ភ្នំពេញ៖ តារាសម្តែងស្រីឆ្នើម អ្នកនាង សុខ សោម៉ាវត្តី បានអស់សំណើច ពេលឃើញទស្សនាវដ្តីក្នុងស្រុកមួយ ដែលបានចុះផ្សាយ ខុសពីការពិត ប្រហែលជាមានការយល់ច្រឡំបុរសម្នាក់​​ ថាជាកីឡាបាល់ទាត់ លី​ វ៉ាហេទ។

បើក្រឡេកមើល រូបរាង និងមុខមាត់ របស់បុរសម្នាក់នោះ ដែលដើរទន្ទឹមជាមួយនឹង អ្នកនាង សុខ សោម៉ាវត្តី កាលពីក្នុងកម្មវិធី "ខ្សែភាពយន្តប្រចាំឆ្នាំ២០១៦" មិនមែនជា លី វ៉ាហេទ នោះទេ គឺជាគ្រាន់តែមិត្តភក្តិស្និទ្ធស្នាលរបស់នាងតែប៉ុណ្ណោះ។ ប៉ុន្តែបែរជា ខាងទស្សនាវដ្តីក្នុងស្រុកមួយនោះ បានធ្វើការអះអាង និងបញ្ជាក់យ៉ាងច្បាស់ ថាបុរសរូបនោះ ដែលស្និទ្ធស្នាលជាមួយនឹង អ្នកនាង សុខ សោម៉ាវត្តី គឺជាលោក លី វ៉ាហេទទៅវិញ។

នៅក្នុងនោះដែរ គណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានសរសេរថា "តោះជួយមើលតិចមើលបុរសក្នុងរូបនិងឈ្មោះ លី វ៉ាហេទ មែនអត់ Sovanpanga Tong ហើយពួកម៉ាកឯង ដូរអាជីពដូរឈ្មោះពីពេលណាម៉េចឯងមិនដឹង ? ព័ត៌មានស្រុកខ្មែរអើយ គាត់ឈ្មោះ តុង សុវណ្ណបញ្ញា មិនមែន លី វ៉ាហេទទេ ហើយគាត់មានអាជីព ជាម្ចាស់ហាងថែរក្សាសម្រស់ មិនមែនកីឡាករបាល់ទាត់ទេហើយគាត់ ក៏ជាមិត្តភិក្តជិតស្និទ្ធ មិនមែនស្នេហាដែរ សូមមើលឲ្យច្បាស់ចាំចុះផ្សាយ ខ្មាសគេជំនួសណាស់ ដែលចុះផ្សាយអត់មានត្រូវសូម្បីតែបន្តិចអីចឹង"៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹង អ្នកនាង សុខ សោម៉ាវត្តីដែរ កាលពីប៉ុន្មានថ្ងៃមុន រូបនាង បានបង្ហើរសំនៀងមួយបទ ដែលពិតជាប្លែកសម្រាប់អ្នកគាំទ្រ។

តារាសម្តែង និងជាពិធីការិនីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី ត្រូវបានអ្នកគាំទ្រជាច្រើន ស្រលាញ់និងចូលចិត្តនាង ដោយសារតែនាងមានអត្តចរិត ក្រមិចក្រមើម រួសរាយរាក់ទាក់ និងCute គួរឲ្យស្រលាញ់ផងដែរ។

ជាក់ស្តែង នាងបានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយនាងបានច្រៀងលេងកំដរអារម្មណ៍ ខណៈនាងកំពុងបើកបរតាមដងផ្លូវ ជាមួយនឹងបទចម្រៀងមួយបទដែលកំពុងពេញនិយម ដែលមានចំណងជើងថា«ចម្រៀងច្រៀងជូនEx» ។

ដោយក្នុងផងដែរ យើងឃើញថាវីដេអូដែលនាងច្រៀងនេះ ពិតជាមានប្រជាប្រិយភាព និងភាពទាក់ទាញខ្លាំងមែនទែន ដោយវីដេអូនេះនាងទើបតែ បង្ហោះបានរយៈពេល៦ ម៉ោងតែប៉ុណ្ណោះ ប៉ុន្តែមានអ្នកចូលទស្សនាស្តាប់រហូតទៅដល់ ជាង១០មឺុនដងឯណោះ៕

ដូចនេះ បើចង់ដឹងថា ចម្រៀងរបស់នាងមានភាពក្រមិចក្រមើមប៉ុណ្ណា ទស្សនាទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី