តារាកំប្លែងល្បីឈ្មោះ កំពុងតែមាន ប្រជាប្រិយភាព ប្រចាំស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ិន លោក ចែម ចាន់តារា ហៅ នាយ ពាក់មី ត្រូវបានគេចាត់ទុកថា ជាតារាមួយដួង កំពុងតែជោគជ័យ ក្នុងអាជីពសិល្បៈ ប៉ុន្តែទម្រាំឈានមកដល់ សព្វថ្ងៃនេះ គឺរូបគាត់ធ្លាប់ឆ្លងកាត់នូវ ទុក្ខលំបាក ក៏ដូចជាបទពិសោធន៍ ជីវិត ផ្អែម ល្វីង ជូរ ចត់ ជាច្រើន រួចមកហើយ។

ថ្លែងក្នុងបទសម្ភាសន៍ នាកម្មវិធី ស៊ី ធី អ៊ិន ប៉ុស្ត៍ ២១ របស់អ្នកនាង យុគ ចិន្តា នាយ ពាក់មី ស្រុកកំណើត នៅខេត្តស្វាយរៀង គឺជាកូនច្បង ក្នុងចំណោមកូន ៧ នាក់ ដែលមានឳពុកម្តាយ ជាកសិករ។ ក្នុងនោះ នាយ ពាក់មី មិនត្រឹមតែធ្លាប់ឆ្លងកាត់ ការសិក្សា យ៉ាងលំបាក ថែមទាំងធ្លាប់បួស ជាសាមណេរ និងធ្វើការជាជាងសំណង់ តស៊ូរហូតក្លាយជា មេការ។

បើចង់ដឹងច្បាស់ ថែមមួយកម្រិតទៀត ពាក់ព័ន្ធនឹងជីវប្រវត្តិ នាយ ពាក់មី សូមទស្សនាវីដេអូខាងក្រោម៖

 

គួរបញ្ជាក់ផងដែរថា ការខិតខំប្រឹងប្រែង របស់នាយ ពាក់មី មិនត្រឹមតែជម្រុញរូបលោក ឲ្យក្លាយជាតារាកំប្លែង ដ៏ល្បីល្បាញមួយរូប ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះទេ តែនៅអាចឲ្យលោក បើកសម្អាងការផ្ទាល់ខ្លួន ចេញទៅសម្តែងនៅប្រទេស ដូចជា ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ហើយចុងក្រោយទើបតែធ្វើជា អ្នកនិពន្ធ និងដឹកនាំរឿង ដែលមានចំណងជើងថា “2 Brother” ដែលនឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ ទៀតផង៕


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី