(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ក្នុងពិធីប្រគល់ពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» (IOC President’s Trophy) នារសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧ នៅវិមានសន្តិភាពថា សម្តេចបានសម្រេចយកប្រព័ន្ធលេង ៣-៥-២ ក្នុងវិញ្ញាសាបាល់ទាត់ សម្រាប់ក្រុមបាល់ទាត់ត្រកូល »ហ៊ុន» នៅក្នុងឱកាសប្រកួតកីឡាអាស៊ាន SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ការលើកឡើងបែបនេះ ស្របពេលដែលសម្តេចមានចៅ ១៨នាក់នាពេលបច្ចុប្បន្ន ហើយសម្តេចសង្ឃឹមថា នឹងមានចៅមិនតិចជាង ២០នាក់នោះទេ ទម្រាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ មកដល់នោះ។

សម្តេចបានមានប្រសាសន៍ថា «ប្រព័ន្ធលេង ៣-៥-២ គឺមានទាំងខ្សែការពារ បម្រើការពារ បម្រើប្រយុទ្ធ និងខ្សែប្រយុទ្ធ គឺថា ៥នាក់នៅកណ្តាល អាចឡើងក៏បាន និងចុះការពារក៏បាន តែយកកីឡាករណាដែលមានល្បឿនលឿន ហើយចៅៗទាំងនោះនឹងលេងឲ្យបាន ២ប្រភេទកីឡាយ៉ាងតិច គឺបាល់ទាត់ និងបាល់ទះ»

សូមបញ្ជាក់ផងដែរថា វិញ្ញាសាកីឡាបាល់ទាត់ គឹជាប្រភេទកីឡាមួយដែលមានការនិយមគាំទ្រ និងមានប្រជាប្រិយភាព បំផុតតាំងពីសម័យបុរាណកាលរហូតដល់បច្ចុប្បន្នទាំងក្នុងព្រឹត្តិការណ៍កីឡា SEA Games, Olympic Games និង World Cup ជាដើម។

សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពាន «IOC President’s Trophy» លើកទី១ ជាប្រវត្តិសាស្រ្តនេះបានគូស បញ្ជាក់ថា «ក្រោយថ្ងៃទី៧ មករា ប្រជាពលរដ្ឋ និងកីឡាករបានយកស្រកីដូង ឬចងកៅស៊ូជាដុំ ដើម្បីឲ្យបានរាងមូល ធ្វើជាបាល់សម្រាប់ប្រកួត ក្នុងការហាត់ប្រាណ»

ប្រភព៖ Khmertalking

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ អស្ចារ្យ! កូនខ្មែររស់នៅបារាំង ត្រូវបានជ្រើសរើសជានាយកកីឡាអេឡិចត្រូនិច របស់ក្លិប PSG

ភ្នំពេញ៖ មិនមែនជាលើកទីមួយនោះទេ ដែលទេព្យកោសល្យ ស្នាដៃកូនខ្មែរយើង ល្បីសុះសាយ មានមុខមានមាត់នៅបរទេស។ ជាក់ស្តែងលើកនេះ យុវជនមួយរូបដែលមានឈាមជ័រជាខ្មែរ រស់នៅប្រទេសបារាំង ត្រូវបានជ្រើសរើសជា នាយកកីឡាអេឡិចត្រូនិចរបស់ក្លិបបាល់ទាត់កំពូលនៅបារាំង Paris Saint Germain (PSG) ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក។

គួរបញ្ជាក់ថា យុវជនដែលត្រូវបានជ្រើសជានាយកកីឡាអេឡិចត្រូនិច នៅក្លិបបាល់ទាត់ PSG នេះ ឈ្មោះ គិម បូរ៉ា ទើបតែមានអាយុ២៤ឆ្នាំប៉ុណ្ណោះ។ ប្រភពបន្ថែមបានឲ្យដឹងថា យុវជនរូបនេះ ក៏ជាអ្នកជំនាញឯកទេសផ្នែកហ្គេម Online មួយរូបផងដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]