ភ្នំពេញ៖ អ្វីដែល ពិធីការិនីដ៏ល្បីល្បាញអ្នកនាង គង់ សុជាតិ ខំរង់ចាំអស់រយៈពេលយ៉ាងយូរ ៩ខែ១០ថ្ងៃ គឺពេលនេះ រូបនាង បានឃើញមុខមាត់កូនស្រី ជាទីស្រលាញ់របស់នាងហើយ។

ពិធីការិនីដ៏ឆ្នើមរូបនេះ បានសម្រាលកូនដោយសុវត្ថិភាព នៅឯមន្ទីរពេទ្យកំពូលពេជ្រ កាលពីវេលាម៉ោង ១១ និង ២៥នាទីព្រឹក នៅថ្ងៃនេះតែម្តង។

នៅក្នុងនោះដែរ ក្រុមគ្រួសារ និងស្វាមីជាទីស្រលាញ់របស់នាង លោក ជាវិបុល បាននៅមើលថែរូបនាង អស់ពីកម្លាំងកាយចិត្ត ពេលភរិយាដល់ថ្ងៃសម្រាលកូនយ៉ាងដូច្នេះ ជាមួយនឹងទឹកមុខភ័យផង និងសប្បាយចិត្តផង៕ ចុះចំណែកប្រិយមិត្ត មានអ្វីជូនពរ ទៅកាន់អ្នកម្តាយរូបនេះដែរទេ? 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទឹងអ្នកនាង គង់ សុជាតិផងដែរ កាលពីយប់មិញស្វាមីនាង បាននាំនាង ទៅមើលកុន ដែលពោះរបស់នាងជិតគ្រប់ខែទៅហើយ។

គេថាស្នេហ៍ពិត មិនប្រកាន់វណ្ណៈ រូបរាង ពណ៌សម្បុរ ឬក៏អាយុនោះទេ សំខាន់ឱ្យតែមនុស្សពីរនាក់ អាចស្រលាញ់គ្នាបានដោយចិត្តស្មោះ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ ជាការពិត ក្រោយចាប់ដៃគ្នាជាប្តីប្រពន្ធ រវាងពិធីករល្បីឈ្មោះ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ជាពិធីការិនីល្បីល្បាញដូចគ្នា អាយុខុសគ្នា គឺមិនមែនជាបញ្ហានោះឡើយ នៅក្នុងជីវិតគ្រួសាររបស់អ្នកទាំងពីរ។

ជារឿយៗ យើងតែងសង្កេតឃើញថា អ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងណាស់ ហើយពេលនេះថែមទាំងកំពុងតែមានកូនជាមួយគ្នាទៀតផង ដែលត្រៀមនឹងសម្រាលនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ហេតុដូច្នេះហើយ លោក ជា វិបុល តែងយកចិត្តទុកដាក់ថែរក្សាភរិយាជាទីស្រលាញ់ និងកូននៅក្នុងផ្ទៃមិនឱ្យមានទាស់ឡើយ។

លោកវិបុល ក៏បាននាំអ្នកនាង គង់ សុជាតិ ទៅមើលកុនទៀតផង ទោះបីជាពរពោះកូននៅក្នុងផ្ទៃជិតដល់ថ្ងៃសម្រាលហើយយ៉ាងណាក្តី។ នេះបើយោងតាមការបង្ហាញឱ្យដឹងពីក្នុងអ៊ីនស្តារក្រាមរបស់លោក ជា វិបុល ផ្ទាល់ដោយបានបញ្ជាក់ថា «ទៅមើលកុន មុនកើតកូន» ពិតជាផ្អែមល្ហែមណាស់។

គួរឱ្យដឹងផងដែរថា ក្នុងកំឡុងពេលកំពុងពរពោះកូនជាមួយលោកវិបុល អ្នកនាង គង់ សុជាតិ ក៏មិនបានបាត់មុខពីសិល្បៈដែរ ពោលគឺយើងឧស្សាហ៍ឃើញនាងទៅចូលរួមកម្មវិធីនានាជាច្រើននៅក្នុងសង្គម ដូចជា ពិធីមង្គលការ ពិធីខួបកំណើត និងពិធីជប់លៀងតូចធំផ្សេងៗទៀត។

នៅក្នុងនោះដែរ យើងតែងឃើញការតុបតែងខ្លួនរបស់អ្នកម្តាយដែលត្រៀមនឹងសម្រាលកូនម្នាក់នេះ មានភាពស្រស់ស្អាតជាមួយនឹងការស្លៀករ៉ូបយ៉ាងស្អាត សាកសមសួនទៅតាមឋានៈរបស់ខ្លួនគឺអ្នកសិល្បៈ និងជាស្រ្តីមានគភ៌៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល