ភ្នំពេញ៖ មិនគួរជួបរឿងបែបនេះសោះ ដែលខណៈពេល ប្រជាជនបងប្អូនខ្មែរ ជាប់ខ្សែចិនភាគច្រើន កំពុងតែរៀបចំសែនព្រេង និងសប្បាយរីករាយ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិនថ្ងៃនេះ ស្រាប់តែ តារាកំប្លែង ពាក់មី បានរងរបួសជើង ដោយសារតែលេងបាល់ទាត់ កាលពីម្សិលមិញ ។

នៅក្នុងទំព័រហ្វេសប៊ុករបស់តារាកំប្លែងរូបនេះ ក៏បានបង្ហាញសរសេរសារថា "ចូលពេទ្យហើយទាត់បាល់ម្សិលមិញ ឈឺណាស់ តែសប្បាយចិត្តបានចូលរួម លើកស្ទួយកីឡា និងជួយរកមូលនិធិ ជូនមន្ទីរពេទ្យគន្ធបុប្ផា ស៊ូស៊ូ"

ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសម្តែងក្តីព្រួយបារម្ភ និងជូនពរឲ្យ លោក ពាក់ មី ឆាប់ជាសះស្បើយពី របួសជើងនេះផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  នាយ ពាក់មី បានបង្ហាញពីការដឹងគុណ តារាកំប្លែងជើងចាស់២រូប។

ក្រុមកំប្លែង នាយ ពាក់មី ប្រចាំទូរទស្សន៍ប៉ុស្តិ៍ CTN ត្រូវបានគេដឹងថា ជាក្រុមកំប្លែងរលកក្រោយ ប៉ុន្តែទទួលបានសន្ទុះការគាំទ្រខ្លាំងនឹកស្មានមិនដល់ ពីសំណាក់មហាជន ។

គួររំលឹកថា ក្រុមកំប្លែងនាយពាក់មី បានកកើតឡើងដំបូងចេញពីកម្មវិធី ប្រកួតជ្រើសរើសតារាកំប្លែងចំណូលថ្មី រៀបចំដោយស្ថានីយទូរទស្សន៍ CTN ដោយមាន តារាកំប្លែងជើងចាស់ នាយកុយ អ្នកនាង គ្រត និង នាយសានម៉ៅ ធ្វើជាគណៈកម្មាការ ដើម្បីដាក់ពិន្ទុ។ ក្នុងនោះផងដែរ ដោយសារតែទេពកោសល្យ ពូកែខាងនិយាយ និងទាក់ទាញចាប់អារម្មណ៍ ទស្សនិកជនបានច្រើន នាយ ពាក់មី ក៏មានឱកាសបានក្លាយទៅជាតារាកំប្លែងអាជីពតែម្តង។

ប៉ុន្តែដោយកាលនោះ គឺក្រុមរបស់លោក នៅមិនទាន់មានអ្នកស្គាល់ច្រើនប៉ុន្មាននោះទេ ដោយសារតែមាន ការបង្ហាញផ្លូវ និងបង្ហាត់បង្រៀនបន្ថែមពីតារាកំប្លែងរៀមច្បង ទើបធ្វើឲ្យ នាយ ពាក់មី បានវិវត្តន៍ខ្លួនឲ្យក្លាយទៅជា តារាកំប្លែងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មកដល់សព្វថ្ងៃតែម្តង។

បន្ថែមពីនេះ បើទោះបីជាបច្ចុប្បន្ននេះ នាយ ពាក់មីមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដល់កំពូលដូចអ្វីដែលខ្លួនប្រាថ្នាក៏ពិតមែន ប៉ុន្តែលោកនៅតែមិនដែលភ្លេចពីគុណបុណ្យសិល្បៈកររៀមច្បង ដែលបានដើរលើកន្លងវិស័យកំប្លែងមុនលោកដែរ ដោយក្នុងនោះលោកនិយាយពាក្យមួយឃ្លាថា៖ «ទោះដូចពាក្យចាស់ថា រលកក្រោយច្រានរលកមុខ តែពួកគាត់នៅតែជាអ្នកមានគុណ និងជាគ្រូរបស់ខ្ញុំជានិច្ច បើគ្មានពួកគាត់ ខ្ញុំក៏គ្មានថ្ងៃនេះដែរ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី