ភ្នំពេញ៖ កាលពីម្សិលមិញ ទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម រស្មីហង្សមាស បានបង្ហោះវីដេអូ Teaser បទចម្រៀងថ្មីរបស់ តារាចម្រៀងនិយមលេងខ្លួនស្ទាយ៍បែបកូរ៉េ ឬគេហៅថាបែបស្ទាយ៍ Kpop កញ្ញា ទេព បូព្រឹក្ស ដែលមានចំណងជើងថា « Put Your Hand Up» ។

នៅក្នុងវីដេអូចម្រៀងនេះ គេសង្កេតឃើញថា រចនាបទនៃការរៀបចំតុបតែងថតគឺមើលទៅពិតជាប្លែកភ្នែកមែនទែន ដោយមានទីតាំងស្ថិតនៅតំបន់ប្រាសាទបុរាណខ្មែរ និងមានការតុបតែងសម្លៀកបំពាក់សម្តែង ជាលក្ខណៈបែបសម្លៀកបំពាក់បុរាណ កាលពីសម័យមុនទៀតផង។

លើសពីនេះទៅទៀត  សកម្មភាពសម្តែងក្នុងវីដេអូចម្រៀងនេះ ក៏មានបញ្ចូលនូវការសម្តែងក្បាច់គុនយុទ្ធក្រមខម ព្រមទាំងការសម្តែងសិល្បៈល្ខោនខោល ដែលជារបាំពាក់របាំងមុខស្វាវ័យចំណាស់របស់ខ្មែរទៀតផង។ បន្ថែមពីនេះ ក្រឡេកមកសាច់ភ្លេងនៃបទចម្រៀងនេះវិញ មានភាពទាក់ទាញត្រង់ មានបញ្ចូលបទភ្លេងបុរាណខ្មែរផងដែរ ៕

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន តារា​ច​ម្រៀ​ង​ស្រី​ស្រស់ស្អាត មាន​ប្រជាប្រិយ​ភាពខ្លាំង កញ្ញា ទេព បូ​ព្រឹក្ស បាន​បង្ហាញរូបថត​មួយ​សន្លឹក ដែល​តុបតែង​ខ្លួន​ជា​ទេពអប្សរ​ដ៏​ស្រស់ស្អាត នៅលើ​ទឹកដី​ប្រាសាទបុរាណ ក្នុង​ឈុត​សម្លៀកបំពាក់​បុរាណ​ខ្មែរ ក៏​ទទួលបាន​ពាក្យ​ សរសើរ​ជាច្រើន ពីអ្នក​គាំទ្រ និង​អ្នកសិល្បៈ​​។

បន្ទាប់ពីបង្ហាញរូបថត​មួយ​សន្លឹក ដែល​តុបតែង​ខ្លួន​ជា​ទេពអប្សរ​ដ៏​ស្រស់ស្អាត នៅលើ​ទឹកដី​ប្រាសាទបុរាណជាក់ស្តែង ត្រូវគេ​និយាយ​ពាក្យ​សរសើ​មួយ​ម៉ាត់​ទៅលើ​រូបថត នោះថា​ទេព​ធិ​តា ក្ងោក​សួគ៌​ ​។​ ​ពាក្យ​សរសើរ​មួយ​ម៉ាត់​នេះធ្វើឲ្យ​កញ្ញា រំភើប និង​សប្បាយចិត្ត​ពេលដែល​បានឃើញ​ ។ សម្រាប់​មហាជន​វិញ ក៏បាន​និយាយ​សរសើរ កញ្ញា ទេព បូ​ព្រឹក្ស ដែរ​ទៅលើ​ការតុបតែង​ខ្លួន បែប​បុរាណ ជា​នារី​ខ្មែរ​យ៉ាង​ស្រស់ស្អាត ដែល​ធ្លាប់តែ​ឃើញ​កញ្ញា តុបតែង​ខ្លួន​បែប​យុវវ័យ សិច​ស៊ី និង​បែប​ស៊ី​វិ​ល័យ​សម័យថ្មី​។​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស