អាមេរិក៖ ក្មេងប្រុសអាយុ ៨ឆ្នាំ ដែលជាអ្នករស់នៅក្នុងរដ្ឋ New Hampshire បានរងការរលាកយ៉ាងធ្ងន់ធ្ងរ និងកំពុងតែធ្វើការព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយពីយកតម្រាប់តាម ការលេងល្បិចមួយនៅក្នុងយូធូប ដែលពួកគេបានចាក់ទឹកសម្លាប់មេរោគពីលើដៃ និងបានប្រើភ្លើងដុតពីលើ ដើម្បីឲ្យដៃរបស់ពួកគេមានពន្លឺ។

រូបភាព៖ ក្មេងប្រុសរងគ្រោះ James ស្នាក់នៅមន្ទីរពេទ្យ

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងពី ម្ដាយក្មេងរងគ្រោះគឺអ្នកស្រី Tashia Ditucci ថា នៅពេលដែលអ្នកស្រីបានងើបពីដំណេក កាលពីថ្ងៃច័ន្ទ អ្នកស្រីក៏បានលឺសម្លេងស្រែកយ៉ាងខ្លាំង ដែលអ្វីមិននឹកស្មានដល់គឺ កូនប្រុសអ្នកស្រីឈ្មោះ James បានរងការរលាកកម្រិតទី២ គឺរលាក៣០%នៃខ្លួនប្រាណ ក្នុងអំឡុងពេលដែលរូបគេ កំពុងតែលេងសប្បាយជាមួយនឹង បងប្រុស និងបងប្អូនជីដូនមួយ។ នៅក្នុងនោះ អ្នកស្រីបានបន្ដថា ពួកគេព្យាយាមធ្វើត្រាប់តាមវីដេអូ ដែលនាពេលនោះទឹកសម្លាប់មេរោគខ្លះ បានកំពប់ទៅលើអាវ James ហើយភ្លាមៗភ្លើងក៏បានរោលឡើងពេញខ្លួនប្រាណតែម្ដង។

អ្នកស្រីបានលើកឡើងទៀតថា «គ្រូពេទ្យបាននិយាយថា ប្រសិនជាកូនអ្នកស្រីមិនត្រូវបានជួយទាន់ពេលវេលា និងភ្លើងនៅបន្ដឆេះជាច្រើននាទីទៀតនោះ នោះកូនអ្នកស្រីនឹងរងគ្រោះរហូតដល់ស្លាប់»។

យ៉ាងណាមិញ សម្រាប់ស្ថានភាពបច្ចុប្បន្នរបស់ James រូបគេនឹងអាចជាសះស្បើយ នេះបើតាមសម្ដីគ្រូពេទ្យ ហើយអ្នកស្រីបានឲ្យដឹងជាចុងក្រោយថា អ្នកស្រីនឹងសង្ឃឹមថា រឿងរ៉ាវរបស់កូនប្រុសអ្នកស្រី នឹងអាចក្លាយជាមេរៀនមួយ និងដើម្បីឲ្យឪពុកម្ដាយផ្សេងទៀត ត្រូវនិយាយណែនាំប្រាប់ដល់កូនៗរបស់ខ្លួន ពីភាពមានសុវត្ថិភាពឬអត់ លើវីដេអូ ឬរឿងរ៉ាវផ្សេងៗដែលបានផ្សាយនៅក្នុងអនឡាញ៕

រូបភាព៖ ក្មេងប្រុសរងគ្រោះ James ស្នាក់នៅមន្ទីរពេទ្យ

ខាងក្រោមជាប្រភេទវីដេអូ ដែល James ព្យាយាមធ្វើតម្រាប់តាម សម្រាប់ប្រិយមិត្ដ ក្រោយពីទស្សនា សូមកុំអនុវត្ដន៍តាម ប្រយ័ត្នមានគ្រោះថ្នាក់ដល់ជីវិត៖

ប្រភព៖ Dailymail

ព័ត៌មានចាប់អាម្មណ៍ផ្សេងទៀត៖ នារីម្នាក់ត្រូវបង្ខំចិត្តកោរសក់ ដោយសារប្រើថ្នាំប្ដូរពណ៌សក់ ខុសបច្ចេកទេស

នារីម្នាក់ត្រូវបានបង្ខំចិត្តកោរសក់មួយផ្នែកធំ ក្រោយពីធ្វើការប្ដូរពណ៌សក់ខុសបច្ចេកទេស មិនសមស្របជាមួយនឹងស្ថានភាពសក់ខ្លួន។

នារីម្នាក់ឈ្មោះ Mon Wong បានចែករំលែកពីបទពិសោធន៍ ដ៏ជូរចត់ក្នុងការប្ដូរពណ៌សក់របស់នាង ខណៈដែលនាងបានធ្វើការប្ដូរពណ៌សក់ពីពណ៌ធម្មតា ទៅជាស្ទាយសក់ចំរុះពណ៌។ តែអ្វីដែលហួសចិត្តនោះ គឺនាងមិនត្រឹមតែមិនទទួលបានពណ៌សក់សមតាមចិត្តខ្លួនប៉ុណ្ណោះទេ ហើយថែមទាំងត្រូវកោរសក់ចោលទៀត។

រឿងនេះកើតឡើងនៅក្នុងហាង Salon មួយកន្លែងដែលនាងតែងតែចូលចិត្តទៅដោយសារតែគុណភាព និងសេវាកម្ម។ ចៃដន្យខណៈពេលដែលដំណើរការក្នុងការប្ដូរពណ៌សក់បានប្រព្រឹត្តទៅ សក់នាងចាប់ផ្ដើមក្លាយជាអ្វីមិនដឹង ដោយបានប្រែក្លាយជាស្ងួត និងគ្មានលក្ខណៈដូចសក់មនុស្សទូទៅឡើយ។ ពេលនោះម្ចាស់ហាងបានឃើញ ក៏ប្រាប់ឲ្យបញ្ឈប់ការប្ដូរពណ៌សក់នេះ និងប្រាប់ឲ្យនាងកោរសក់ផ្នែកដែលលាបចោល ព្រោះសក់នោះមិនអាចរស់ឡើងវិញបានទេ។

ម្ចាស់ហាងក៏បានសុំទោសនាងម្ដងហើយម្ដងទៀត ដោយសារកូនជាង មិនបានដឹងពីប្រវត្តិសក់របស់កញ្ញា Wong កន្លងមក។

នាងក៏បានបង្ខំចិត្តយល់ព្រមកោរសក់តាមម្ចាស់ហាង ដោយសារគ្មានហេតុផលល្អណាមួយក្នុងការទុកសក់នោះឡើយ ដែលការកោរសក់នេះប្រៀបដូចជានាងជាអ្នកកើតជំងឺមហារីកអញ្ចឹង។ ប៉ុន្ដែការកោរនេះក៏ក្លាយជា ម៉ូតថ្មីមួយពេលនាងចងសក់ទៅលើ។

យ៉ាងណាមិញ នាងគ្រាន់តែចង់ចែករំលែកបទពិសោធន៍ ដែលនាងបានជួបប្រទះ និងផ្ដល់ជាការដាស់តឿន ឲ្យប្រុងប្រយ័ត្ន រាល់ពេលដែលធ្វើការប្ដូរពណ៌សក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]