ភ្នំពេញ៖ ក្រោយពីពិធីការិនីដ៏ល្បីល្បាញ អ្នកនាង គង់ សុជាតិ បានសម្រាលកូនស្រីដោយសុវត្ថិភាព កាលពីម្សិលមិញរួចមក បានធ្វើឲ្យ លោក ជា វិបុល ជាស្វាមី សប្បាយរីករាយ រកពាក្យអ្វីមកប្រៀបផ្ទឹមពុំបាន ពេលបានឃើញមុខកូនស្រីជាទីស្រលាញ់របស់ខ្លួនយ៉ាងដូច្នេះ។

ចុះចង់ដឹងអត់ មុនពេល អ្នកនាង គង់ សុជាតិ សម្រាលកូន តើ ជា វិបុល បានធ្វើអ្វីខ្លះ ចំពោះភរិយា?

ក្នុងនោះដែរ លោក ជា វិបុល បាននៅក្បែរ និងស្ថិតក្នុងបន្ទប់ឆ្លងទន្លេជាមួយនឹងភរិយារហូតដល់ពេលសម្រាល ដើម្បីលើកទឹកចិត្តភរិយា កុំឲ្យឈឺចាប់ខ្លាំងពេក។ មិនតែប៉ុណ្ណោះ រូបលោក ក៏បានថតរូប មុន និងក្រោយពេលអ្នកនាង គង់ សុជាតិ សម្រាលផងដែរ ដើម្បីទុកជាអនុស្សាវរីយ៍ដ៏ល្អបំផុត នៅក្នុងជីវិតគ្រួសាររបស់ពួកគេ។

ទង្វើបែបនេះ អាចបញ្ជាក់បានថា លោក ជា វិបុល ពិតជាស្រលាញ់ភរិយាយ៉ាងខ្លាំងជាទីបំផុត ដែលមិនព្រមទៅណាឆ្ងាយពីនាង សូម្បីតែមួយជំហាន គឺនៅតែកាន់ដៃ និងបង្ហាញស្នាមញញឹម ទៅកាន់នាងជានិច្ច។

ចំពោះកូនស្រីជាទីស្រលាញ់ របស់ពួកគេ មានឈ្មោះថា ជា សុជាតិនារី ហៅដូរី មានទម្ងន់២.៨០គក បានសម្រាលនៅមន្ទីរពេទ្យ កំពូលពេជ្រ៕ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទឹងអ្នកនាង គង់ សុជាតិផងដែរ ស្វាមីនាង បាននាំនាង ទៅមើលកុន មុនពេលសម្រាល។

គេថាស្នេហ៍ពិត មិនប្រកាន់វណ្ណៈ រូបរាង ពណ៌សម្បុរ ឬក៏អាយុនោះទេ សំខាន់ឱ្យតែមនុស្សពីរនាក់ អាចស្រលាញ់គ្នាបានដោយចិត្តស្មោះ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ ជាការពិត ក្រោយចាប់ដៃគ្នាជាប្តីប្រពន្ធ រវាងពិធីករល្បីឈ្មោះ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ជាពិធីការិនីល្បីល្បាញដូចគ្នា អាយុខុសគ្នា គឺមិនមែនជាបញ្ហានោះឡើយ នៅក្នុងជីវិតគ្រួសាររបស់អ្នកទាំងពីរ។

ជារឿយៗ យើងតែងសង្កេតឃើញថា អ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងណាស់ ហើយពេលនេះថែមទាំងកំពុងតែមានកូនជាមួយគ្នាទៀតផង ដែលត្រៀមនឹងសម្រាលនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ហេតុដូច្នេះហើយ លោក ជា វិបុល តែងយកចិត្តទុកដាក់ថែរក្សាភរិយាជាទីស្រលាញ់ និងកូននៅក្នុងផ្ទៃមិនឱ្យមានទាស់ឡើយ។

លោកវិបុល ក៏បាននាំអ្នកនាង គង់ សុជាតិ ទៅមើលកុនទៀតផង ទោះបីជាពរពោះកូននៅក្នុងផ្ទៃជិតដល់ថ្ងៃសម្រាលហើយយ៉ាងណាក្តី។ នេះបើយោងតាមការបង្ហាញឱ្យដឹងពីក្នុងអ៊ីនស្តារក្រាមរបស់លោក ជា វិបុល ផ្ទាល់ដោយបានបញ្ជាក់ថា «ទៅមើលកុន មុនកើតកូន» ពិតជាផ្អែមល្ហែមណាស់។

គួរឱ្យដឹងផងដែរថា ក្នុងកំឡុងពេលកំពុងពរពោះកូនជាមួយលោកវិបុល អ្នកនាង គង់ សុជាតិ ក៏មិនបានបាត់មុខពីសិល្បៈដែរ ពោលគឺយើងឧស្សាហ៍ឃើញនាងទៅចូលរួមកម្មវិធីនានាជាច្រើននៅក្នុងសង្គម ដូចជា ពិធីមង្គលការ ពិធីខួបកំណើត និងពិធីជប់លៀងតូចធំផ្សេងៗទៀត។

នៅក្នុងនោះដែរ យើងតែងឃើញការតុបតែងខ្លួនរបស់អ្នកម្តាយដែលត្រៀមនឹងសម្រាលកូនម្នាក់នេះ មានភាពស្រស់ស្អាតជាមួយនឹងការស្លៀករ៉ូបយ៉ាងស្អាត សាកសមសួនទៅតាមឋានៈរបស់ខ្លួនគឺអ្នកសិល្បៈ និងជាស្រ្តីមានគភ៌៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល