនបានព្រងើយកន្តើយចំពោះសេចក្តីស្នេហារបស់លោក សក្កដា ដែលមានមកលើខ្លួនដែរ ដោយនាងក៏បានសង្ឃឹម និងមានជំនឿថា តទៅថ្ងៃខាងមុខទំនាក់ទំនងនេះអាចល្អប្រសើរ មិនឈឺចាប់ដូចជាស្នេហាចាស់នោះទេ។

ជាមួយនឹងរូបថតមួយសន្លឹកបង្ហើរតាមហ្វេសប៊ុក ដែលកំពុងតែអោបក្មេងស្រីម្នាក់  តារាចម្រៀងវ័យជ្រេបន្តិចហើយ អ្នកនាង ពេជ្រ សោភា ក៏មិនភ្លេចទម្លាយពីអារម្មណ៍ក្នុងចិត្តរបស់ខ្លួនផងដែរថា៖ «ថ្ងៃក្រោយពួកយើងចង់បានបែបនេះ សង្ឃឹមថាពេលវេលានឹងព្រមផងចុះ!»៕

តើក្តីសង្ឃឹមដ៏ផ្អែមល្ហែមរបស់តារាចម្រៀងរូបនេះ និងគូស្នេហ៍ថ្មីដូចជា លោក សក្កដា អាចលេចចេញជារូបរាងពិតប្រាកដនៅពេលណា? រង់ចាំមើលទាំងអស់គ្នា៖

រូបថតដែល ពេជ្រ សោភា បានបង្ហោះនៅលើហ្វេសប៊ុកនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា