ភ្នំពេញ៖ តារាចម្រៀងស្រី ដែលជ្រកក្រោមទ្រនំផលិតកម្មរស្មីហង្សមាស អ្នកនាង យក់ រដ្ឋា កាលពីថ្ងៃទី២៦មករាកន្លងទៅនេះ ក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីប្រមូលថវិកាបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ជាមួយនឹងការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០១៧។ 

ស្របពេលនោះដែរ ក៏បានជួបនឹងកញ្ញា ទេព បូព្រឹក្ស ដែលជាអ្នកចម្រៀងស្រីវ័យក្មេង ជ្រកនៅក្រោមដំបូលផលិតកម្មតែមួយរួមគ្នា។ ទេព បូព្រឹក្ស ដែលត្រូវបានគេស្គាល់ថា នាងជាតារាចម្រៀងមួយដួង ដែលស្រលាញ់ការតុបតែងខ្លួនតាមបែបកូរ៉េផងនោះ ក៏ត្រូវបានអ្នកនាង យក់ ថិតរដ្ឋា នឹកស្មានតែបូព្រឹក្សគឺជា កញ្ញា CL ព្រោះមើលទៅស្រដៀងគ្នាពេក។

ហើយជាងនេះទៅទៀតនោះ អ្នកនាង យក់ ថិតរដ្ឋា ក៏បានប្រាប់ថា នាងក៏ជាអាយដលរបស់កញ្ញា CL តារាចម្រៀងកូរ៉េម្នាក់ដែរ។ គាប់ជួនពេលបានជួប ទេព បូព្រឹក្ស ក៏ច្រឡំតែម្តង។

ដោយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក តារាចម្រៀង យក់ ថិតរដ្ឋា បានប្រាប់ថា៖ «មកច្រៀងកម្មវិធីសប្បុរសធម៌មន្ទីរពេទ្យគន្ធបុប្ផា នៅអូឡាំពិកល្ងាចនេះ ស្រាប់តែបានជួប idol ខ្ញុំ Korea CL តែហាសហា ! មើលយូរៗទៅដូចមីអូន បូព្រឹក្សទេខំតែអរ អរគុណការរាប់អាន និងក្តីស្រលាញ់របស់អូនចំពោះបងស្រីម្នាក់នេះណាណប់ចិត្ត!»។ 

គួរឱ្យដឹងដែរថា មុននឹងមានការប្រកួត Soccer League វគ្គផ្តាច់ព្រ័ត្រ ប្រារព្ធឡើង កម្មវិធីក៏បានរៀបចំការប្រកួតពិសេសមួយផ្សេងទៀតដែរ ដើម្បីប្រមូលថវិកាបរិចា្ចគដល់មន្ទីរពេទ្យគន្ធបុប្ផា គឺការប្រកួតមិត្តភាពសប្បុរសធម៌ Cambodian All-Star រវាងក្រុមរបស់កីឡាករ ចាន់ វឌ្ឍនាកា និងក្រុមរបស់កីឡាករ ប្រាក់ មុន្នីឧត្តម។ ព្រមទាំងអមជាមួយនឹងការប្រគំតន្រ្តីអបអរសាទរយ៉ាងអធិកអធមពីសំណាក់ការចូលរួមពីតារាល្បីៗជាច្រើនដួង។ ទន្ទឹមនឹងនេះ តារាកំប្លែងនាយ ពាក់មី ក៏បានរបួសជើងផងដែរ នៅក្នុងការប្រកួតបាល់ទាត់នាថ្ងៃនោះ៕

យក់ ថិតរដ្ឋា និង ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស