ភ្នំពេញ៖ Pinky គឺជាសមាជិកនៅក្នុងក្រុមរាំ របស់កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងនិយមច្រៀងបទញាក់កន្រ្តាក់អារម្មណ៍ នៅក្នុងផលិតកម្មរស្មីហង្សមាស។

បើមិនប្រាប់ទេ ប្រាកដជាមិនដឹងថា Pinky គឺជាភេទទី៣នោះទេ ព្រោះរូបសម្រស់របស់នាង គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដូចជាមនុស្សស្រី ទាំងមុខមាត់ រូបរាង នារីល្មមសុំចាញ់ នឹងសម្រស់របស់ Pinky។ រហូតដល់មានអ្នកខ្លះ ច្រឡំស្មានតែជាតារាកូរ៉េទៀត ព្រោះនាងស្អាតខ្លាំងពេក។

កាលពីមុន Pinky គឺតែងខ្លួនធ្វើជាមនុស្សប្រុសទេ ដោយគេគឺជាសមាជិកម្នាក់នៅក្នុងក្រុមរាំរបស់កញ្ញា សុខ សីឡាលីន ហើយក៏ជាកម្លោះរូបសង្ហាម្នាក់ផងដែរ និងមានអ្នកស្រលាញ់រាប់អានជាច្រើន ព្រោះស្រស់សង្ហាជាងគេនៅក្នុងក្រុមរាំ។ 

ចំណែកឯស្រីៗអ្នកគាំទ្រភាគច្រើន ក៏នាំគ្នាចូលចិត្តបុរសសង្ហាម្នាក់នេះជាងគេដែរ ប៉ុន្តែក្រោយមកគេក៏បានផ្លាស់ប្តូរក្រុមរាំមករាំជាមួយក្រុមកញ្ញា ទេព បូព្រឹក្សវិញ និងបានតុបតែងខ្លួនធ្វើជាស្រីស្អាតតែម្តង ហើយគឺស្អាតដាច់គេទៀតនៅក្នុងក្រុម។

ប្រសិនបើបញ្ចេញសម្លេងនិយាយ គ្រប់គ្នាពិតជាលង់ស្នេហ៍ និងស្មានតែ Pinky គឺស្រី១០០ភាគរយទៅហើយ៕ 

ទស្សនាវីដេអូរបស់ Pinky ខាងក្រោមនេះ៖

Phinky និងក្រុមរាំរបស់កញ្ញា ទេព បូព្រឹក្ស
Phinky

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស