ភ្នំពេញ៖ មហាព្រឹត្តការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០១៧ បានបញ្ចប់ទៅជាស្ថាពរហើយ កាលពីយប់មិញ ដោយក្រុម «សសយកពោធិ៍សែនជ័យ» យកឈ្នះក្រុម «សសយក កំចាយមាស» ក្នុងលទ្ធផល ៥-០ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

យ៉ាងណាមិញ មុននឹងការប្រកួត Soccer League វគ្គផ្តាច់ព្រ័តប្រារព្ធឡើង កម្មវិធីក៏បានរៀបចំការប្រកួតពិសេសមួយផ្សេងទៀតដែរ ដើម្បីប្រមូលថវិកាបរិចា្ចគដល់មន្ទីរពេទ្យគន្ធបុប្ផា គឺការប្រកួតមិត្តភាពសប្បុរសធម៌ Cambodian All-Star រវាងក្រុមរបស់កីឡាករ ចាន់ វឌ្ឍនាកា និងក្រុមរបស់កីឡាករ ប្រាក់ មុន្នីឧត្តម ។

នៅក្នុងការប្រកួតនេះ គេសង្កេតឃើញមានការចូលរួមពីសំណាក់ក្រុមតារាបាល់ទាត់ជម្រើសជាតិ រួមទាំងតារាសិល្បៈជាច្រើនផងដែរ ក្នុងនោះមានដូចជាតារាចម្រៀង តារាសម្តែង តារាកំប្លែង ជាដើម មិនតែប៉ុណ្ណោះក៏មានការចូលរួមជាកត្តិយសពី ឯកឧត្តម ហ៊ុន ម៉ានី ទៀតផង។

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះធ្វើឡើងដោយបែងចែកជា២ក្រុម ដោយមួយក្រុមដឹកនាំដោយកីឡាករ ចាន់ វឌ្ឍនាកា (Team A) ដែលមានសមាជិកក្រុមដូចជា៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកចាំទី ស៊ូ យ៉ាទី និងកីឡាករជើងចាស់ផ្សេងទៀត។ ចំនែកឯសិល្បករវិញមានដូចជា នាយ ក្រឹម នាយ ចាបចៀន លោក ប៉ែន ចំរុង លោក ហ្សូណូ និងតារាផ្សេងៗទៀត។ ដោយឡែក ក្រុមរបស់កីឡាករ ប្រាក់ មុន្នីឧត្តម វិញ (Team B) មានដូចជា លោកគ្រូបង្វឹក Lee Taehoon នាយពាក់មី នាយគ្រឿន លោក ឃុំ ប៉ុណ្ណាដែត លោកម៉ៅ ហាជី ក្រុមក្មេងខ្មែរ និងក្រុមកីឡាករផ្សេងៗជាច្រើនរូបទៀត ។ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេល ២៥នាទី ២តង់ ក្រុមទាំងបានបញ្ចប់ទៅ ក្នុងលទ្ធផល ៤-៤ ៕

ដូច្នេះ ទៅទស្សនារូបភាពខ្លះៗ ពីការប្រកួតម្សិលមិញ៖ 

រូបភាពពី៖ Sovanna Kem

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ទម្រង់​លេង ៣-៥-២ សម្រាប់​ក្រុម​បាល់​ទាត់​ត្រកូល ហ៊ុន ក្នុង​ព្រឹត្តិ​ការណ៍​កី​ឡា SEA Games 2023 ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ក្នុងពិធីប្រគល់ពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» (IOC President’s Trophy) នារសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧ នៅវិមានសន្តិភាពថា សម្តេចបានសម្រេចយកប្រព័ន្ធលេង ៣-៥-២ ក្នុងវិញ្ញាសាបាល់ទាត់ សម្រាប់ក្រុមបាល់ទាត់ត្រកូល »ហ៊ុន» នៅក្នុងឱកាសប្រកួតកីឡាអាស៊ាន SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ការលើកឡើងបែបនេះ ស្របពេលដែលសម្តេចមានចៅ ១៨នាក់នាពេលបច្ចុប្បន្ន ហើយសម្តេចសង្ឃឹមថា នឹងមានចៅមិនតិចជាង ២០នាក់នោះទេ ទម្រាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ មកដល់នោះ។

សម្តេចបានមានប្រសាសន៍ថា «ប្រព័ន្ធលេង ៣-៥-២ គឺមានទាំងខ្សែការពារ បម្រើការពារ បម្រើប្រយុទ្ធ និងខ្សែប្រយុទ្ធ គឺថា ៥នាក់នៅកណ្តាល អាចឡើងក៏បាន និងចុះការពារក៏បាន តែយកកីឡាករណាដែលមានល្បឿនលឿន ហើយចៅៗទាំងនោះនឹងលេងឲ្យបាន ២ប្រភេទកីឡាយ៉ាងតិច គឺបាល់ទាត់ និងបាល់ទះ»។

សូមបញ្ជាក់ផងដែរថា វិញ្ញាសាកីឡាបាល់ទាត់ គឹជាប្រភេទកីឡាមួយដែលមានការនិយមគាំទ្រ និងមានប្រជាប្រិយភាព បំផុតតាំងពីសម័យបុរាណកាលរហូតដល់បច្ចុប្បន្នទាំងក្នុងព្រឹត្តិការណ៍កីឡា SEA Games, Olympic Games និង World Cup ជាដើម។

សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពាន «IOC President’s Trophy» លើកទី១ ជាប្រវត្តិសាស្រ្តនេះបានគូស បញ្ជាក់ថា «ក្រោយថ្ងៃទី៧ មករា ប្រជាពលរដ្ឋ និងកីឡាករបានយកស្រកីដូង ឬចងកៅស៊ូជាដុំ ដើម្បីឲ្យបានរាងមូល ធ្វើជាបាល់សម្រាប់ប្រកួត ក្នុងការហាត់ប្រាណ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]