ភ្នំពេញ៖ ក្រុមកំប្លែង នាយ ពាក់មី ប្រចាំទូរទស្សន៍ប៉ុស្តិ៍ CTN ត្រូវបានគេដឹងថា ជាក្រុមកំប្លែងរលកក្រោយ ប៉ុន្តែទទួលបានសន្ទុះការគាំទ្រខ្លាំងនឹកស្មានមិនដល់ ពីសំណាក់មហាជន ។

គួររំលឹកថា ក្រុមកំប្លែងនាយពាក់មី បានកកើតឡើងដំបូងចេញពីកម្មវិធី ប្រកួតជ្រើសរើសតារាកំប្លែងចំណូលថ្មី រៀបចំដោយស្ថានីយទូរទស្សន៍ CTN ដោយមាន តារាកំប្លែងជើងចាស់ នាយកុយ អ្នកនាង គ្រត និង នាយសានម៉ៅ ធ្វើជាគណៈកម្មាការ ដើម្បីដាក់ពិន្ទុ។ ក្នុងនោះផងដែរ ដោយសារតែទេពកោសល្យ ពូកែខាងនិយាយ និងទាក់ទាញចាប់អារម្មណ៍ ទស្សនិកជនបានច្រើន នាយ ពាក់មី ក៏មានឱកាសបានក្លាយទៅជាតារាកំប្លែងអាជីពតែម្តង។

ប៉ុន្តែដោយកាលនោះ គឺក្រុមរបស់លោក នៅមិនទាន់មានអ្នកស្គាល់ច្រើនប៉ុន្មាននោះទេ ដោយសារតែមាន ការបង្ហាញផ្លូវ និងបង្ហាត់បង្រៀនបន្ថែមពីតារាកំប្លែងរៀមច្បង ទើបធ្វើឲ្យ នាយ ពាក់មី បានវិវត្តន៍ខ្លួនឲ្យក្លាយទៅជា តារាកំប្លែងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មកដល់សព្វថ្ងៃតែម្តង។

បន្ថែមពីនេះ បើទោះបីជាបច្ចុប្បន្ននេះ នាយ ពាក់មីមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដល់កំពូលដូចអ្វីដែលខ្លួនប្រាថ្នាក៏ពិតមែន ប៉ុន្តែលោកនៅតែមិនដែលភ្លេចពីគុណបុណ្យសិល្បៈកររៀមច្បង ដែលបានដើរលើកន្លងវិស័យកំប្លែងមុនលោកដែរ ដោយក្នុងនោះលោកនិយាយពាក្យមួយឃ្លាថា៖ «ទោះដូចពាក្យចាស់ថា រលកក្រោយច្រានរលកមុខ តែពួកគាត់នៅតែជាអ្នកមានគុណ និងជាគ្រូរបស់ខ្ញុំជានិច្ច បើគ្មានពួកគាត់ ខ្ញុំក៏គ្មានថ្ងៃនេះដែរ»៕ 

កំណាត់ហេតុខ្មែរឡូត៖

គួររំលឹកពីព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរទាក់ទងអំពី៖ ទម្លាយអាថ៌កំបាំង និងជីវប្រវត្តិ របស់លោក ចែម ចាន់តារា ហៅ នាយ ពាក់មី (វីដេអូឃ្លីប)

តារាកំប្លែងល្បីឈ្មោះ កំពុងតែមាន ប្រជាប្រិយភាព ប្រចាំស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ិន លោក ចែម ចាន់តារា ហៅ នាយ ពាក់មី ត្រូវបានគេចាត់ទុកថា ជាតារាមួយដួង កំពុងតែជោគជ័យ ក្នុងអាជីពសិល្បៈ ប៉ុន្តែទម្រាំឈានមកដល់ សព្វថ្ងៃនេះ គឺរូបគាត់ធ្លាប់ឆ្លងកាត់នូវ ទុក្ខលំបាក ក៏ដូចជាបទពិសោធន៍ ជីវិត ផ្អែម ល្វីង ជូរ ចត់ ជាច្រើន រួចមកហើយ។

ថ្លែងក្នុងបទសម្ភាសន៍ នាកម្មវិធី ស៊ី ធី អ៊ិន ប៉ុស្ត៍ ២១ របស់អ្នកនាង យុគ ចិន្តា នាយ ពាក់មី ស្រុកកំណើត នៅខេត្តស្វាយរៀង គឺជាកូនច្បង ក្នុងចំណោមកូន ៧ នាក់ ដែលមានឳពុកម្តាយ ជាកសិករ។ ក្នុងនោះ នាយ ពាក់មី មិនត្រឹមតែធ្លាប់ឆ្លងកាត់ ការសិក្សា យ៉ាងលំបាក ថែមទាំងធ្លាប់បួស ជាសាមណេរ និងធ្វើការជាជាងសំណង់ តស៊ូរហូតក្លាយជា មេការ។

បើចង់ដឹងច្បាស់ ថែមមួយកម្រិតទៀត ពាក់ព័ន្ធនឹងជីវប្រវត្តិ នាយ ពាក់មី សូមទស្សនាវីដេអូខាងក្រោម៖

គួរបញ្ជាក់ផងដែរថា ការខិតខំប្រឹងប្រែង របស់នាយ ពាក់មី មិនត្រឹមតែជម្រុញរូបលោក ឲ្យក្លាយជាតារាកំប្លែង ដ៏ល្បីល្បាញមួយរូប ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះទេ តែនៅអាចឲ្យលោក បើកសម្អាងការផ្ទាល់ខ្លួន ចេញទៅសម្តែងនៅប្រទេស ដូចជា ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី