បរទេស៖ នារីម្នាក់ត្រូវបានបង្ខំចិត្តកោរសក់មួយផ្នែកធំ ក្រោយពីធ្វើការប្ដូរពណ៌សក់ខុសបច្ចេកទេស មិនសមស្របជាមួយនឹងស្ថានភាពសក់ខ្លួន។

នារីម្នាក់ឈ្មោះ Mon Wong បានចែករំលែកពីបទពិសោធន៍ ដ៏ជូរចត់ក្នុងការប្ដូរពណ៌សក់របស់នាង ខណៈដែលនាងបានធ្វើការប្ដូរពណ៌សក់ពីពណ៌ធម្មតា ទៅជាស្ទាយសក់ចំរុះពណ៌។ តែអ្វីដែលហួសចិត្តនោះ គឺនាងមិនត្រឹមតែមិនទទួលបានពណ៌សក់សមតាមចិត្តខ្លួនប៉ុណ្ណោះទេ ហើយថែមទាំងត្រូវកោរសក់ចោលទៀត។

រឿងនេះកើតឡើងនៅក្នុងហាង Salon មួយកន្លែងដែលនាងតែងតែចូលចិត្តទៅដោយសារតែគុណភាព និងសេវាកម្ម។ ចៃដន្យខណៈពេលដែលដំណើរការក្នុងការប្ដូរពណ៌សក់បានប្រព្រឹត្តទៅ សក់នាងចាប់ផ្ដើមក្លាយជាអ្វីមិនដឹង ដោយបានប្រែក្លាយជាស្ងួត និងគ្មានលក្ខណៈដូចសក់មនុស្សទូទៅឡើយ។ ពេលនោះម្ចាស់ហាងបានឃើញ ក៏ប្រាប់ឲ្យបញ្ឈប់ការប្ដូរពណ៌សក់នេះ និងប្រាប់ឲ្យនាងកោរសក់ផ្នែកដែលលាបចោល ព្រោះសក់នោះមិនអាចរស់ឡើងវិញបានទេ។

ម្ចាស់ហាងក៏បានសុំទោសនាងម្ដងហើយម្ដងទៀត ដោយសារកូនជាង មិនបានដឹងពីប្រវត្តិសក់របស់កញ្ញា Wong កន្លងមក។

នាងក៏បានបង្ខំចិត្តយល់ព្រមកោរសក់តាមម្ចាស់ហាង ដោយសារគ្មានហេតុផលល្អណាមួយក្នុងការទុកសក់នោះឡើយ ដែលការកោរសក់នេះប្រៀបដូចជានាងជាអ្នកកើតជំងឺមហារីកអញ្ចឹង។ ប៉ុន្ដែការកោរនេះក៏ក្លាយជា ម៉ូតថ្មីមួយពេលនាងចងសក់ទៅលើ។

យ៉ាងណាមិញ នាងគ្រាន់តែចង់ចែករំលែកបទពិសោធន៍ ដែលនាងបានជួបប្រទះ និងផ្ដល់ជាការដាស់តឿន ឲ្យប្រុងប្រយ័ត្ន រាល់ពេលដែលធ្វើការប្ដូរពណ៌សក់៕

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

រ៉ូមែនទិចមែន! លេងស្ទាយសុំមិត្តស្រីរៀបការ ផ្អើលគេផ្អើលឯង កណ្តាលផ្លូវតែម្តង (មានវីដេអូ) 

អង់គ្លេស៖ គូស្នេហ៍មួយគូ បានធ្វើឲ្យមនុស្សម្នាជាច្រើន នាំគ្នាចោមរោមមើលពេញដងផ្លូវ ទាំងក្តីរំជើបរំជួលជំនូសខាងស្រី បន្ទាប់ពីគេដឹងថាខាងប្រុស បានប្រើស្ទាយសុំមិត្តស្រីរបស់គាត់រៀបការ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។

អ្នកកម្លោះដ៏រ៉ូមែនទិកឈ្មោះ Matthew Brookes មានវ័យ២៨ឆ្នាំ មកពីតំបន់ Thurmaston ក្នុងទីក្រុង Leicster ប្រទេសអង់គ្លេស មានគម្រោងសុំមិត្តស្រីរបស់គាត់រៀបការ គឺនាង Roxanne Gyles មានវ័យ២៨ឆ្នាំដូចគ្នា កាលពីសប្តាហ៍មុននេះ ដោយរូបគាត់បានរៀបចំក្រុមរាំសង្ងាត់មួយ មករាំនៅទីធ្លាខាងក្រៅ មុខផ្សារទំនើបមួយកន្លែងក្នុងទីក្រុង ក្នុងបទចម្រៀងដែលមានចំណងជើងថា «I Wanna Marry You» ដែលបទចម្រៀងដ៏ល្បីមួយ របស់លោក Bruno Mars សញ្ជាតអាមេរិក ដើម្បីជាការពញ្ញាក់អារម្មណ៍ ដល់មិត្តស្រីរបស់គាត់ ខណៈធ្វើឲ្យអ្នកដំណើរជាច្រើន មានការភ្ញាក់ផ្អើល នាំគ្នាចោមរោមមើលពីទិដ្ឋភាពដ៏ផ្អែមល្ហែម របស់ពួកគេទាំងពីរនាក់តែម្តង។

តាមរយៈវីដេអូឃ្លីប គេឃើញថា គូស្នេហ៍មួយគូនេះ បានកាន់កែវស្រាសំប៉ាញ ឈរមើលក្រុមអ្នករាំដែលមានគ្នា៦នាក់ នៅទីតាំងមុខមជ្ឈមណ្ឌលផ្សារទំនើប Highcroos Shopping Centre ស្ថិតក្នុងទីក្រុង Leicester ។ មួយសន្ទុះក្រោយមក គេឃើញថា លោក Matthew ស្រាប់តែរត់ចូលរាំ ជាមួយនឹងក្រុមអ្នករាំ ក្នុងកាយវិការយ៉ាងរស់រវើក នៅចំពោះមុខមិត្តស្រីរបស់គាត់ គឺនាង Roxanne តែម្តង។ ទើបបន្តិចក្រោយមក លោក Matthew បានចូលខ្លួនមកលុតជង្គង់ កណ្តាលហ្វូងមនុស្សជាច្រើន នៅចំពោះមុខមិត្តស្រីរបស់គាត់ ដោយបានបញ្ចេញចិញ្ចៀន សុំនាងរៀបការតែម្តង។

លោក Matthew បាននិយាយថា «ខ្ញុំពិតជាចង់ធ្វើវាបែបនេះឲ្យធំ ហើយល្អជាងនេះ ប៉ុន្តែខ្ញុំក៏ត្រូវការទីកន្លែងណាមួយ ដែលខ្ញុំអាចងាយនិង បញ្ចុះបញ្ចូលមិត្តស្រីរបស់ខ្ញុំ ឲ្យនាងមកតាមសំណើររបស់ខ្ញុំផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វានៅតែភ្ញាក់ផ្អើលដដែលសម្រាប់នាង។ ខ្ញុំបានចំណាយអស់រយៈពេល ប្រមាណជាជិត៤សប្តាហ៍ ដើម្បីហាត់រៀនក្បាច់រាំមួយនេះ ហើយវាគឺពិតជាពិបាកបំផុតសម្រាប់ខ្ញុំ» ។

ដោយឡែក បើតាមការឲ្យដឹងពី Roxanne វិញបាននិយាយដែរថា រូបនាងគឺ ពីតជាមិនបានដឹងទាល់តែសោះ ថាមិត្តប្រុសរបស់នាង បានរៀបចំគម្រោងការ ដើម្បីសុំនាងរៀបការ យ៉ាងដូច្នេះសោះ។ នាងបន្តថា «ខ្ញុំគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយខ្ញុំក៏មិននឹកស្មានដល់ថា វាអាចកើតមានរឿងរ៉ាវយ៉ាងដូច្នេះ កើតឡើងនោះដែរ។

គួរឲ្យដឹងដែរថា វីដេអូឃ្លីបដែលមានរយៈប្រមាណជាជាង ២នាទីនេះ ត្រូវបានបង្ហោះចែកចាយ នៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ ដោយទទួលបានអ្នកចុចមើល រហូតដល់ទៅជាង ៤ម៉ឺនដងផងដែរ។

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]